ឈឺសន្លាក់​ជង្គង់ តើ​គួរ​ដើរ រត់ ឬ អត់​?

1768
ចែករម្លែក

សន្លាក់​ជង្គង់​ជា​ផ្នែក​ដ៏​សំខាន់​មួយ​ចំពោះ​សរីរាង្គ​មនុស្ស ។ ពេល​សន្លាក់​ជង្គង់ ត្រូវ​រង​ទម្ងន់​ខ្លាំងពេក នឹង​ងាយ​បង្ក​ស្ថានភាព​ឈឺសន្លាក់​ជង្គង់ ។​

​ពួក​អ្នកជំនាញការ​ឆ្អឹងសន្លាក់​ឲ្យ​ដឹងថា ដើរ​ជា​វិធានការ​ចលនា​ដ៏​សាមញ្ញ​ល្អ​បំផុត សម្រាប់​សុខភាព​របស់​ជំងឺ​និយាយ​រួម ។ ប៉ុន្តែ ចំពោះ​អ្នក​កំពុងមាន​ជំងឺ​ឈឺសន្លាក់​ជង្គង់ នោះ​វា​ពុំមែន​ជា​ជម្រើស​មួយ​សមស្រប ។​

​ពេល​កើត​ជំងឺ​នេះ សឹងតែ​ទាំង​អស់នៃ​ទម្ងន់​សរីរាង្គ សុទ្ធ​តែង​សង្កត់​ចុះ​លើ​សន្លាក់​ជង្គង់ និង​បង្កើត​សម្ពាធ​លើ​ក្បាលជង្គង់ ។ អាស្រ័យហេតុនេះ ប្រសិន​អ្នកជំងឺ​ដើរ​នឹងធ្វើ​ឲ្យ​សន្លាក់​ជង្គង់​ត្រូវ​រង​ទាំងស្រុង​ទម្ងន់​សរីរាង្គ ។ ក្នុងពេល​សន្លាក់​ជង្គង់​ត្រូវ​គួបផ្សំ​ជាមួយ​សន្លាក់​ផ្សេងៗ ដើម្បី​បន្លាស់​ទី​ជើង ហេតុនេះ សន្លាក់​នេះ​ងាយ​ត្រូវ​របួសធ្ងន់​បំផុត ។​

​ទន្ទឹម​នោះ ពេល​ដើរ​ក្បាល​ឆ្អឹង​ទាំង​២​របស់​សន្លាក់​ជង្គង់ ក៏​ឆាប់​កកិត​ប៉ះគ្នា និង​ធ្វើ​ឲ្យ​អ្នកជំងឺ​កាន់តែ​ឈឺ​ខ្លាំង​ជាង ។ អាស្រ័យហេតុនេះ អ្នកជំងឺ​សន្លាក់​ជង្គង់​គួរ​បន្ថយ​ការដើរ រត់ ។​

​ជំនួស​ឲ្យ​ការដើរ រត់ អ្នកជំងឺ​សន្លាក់​ជង្គង់​អាច​ជ្រើស​យក​វិញ្ញាសា​កី​ឡ​ផ្សេង​ដូចជា ហែល​ទឹក​, Yoga ។ ពិសេស​ហែល​ទឹក​ត្រូវបាន​អ្នកជំនាញ​ការវាយតម្លៃ​ខ្ពស់​ព្រោះ​វា អាច​បន្ថយ​បាន​សម្ពាធ និង​ទម្ងន់​ខ្លួន ទៅលើ​សន្លាក់​ជង្គង់ ៕ ប្រែ​សម្រួលៈ​រតនៈ​

ទីតាំងផ្សាយពាណិជ្ជកម្ម