​បញ្ជូន​បុរស​ម្នាក់​ទៅ​តុលាការ​ពីបទ​ប្រទូស្ត​កេរ្តិ៍​ភេទ​

743
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កម្លាំង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ខេត្តបាត់ដំបង​បាន​បញ្ជូន​បុរស​ម្នាក់​ទៅ​តុលាការ​ពីបទ​ប្រទូស្ត​កេរ្តិ៍​ភេទ​។​ក្រោយពេល​កម្លាំង​នគរបាល ស្រុក សំពៅ លូន​បាន ឃាត់ខ្លួន​ប្រព្រឹត្ត​លើ នារី ម្នាក់ នៅក្នុង បន្ទប់ ខណៈ នាង​កំពុង​ដេក​។​ករណីនេះ​បានកើត​ឡើង នៅ​ចំណុច ភូមិ ត្រពាំង ព្រលិត​ឃុំ សន្តិភាព​ស្រុក សំពៅ លូន​កាលពី​ថ្ងៃទី ២៧​ខែមិថុនា​ឆ្នាំ ២០១៩​។

​លោក​វរសេនីយ៍ឯក​ពេជ្រ សា​រ៉ែ​ន​បានឱ្យដឹងថា​ជនសង្ស័យ ចំនួន​ឈ្មោះ ឡា ត នូ ន ហៅ គ្រុំ ភេទ​ប្រុស អាយុ ៥៦ ឆ្នាំ មាន ទីលំនៅ ភូមិ អូរ ឃុំ សន្តិភាព ស្រុក សំពៅ លូន​។ ចំណែក​ស្ត្រី​រងគ្រោះ ឈ្មោះ ឃ . រ ដ អាយុ ២៩ ឆ្នាំ មាន ទីលំនៅ ចំណុចកើតហេតុ​។​

​លោក​អធិការ​ស្រុក​បាន​ដកស្រង់​សំដី​ស្ត្រី​រងគ្រោះ​មក​បញ្ជាក់ថា​កាលពី​ថ្ងៃទី​២៦​ខែមិថុនា​ឆ្នាំ​២០១៩​ម៉ោង​១​រំលងអធ្រាត្រ​មាន​បុរស​ម្នាក់​បាន​លបចូល​ក្នុង​បន្ទប់​របស់​នាង​ក្នុងពេល​កំបុង​ដេក​លង់លក់​។​បន្ទាប់មក​ធ្វើ​បបោសអង្អែល​គ្រប់​ទីកន្លែង​។

ភ្លាមនោះ នាង​បាន ភ្ញាក់ ដឹងខ្លួន ទាន់ ក៏ រត់ ចេញមកក្រៅ បន្ទប់ ស្រែកហៅ​ឱ្យ​បងប្អូន ជួយ​។​ករណីនេះ​សមត្ថកិច្ច ជំនាញ បាន​កសាង សំណុំរឿង បញ្ជូនទៅ សាលាដំបូង ខេត្តបាត់ដំបង​ដើម្បី ចាត់ការ​តាម នីតិវិធី ច្បាប់ ៕S/


ទីតាំងផ្សាយពាណិជ្ជកម្ម