ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ដកខ្លួន បន្ទាប់ពី​មិនអាច​ឆ្លើយតប​នឹង​តម្លៃ​ផ្ទេរ​កីឡាករ ហ៊ែ​រី ម៉ាក​ក្វា​យ​អ័​រ​

731
ចែករម្លែក

ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​បោះបង់​ការតាមប្រមាញ់​កីឡាករ ហ៊ែ​រី ម៉ាក​ក្វា​យ​អ័​រ (Harry Maguire) បន្ទាប់ពី​ត្រូវបាន​ជូនដំណឹង​ថា ម៉ាក​ក្វា​យ​អ័​រ មានតម្លៃ​ផ្ទេរ​១០០ លាន​ផោន​។

​យូ​ណាយ​ធី​ត​អន្ទះសារ​ចង់បាន​ខ្សែការពារ​កណ្តាល​អង់គ្លេស​រូបនេះ និង​ចង់យក កីឡាករ​រូបនេះ​ជា​ផ្នែក​សំខាន់​នៃ​ផែនការ​របស់លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) នៅ​ពហុ​កីឡដ្ឋាន Old Trafford ។

​ប៉ុន្តែ​ពួកគេ​បាន​វាយតម្លៃ ម៉ាក​ក្វា​យ​អ័​រ ត្រឹម​៦០​លាន​ផោន​សម្រាប់​តម្លៃ​ក្នុង​តំបន់ ហើយ​មានការ​ភ្ញាក់ផ្អើល​នៅពេល​ក្លិប​លៃ​សេ​ស្ទ័​រ (Leicester) ទាមទារ​៩០​លាន​ផោន និង​បូក​បន្ថែម​១០​លាន​ផោន​។

​ក្លិប លៃ​សេ​ស្ទ័​រ បាន​ចំណាយ​ត្រឹម​១៧​លាន​ផោន នៅពេល​ផ្ទេរ ម៉ាក​ក្វា​យ​អ័​រ ពី​ក្លិប ហាល់​(Hull) មក​កាលពី​ឆ្នាំ​២០១៧ ហើយ​បាន​កសាង​ខ្លួន​រហូតដល់​មានឱកាស​បង្ហាញ មុខ​ក្នុង​ក្រុម​ជម្រើសជាតិ​អង់គ្លេស​។

​នៅពេលនេះ គឹ​នៅចាំ​មើលថា តើ​ក្លិប​ជើងឯក​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​បាន​ត្រៀមខ្លួន​ឆ្លើយ តប​នឹង​តម្លៃ​ដែល​កំណត់ដោយ​ក្លិប Leicester ឬ​យ៉ាងណា ខណៈ​ពួកគេ​កំពុង​ស្វែង រក​អ្នក​ជំនួស​កីឡាករ វីន​សេន កំ​ផេ​នី (Vincent Kompany) ៕ ប្រែ​សម្រួល​: ពិសិដ្ឋ

ទីតាំងផ្សាយពាណិជ្ជកម្ម