បារាំង​ជួបប្រទះ​អាកាសធាតុ​ក្តៅ​ខ្លាំង​មិន​ធ្លាប់មាន​ពីមុនមក​

729
ចែករម្លែក

​បារាំង​បាន​ជួបប្រទះ​កំណត់ត្រា​រលក​កម្តៅ​ដ៏​ខ្ពស់បំផុត​មិន​ធ្លាប់មាន​ពីមុន ជាមួយ​សីតុណ្ហភាព​រហូត​ដល់ក​ម្រិ​ត ៤៥,៨ អង្សា ចំពេល​ដែល​រលក​កម្តៅ​ពី​ទ្វីបអាហ្វ្រិក​បាន​បក់បោក​មកលើ​ទ្វីបអឺរ៉ុប ដែល​បានសម្លាប់​មនុស្ស​ជាច្រើន​នាក់​។​

​កំណត់ត្រា​ថ្មី​នេះ​ត្រូវបាន​វាស់វែង​នៅក្នុង​តំបន់​ភាគខាងត្បូង​ទីប្រជុំជន Gallargues-le-Montueux​។ កំណត់ត្រា​កម្តៅ​ក្តៅ​ខ្លាំង​បំផុត​កាលពីមុន​គឺមាន​ត្រឹមតែ ៤៤,១​អង្សាប៉ុណ្ណោះ អំឡុង​រលក​កម្តៅ​មួយ​ក្នុង​ឆ្នាំ​២០០៣ ដែល​បានសម្លាប់​មនុស្ស​រាប់សិប​ពាន់​នាក់​។​

​មន្ត្រី​ក្រសួងសុខាភិបាល​ លោក អេក​ណេ​ស ប៊ូ​ហ្ស៊ី​ន (Agnès Buzyn) បាន​និយាយថា “​គ្រប់គ្នា​គឺ​ស្ថិតក្នុង​ហានិភ័យ​”​។ ទីភ្នាក់ងារ​អាកាសធាតុ​បារាំង បានចេញ​សេចក្តី​ព្រមាន​ធ្ងន់ធ្ងរ​កម្រិត​ក្រហម​មិន​រំពឹងទុក​នៅ​តំបន់​ចំនួន​បួន​។​

​តំបន់​ទាំងនោះ​ស្ថិតនៅក្នុង​ភាគខាងត្បូង​នៃ​ទីប្រជុំជន Gallargues-le-Montueux ប៉ុន្តែ​តំបន់​ភាគច្រើន​នៃ​ទីក្រុង​នេះ​គឺ​ស្ថិតក្នុង​ការព្រមាន​កម្រិត​ពណ៌​ទឹកក្រូច​នៅឡើយ ដែលជា​កម្រិត​ធ្ងន់ធ្ងរ​ទី​ពីរ​៕ ដោយ៖ កញ្ញាដាលីស/Ha

បារាំង​កត់ត្រា​អាកាសធាតុ​ក្តៅ​បំផុត​រហូត ៤៥,៨ អង្សា

ទីតាំងផ្សាយពាណិជ្ជកម្ម