ពុទ្ធោ​! អ្នកដើរ​ពាក់​កាស់​ទូរស័ព្ទ​ជាង​កន្លះ​ពាន់​នាក់​ស្លាប់​ដោយសារ​រថភ្លើង​បុក​

801
ចែករម្លែក

មនុស្ស​សរុប​រហូតដល់​ទៅ ៥៣៥​នាក់​បាន​បាត់​បង់ជីវិត​យ៉ាង​អាណោច​អាធ​ម​ចាប់​តាំង ពី​ឆ្នាំ​២០១០ ដោយសារ​ត្រូវ​រថភ្លើង​បុក​ព្រោះតែ​ពាក់​កាស់​ទូរស័ព្ទ​ពេល​ដើរ​លើផ្លូវ រថភ្លើង​ទាំង​ក្នុង និង​ជុំវិញ​ទីក្រុង​ដា​ក្ដា ប្រទេស​បង់​ក្លា​ដែ​ស​នេះ​បើ​យោងតាម​ប៉ូលិស បានប្រកាស​ឱ្យដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែមិថុនា​។​

​ផ្លូវដែក​ដែល​ភាគច្រើន​គ្មាន​របង​ការពារ​នៅក្នុង​ប្រទេស ដែលមាន​ប្រជាជន​ប្រមាណ ១៦៥ លាន​នាក់​នេះ គឺ​ល្បី​ថា​មាន​គ្រោះថ្នាក់​បំផុត ដោយ​ក្នុង​មួយឆ្នាំៗ​មាន​ករណី​ធ្វើ អត្តឃាត ឬ​គ្រោះថ្នាក់​បណ្តាលឱ្យ​ស្លាប់​រហូត​ដល់​ទៅ ១.០០០ ករណី​។

​ប៉ុន្តែ​ប៉ូលិស​និយាយថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​”​អ្នកដើរ​ពាក់​កាស់​ទូរស័ព្ទ ស្ដាប់​តន្ត្រី ឬ​និយាយ​គ្នា​ដោយ​ដាក់​កាស់​”​បាន​ក្លាយជា​ជនរងគ្រោះ​ច្រើន​គួរឱ្យ​ព្រួយ បារម្ភ​។​

​លោក យា​ស៊ីន ហ្វា​រ៉ុ​ក ម៉ូ​ហ្ស៊ូ​ម​ដេ (Yeasin Faroque Mozumde) មេ​ប៉ូលិស​ផ្លូវដែក​រដ្ឋ ធានី​ដា​ក្កា បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា “​ការដើរ​លើផ្លូវ​ដែក​ដោយ​ពាក់​កាស់ ទូរស័ព្ទ​ត្រូវបាន​ហាមឃាត់​នៅក្នុង​ប្រទេស​នេះ​។ ប៉ុន្តែ​នៅតែមាន​មនុស្ស​ជាច្រើន មិន​គោរព​បម្រាម​នេះ ហើយ​ត្រូវស្លាប់​ដោយសារ​រថភ្លើង​បុក​”​។​
​ ​
នៅក្នុង​ឆ្នាំ​២០១៤ មាន​អ្នកស្លាប់​ច្រើន​បំផុត​រហូតដល់​ទៅ ១០៩ នាក់ ប៉ុន្តែ​ចំនួន​នេះ បាន​ធ្លាក់ចុះ​ដោយសារ​មាន​យុទ្ធនាការ​ផ្សព្វផ្សាយ និង​អប់រំ​ជុំវិញ​ករណីនេះ​៕ ប្រែ​សម្រួលៈ ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម