ឆេ​ល​ស៊ី​ច្រានចោល​សំណើ​ថ្មី​របស់​ក្លិប​បៃ​យឺន ម៉ូ​និ​ច សម្រាប់​កីឡាករ ខា​ឡុ​ម ហ៊ូ​ដ​សិន អូដ​យ​

725
ចែករម្លែក

ក្លិប​ឆេ​ល​ស៊ី​បាន​ច្រានចោល​សំណើ​ថ្មី​បំផុត​របស់​ក្លិប​បៃ​យឺន ម៉ូ​និ​ច​( Bayern Munich) សម្រាប់​កីឡាករ ខាល​ឡុ​ម ហ៊ូ​ដ​សិន អូដ​យ (Callum Hudson Odoi) ។

​ក្លិប​ឆេ​ល​ស៊ី​ប្តេជ្ញាចិត្ត​រក្សាទុក​កីឡាករ​អង់គ្លេស​វ័យ​១៨​ឆ្នាំ​រូបនេះ ជាមួយនឹង​កិច្ចសន្យា រយៈពេល​៥​ឆ្នាំ បើទោះបី​ជាមាន​បញ្ហា​របួស​កាលពី​ដំណាច់​រដូវ​កាល​ក៏ដោយ​។

​ក្លិប បៃ​យឺន អន្ទះសា​ចង់បាន ហ៊ូ​ដ​សិន អូដ​យ ដើម្បី​ជំនួស​តំណែង​កីឡាករ អា​ជេន រ៉​ប់​បិ​ន (Arjen Robben) ។

​នៅពេលនេះ ពួកគេ​បាន​ងាក​ទៅរក​ខ្សែបម្រើ​ស្លាប ឡឺ​រ៉​យ សេន (Leroy Sane) របស់​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​វិញ​។ ស៊ី​ធី​ចង់បាន​តម្លៃ​ជិត​១០០​លាន​ផោន សម្រាប់ សេន ជា​តម្លៃ​មួយ​ដែល​ក្លិប​បៃ​យឺន មិន​ចង់​ចំណាយ​។ ប៉ុន្តែ​ក្លឹប​យក្ស​អាល្លឺម៉ង់​នេះ​សង្ឃឹមថា ពួកគេ​អាច​សម្រេច​កិច្ចព្រមព្រៀង​មួយ​។

​ហ៊ូ​ដ​សិន អូដ​យ សង្ឃឹមថា នឹង​ផ្តល់​កម្លាំងចិត្ត​សម្រាប់​អនាគត​គ្រូបង្វឹក ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) ដែល​នឹង​វិល​ត្រឡប់មក​ទីលាន​វិញ​នៅ​ដើមខែ​កញ្ញា​។

​កីឡាករ​វ័យ​ជំទង់​រូបនេះ​រងរបួស អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម Burnley កាលពី​ខែ មេសា​។ នៅពេលនោះ មានការ​បារម្ភ​ថា អូដ​យ អាច​នឹង​ខកខាន​មិនបាន​ប្រកួត​យ៉ាង ហោចណាស់​៦​ខែ​។

​ក្លិប​បៃ​យឺន ក៏​កំពុង​តាមឃ្លាំមើល​ស្ថានភាព​របស់​កីឡាករ អូស្មាន ដេ​ម​បេ​ឡេ (Ousmane Dembele) នៅ​ក្លិប​បា​សេ​ឡូ​ណា ផងដែរ ចំពេល​យក្ស​អេ​ស្ប៉ា​ញ​មួយ​នេះ ចង់​នាំយក នី​ម៉ា (Neymar) ត្រឡប់មកវិញ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

ទីតាំងផ្សាយពាណិជ្ជកម្ម