ចែករម្លែក

​បុរស​អ្នកនេសាទ​ម្នាក់​មកពី​ទីក្រុង​មួ​ម៉ា​ន់ស៍ (Murmansk) ប្រទេស​រុស្ស៊ី បាន​បង្ហោះ​ចែក រំលែក​រូប​សត្វ​ចម្លែកៗ​មិន​ធ្លាប់​បានឃើញ និង​គួរឱ្យខ្លាច​តាម​បណ្តាញ​អ៊ិន​ធឺ​ណិ​ត​។

​លោក រ៉ូ​មែន ហ្វេ​ដ​ត​សូវ (Roman Fedortsov) វ័យ ៣៩ ឆ្នាំ​ដែលជា​អតីត​និស្សិត សកលវិទ្យា​ទ្យា​ល័យ Marine University មាន​មូលដ្ឋាន​នៅ​ទីក្រុង​កំពង់ផែ​ខាងលើ​បាន ចំណាយ​ច្រើន​នៅលើ​ទូក​នេសាទ ដើម្បី​តាម​ប្រមាញ់​សត្វ​ចម្លែកៗ​ក្នុង​សមុទ្រ​ទឹក​ជ្រៅ និង​ថត​បង្ហោះ​ចែករំលែក​តាម​គណនី​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់គាត់​ឱ្យ​អ្នក​មិន​ធ្លាប់​ឃើញ​បាន​មើល​។​

​អ្នកនេសាទ​រូបនេះ​បាន​និយាយថា សត្វ​ចម្លែកៗ​ទាំងនេះ​ភាគច្រើន​ចាប់បាន​ពី​សមុទ្រ ន័​រ​វែ​ស និង​សមុទ្រ​បា​រ៉េ​ន (Barents sea) ចំណែកឯ​ខ្លះទៀត​ចាប់បាន​ពី​មហាសមុទ្រ អា​ត្ល​ង់​ទិច​។ តោះ​! បើ​ចង់​ជ្រាប​កាន់តែច្បាស់ សូម​មើល​រូបភាព​ខាងក្រោម​ទាំង អស់​គ្នា​៕ ប្រែ​សម្រួលៈ ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម