អាម៉េរិក​បញ្ជូនទាហាន​ប៉ា​រ៉ា​ទៅ​អាហ្វហ្គានីស្ថាន ជាមួយនឹង​កូនដ្រូន​ប៉ុនបាត​ដៃ​(វីដេអូ)

1653
ចែករម្លែក

​ទាហាន​អាម៉េរិក​ដែល​ត្រូវ​ទៅកាន់​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​នៅ​ខែ​ក្រោយ​នឹង​នាំ​ទៅ​ជាមួយ​នូវ​ឧបករណ៍​សង្គ្រាម​ដូច​ប្រដាប់​ក្មេង​លេង​មួយ គឺ​ដ្រូ​ន​ស៊ើបការណ៍​ប៉ុន​បាតដៃ ដែល​អាច​​ដាក់​ក្នុង​ហោប៉ៅ ដើម្បី​ធ្វើ​ការសាកល្បង​ផ្ទាល់​ក្នុង​សមរភូមិ​។​

​កងពល​តូចឆត្រយោង​ទី​៥០៨ នឹង​សាកល្បង​យាន​ស៊ើបការណ៍​Black Hornet Personal Reconnaissance System​នៅក្នុង​បរិយាកាស​ប្រយុទ្ធ​ជា​លើកដំបូង​នៅ​ពេល​វា​ត្រូវបាន​នាំ​នាំ​ទៅកាន់​អា​ហ្វ​ហ្គានី​ស្ថាន​នៅ​ខែ​ក្រោយ​,​នេះ​បើ​តាម​ការបញ្ជាក់​ពី​អ្នកនាំពាក្យ​កងពល​តូច​នេះ​កាលពី​ថ្ងៃ​២៨​មិថុនា​។​

​ទម្ងន់​ត្រឹម​តែ​១៨​ក្រាម កូនដ្រូន​នេះ​មាន​សមត្ថភាព​អស្ចា​រ្យ​។​វា​មាន​កាម៉េរ៉ា​ធម្មតា​និង​ប្រភេទ​កាម៉េរ៉ា​ស្រូប​កំដៅ អាច​ហោះ​បាន​២៥​នាទី​និង​ល្បឿន​១០​ម៉ែត្រ​ក្នុង​១​វិនាទី ហើយ​​អាច​សំកាំង​យកការឆ្ងាយ​ពី​មូលដ្ឋាន​របស់​វា​។​

​វា​ហោះ​ដូច​កូន​ឧទ្ធម្ភាគចក្រ និង​អាច​ធ្វើការក្នុង​បរិយាកាស​ប្រើ​GPS​និង​គ្មាន​GPS ដូច​ធ្លាប់​ជួប​ក្នុង​សមរភូមិ​ជា​ច្រើន​។​គេ​អាច​បង្ហោះ​កូនដ្រូន​នេះ​ដោយ​ប្រើ​ពេល​តែ​២​នាទី និង​​ហាត់រៀន​ប្រើ​វា​ដោយ​ប្រើ​ពេល​តែ​៣​ថ្ងៃ​។​

​មន្ត្រី​យោធា​អាម៉េរិក​បាន​និយាយថា «​ដ្រូ​ន​នេះ​ពិតជា​គួរអោយ​ចាប់អារម្មណ៍ ។​ជាមួយនឹង​សមត្ថភាព​របស់​វា ទាហាន​នឹង​ជួប​ហានិភ័យ​តិច​​។​បច្ចេកវិទ្យា​ប្រភេទ​នេះ​នឹង​ជួយ​​សង្គ្រោះ​ជីវិត​របស់​យើង ព្រោះ​វា​នាំ​ផ្លូវ​យើង​ចេញពី​គ្រោះថ្នាក់​និង​ធ្វើ​ការវាយប្រហារ​ចំៗ​..»៕​ដោយ​៖​វាសនា​

យោធា​អាម៉េរិក​ដំបូង​នៅ​ឆ្នាំ​២០១៦​បាន​សំរេច​យក​ដ្រូ​ន Black Hornets​មួយចំនួន​អោយ​កងកម្លាំង​ពិសេស​ប្រើ​។​ឥឡូវ ខ្លួន​បាន​ចុះ​កុងត្រា​តំលៃ​៤០​លាន​ដុល្លារ​ជាមួយ​ក្រុម​​ហ៊ុន​FLIR Systems​ដើម្បី​ផលិត​ដ្រូ​ន​ប្រភេទ​នេះ​៩.០០០​គ្រឿង​​

ទីតាំងផ្សាយពាណិជ្ជកម្ម