​រកឃើញ​សព​នារី​ដែល​ជិះ​ម៉ូតូ​មក​លោតទឹក​សម្លាប់ខ្លួន​នៅ​ស្ពាន​ជ្រោយចង្វារ​

681
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​កាលពី​ព្រឹក​ថ្ងៃទី​២៨​ខែមិថុនា​ឆ្នាំ​២០១៩​នេះ​សព​នារី​ម្នាក់​ដែល​បាន​ជិះ​ម៉ូតូ​តែម្នាក់ឯង​មក​លោតទឹក​សម្លាប់ខ្លួន​លើ​ស្ពាន​ជ្រោយចង្វារ​កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​ថ្ងៃទី​២៦​ខែមិថុនា​នោះ​ត្រូវបាន​គេ​រកឃើញ​ហើយ​នៅ​ចំណុច​លើ​ស្ពាន​ជ្រោយចង្វារ​ថ្មី​ក្នុង​សង្កាត់​ជ្រោយចង្វារ​ខណ្ឌ​ជ្រោយចង្វារ​។

គួ​រំលឹកថា​យោងតាម​អត្តសញ្ញាណប័ណ្ណ​នៅក្នុង​កាបូប​នារី​អត្តឃាត​មានឈ្មោះ​វេន​ឡៃ​អាយុ​២៣​ឆ្នាំ​ស្នាក់នៅ​ភូមិ​ដូង​ឃុំ​ដូង​ស្រុក​ប្រាសាទ​ប​ល្ល័​ង្គ​ខេត្តកំពង់ធំ​រួមជាមួយ​និង​ម៉ូតូ​មួយគ្រឿង​ម៉ាកវីវ៉ា​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1J.0508 ។
ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បានត្រឹមតែ​យក​ម៉ូតូ​ជនរងគ្រោះ​ទៅ​រក្សាទុក​រង់​សាច់ញ្ញាតិ​យក​ឯ​សារ​មក​ផ្ទៀងផ្ទាត់​និង​ប្រគល់ជូន​ក្រុមគ្រួសារ​វិញ​។​រហូតមកដល់​ម៉ោង​១១​និង​១៥​នាទី​យប់​ថ្ងៃទី​២៧​ទើប​គេ​ប្រទះឃើញ​សព​អណ្តែត​ទឹក​។​រហូតដល់​ព្រឹក​ថ្ងៃ​ដដែល​ទើប​ស្រង់​ចេញពី​ទឹក​ដាក់​រថយន្ត​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត​ឯ​ខេត្តកំពង់ធំ​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម