​ព្រៃ​និង​ដី​នៃ​តំបន់ការពារ ទេសភាព​រនាមដូនសំ​ ជិត​រលាយ​ទាំងស្រុង​ហើយ​

1254
ចែករម្លែក

ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​ព្រៃ​និង​ដី​នៃ​តំបន់ការពារទេសភាព​រនាមដូនសំ​(​អតីត​ដែនជម្រកសត្វព្រៃ​រនាម​ដូន​សំ​) ក្នុងភូមិ​សាស្ត្រ​ឃុំ​ទួល​ពង្រ​និង​ឃុំ​បឹងបេង​ជិត​រលាយ​ទាំងស្រុង​ហើយ​។​

មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ឱ្យដឹង​កាលពី​ថ្ងៃទី​២៧​ខែមិថុនា​ឆ្នាំ​២០១៩​ថា​: ​ព្រៃ​សេសសល់​និង​ដី​នៃ​តំបន់ការពារទេសភាព​រនាមដូនសំ​ ស្ថិតនៅ​ភូមិសាស្ត្រ​ឃុំ​ទួល​ពង្រ​និង​ក្នុងភូមិ​សាស្ត្រ​ភូមិ​អូរ​កេះ​និង​ភូមិ​ថ្មបាំង​ឃុំ​បឹងបេង​ស្រុក​ម៉ាឡៃ​ ខេត្តបន្ទាយមានជ័យ​ត្រូវបាន​រង​ការកាប់​រាន​ព្រៃ​យក​ដី​សង់​ខ្ទម​ធ្វើ​កម្មសិទ្ធិឯកជន​ជិត​អស់ហើយ​។​

មន្ត្រី​ដែល​ចុះ​ល្បាត​បាន​ព្រមាន​ថា​:​ បើ​ជនល្មើស​ ជនបង្កអនា​ធិបតេយ្យ​នៅតែមាន​អាទិភាព​​​​ ហើយ​ធ្វើ​អ្វីៗ​តាម​ទំនើងចិត្ត​ អាជ្ញា​ធរមាន​សមត្ថកិច្ច​មិន​ហ៊ាន​ឬ​មិន​អាចធ្វើ​អី​ពួកគេ​បានទេ​។​ដូច​កន្លងមក​និង​បច្ចុប្បន្ន​ ​ដី​និង​ព្រៃ​តំបន់ការពារទេសភាព​រនាមដូនសំ​នឹង​រលាយ​ខ្ទេច​ក្នុង​រយ​:​ពេល​ដ៏​ខ្លី​ខាងមុខនេះ​ គឺ​តំបន់​នោះ​នៅសល់តែ​ឈ្មោះ​ប៉ុណ្ណោះ ។

ប៉ុន្តែ​ប្រភពពី​ជន​ចំណាកស្រុក​ចូលទៅ​កាប់​រានទន្ទ្រាន​ដី​និង​ព្រៃ​តំបន់​ការពារទេសភាព​រនាម​ដី​ន​សំ​វិញ​ទម្លាយ​រឿងអាស្រូវ​មួយ​ថា​:​ ពលរដ្ឋ​អនាធិបតេយ្យ​ឬ​ជន​ចំណាកស្រុក​ទុកជា​ដៃជើង​ចូលទៅ​កាប់​រានទន្ទ្រាន​ព្រៃ​យក​ដី​នោះ ។​តែ​ចំណែក​ដែល​នឹង​បាន​ដី គឺមាន​ចែក​លាភ​សក្ការ​:​គ្នា​ជាមួយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស មន្ត្រី​អា​ជ្ញាធរ​និង​សមត្ថកិច្ច​ខិលខូច​មួយចំនួន​ដែរ ៕S/Ha

រូបថត​:​ព្រៃ​និង​ដី​នៃ​តំបន់ការពារទេសភាព​រនាមដូនសំ​ក្នុងភូមិ​សាស្ត្រ​ឃុំ​ទួល​ពង្រ​និង​បឹងបេង​ជិត​រលាយ​ទាំងស្រុង​ហើយ​(​រូប​:​ប​.​ជ័យ​)​


ទីតាំងផ្សាយពាណិជ្ជកម្ម