​សមត្ថកិច្ច​ឃាត់ខ្លួន​ជន​ទំនើង​៥​នាក់​ក្នុងចំណោម​២​ក្រុម ​ដែល​បើកឆាក​ប្រយុទ្ធ​គ្នា​

511
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​យុវជន​ទំនើង​៥​នាក់​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ទំនប់ទឹក​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​បាន​ឃាត់ខ្លួន​ ក្រោយពី​ពួកគេ​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ចាស់ដៃ​។​ករណីនេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ជាខ្លាំង​នៅក្បែរ​ច្រកចូល​ផ្សារ​ទំនើប​សុ​វណ្ណា​ តាម​បណ្ដោយ​ផ្លូវ​២៧១ ​ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន​ កាលពី​យប់​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៩ ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ យុវជន​ទំនើង​ដែល​បង្កហេតុ​មាន​២​ក្រុម ​ដោយ​មួយក្រុមៗ​មាន​គ្នា​៣​នាក់​ដូចគ្នា តែ​ត្រូវបាន​សមត្ថកិច្ច​ឃាត់​បាន​៥​នាក់​និង​គេចខ្លួនបាត់​ម្នាក់​។​យុវជន​ទាំង​៥​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​រួមមាន​ភាគី​ម្ខាង​មាន​៣​នាក់ ទី ១ ឈ្មោះ អៀង សុជាតិ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​។ ទី​២ ឈ្មោះ អ៊ិន សុខ​ឡេង ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​។​ទី​៣​ឈ្មោះ​ឈូ​ដា​វីត ​ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​។​ចំណែក​ភាគី​ម្ខាង​ទៀត​មាន​គ្នា​២​នាក់ ទី​១ ឈ្មោះ​ច​ន​តុលា​ ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​។ ទី​២ ឈ្មោះ លឹម ប៊ុន​ឃាង​ ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​។​

​បច្ចុប្បន្ន យុវជន​ទំនើង​ទាំង​៥​នាក់​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ប៉ុស្ដិ៍នគរបាល​ទំនប់ទឹកបណ្ដោះអាសន្ន ដើម្បី​សួរនាំ និង​បញ្ជូន​បន្តទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​តាម​នី​តិ​វិធី ៕S/​Ha