តារា​កូរ៉េ​នាង គីម យូ​ជុង មាន​អារម្មណ៍​រង​សម្ពាធ​ខ្លាំង​ក្នុងការ​ជំរុញ​ខ្លួន​នាង​ដើរតួ​ថ្មី​ចម្រុះ​

719
ចែករម្លែក

​ការ​ធំធាត់​ឡើង​ក្នុង​ភាពល្បីល្បាញ​គឺជា​រឿង​លំបាក​ណាស់​។ សម្រាប់​អតីត​តារា​សម្តែង​កុមារី​កូរ៉េខាងត្បូង គីម យូ​ជុង (Kim Yoo-jung) ឥឡូវនេះ​វា​បាន​ប៉ះពាល់​ដល់​របៀប​ដែល​នាង​ជ្រើសរើស​តួ​សម្តែង​របស់​នាង​។​

​តារា​សម្តែង ដែល​ឈានចូល​អាយុ ២០ ឆ្នាំ​នៅ​ខែកញ្ញា បាន​ស្ថិតក្នុង​ក្រសែភ្នែក​សាធារណជន ចាប់តាំងពី​នាង​មាន​អាយុ ៤ ឆ្នាំ នៅពេលដែល​នាង​ចាប់ផ្តើម​សម្ដែង​ជា​លើកដំបូង​ក្នុង​ឆ្នាំ ២០០៣​។​

​នាង​គីម​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី ២៨ មិថុនា​នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​កាសែត The Straits Times ថា “​មាន​សម្ពាធ​ដ៏​ធំ​សម្បើម​។ សាធារណជន​ទាំងអស់​មើល​អ្នក​ធំធាត់ ហើយ​មាន​ក្រសែភ្នែក​ជាច្រើន​នៅ​ទីនោះ​ដែល​ឃើញ​អ្នក​កសាង​ខ្លួន​អ្នក​ឱ្យ​ក្លាយជា​តារា​សម្តែង ក្លាយជា​តារា​”​។​

​និយាយ​តាមរយៈ​អ្នកបកប្រែ​ម្នាក់ តារា​ឆ្នើម​ថ្ពាល់ខួច​រូបនេះ​គឺ​កំពុង​ស្ថិតនៅ​ទីក្រុង​សិង្ហ​បុរី​ដើម្បី​បើក​សម្ភោ​ធ​ហាង​គ្រឿង​លក់​សម្អាង​ម៉ាក Laneige របស់​កូរ៉េខាងត្បូង​។​

​នាង​ត្រូវ​បានប្រកាស​ជា​អ្នកតំណាង​របស់​ក្រុមហ៊ុន Laneige កាលពី​ខែមករា​ឆ្នាំ ២០១៨ ដែល​បន្តវេន​ពី​តារា​សម្តែង​កូរ៉េ​នាង​សុង ហេ​ក្យូ ដែល​ធ្លាប់ជា​ឯកអគ្គរដ្ឋទូត​របស់​ក្រុមហ៊ុន​អស់​រយៈពេល ១០ ឆ្នាំ​មកហើយ​។​

​អំពី​ការ​ធំធាត់​ក្រោម​ក្រសែភ្នែក​សាធារណជន នាង​បាន​បន្ថែម​ជាមួយ​ស្នាមញញឹម​យ៉ាង​ដូច្នេះ “​វា​មាន​អារម្មណ៍​ហាក់ដូចជា​ខ្ញុំ​បាន​សន្យា​ដល់​សាធារណៈជន ទាំង​ដែល​ខ្ញុំ​មិនដែល​បាន​សន្យា​សោះ​”​។​

​ហេតុ​ដូច្នេះហើយ នាង​មាន​អារម្មណ៍​ទទួលខុសត្រូវ​ចំពោះ​អ្នកគាំទ្រ​វ័យក្មេង​របស់​នាង​ដើម្បី​បន្ត​ជំនាញ​សម្តែង​របស់​នាង​ក្នុងនាម​ជា​តារាភាពយន្ត​។ នោះ​រួមបញ្ចូល​ទាំង​ការទទួលយក​តួនាទី​សម្តែង​ថ្មីៗ​ជាច្រើន​និង​តួ​ចម្រុះ​ដើម្បី​ជំរុញ​កែលម្អ​ខ្លួន​នាង​ឱ្យ​ប្រសើរ ជាជាង​សម្តែង​តែ​តួ​ស្លូត​មួយ​មុខ​៕ ដោយ៖ កញ្ញាដាលីស

នាង​គីម យូ​ជុង

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ