ស្នងការ​នគរបាល​ខេត្តកំពង់ធំ​បើក​ការស៊ើបអង្កេត ​ករណី​ដែល​ប្តឹង​ថា​មានការ​ប៉ុនប៉ង​ធ្វើឃាត​អតីត​បក្សប្រឆាំង​

1561
ចែករម្លែក
លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក កុសល ស្នងការ​នគរបាល​ខេត្តកំពង់ធំ(រូបឯកសារ)

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក កុសល ស្នងការ​នគរបាល​ខេត្តកំពង់ធំ បានបញ្ជាក់​ប្រាប់នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមិថុនា នេះ​ថា សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​ក​រ​ណីលោក​ស៊ុន ធន់ អតីតមន្ត្រី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្តកំពង់ធំ ដែល​បាន​ប្ដឹង​មក​សមត្ថកិច្ច​ថា មានការ​ប៉ុនប៉ង​ធ្វើឃាត​លើ​រូបលោក កាលពី​ថ្ងៃទី​២៨ ខែមិថុនា​កន្លងទៅ​។ ករណីនេះ​កើតឡើង​នៅ​ភូមិ​ថ្នល់ជាតិ ឃុំ​បារាយណ៍ ស្រុក​បារាយណ៍​ខេត្តកំពង់ធំ ។​

លោកស៊ុន ធន់ អតីតមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ

​លោក​បាន​បញ្ជាក់ថា “​លោក​ស៊ុន ធន់ បានមក​ដាក់ពាក្យ​បណ្តឹង​ពាក់ព័ន្ធ​ការប៉ុនប៉ង​ធ្វើឃាត​លើ​រូបគាត់​។ ឥឡូវនេះ សមត្ថកិច្ច​បានទទួល​បណ្តឹង និង​ក្រោយពី​ការសាកសួរ​បំភ្លឺ ហើយ​ខ្ញុំ​កំពុងតែធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត នៅក្នុង​ករណីនេះ ។ ក្នុងនាម​ខ្ញុំ​ជា​សមត្ថកិច្ច​ត្រូវ​ទៅរក​យុត្តិធម៌ជូនទៅ​ដល់​ភាគី​ជនរងគ្រោះ ដែលជា​ដើមបណ្ដឹង ។ ខ្ញុំ​ក៏បាន​សួរ​គាត់​ដែរ ពាក់ព័ន្ធ​ទៅនឹង​រឿង​ហ្នឹង ចំពោះ​អ្នកណា​ផ្សាយ​យ៉ាងម៉េច​ នេះ​ជាការ​ទទួលខុស​ត្រូវចំ​ពោះ​អ្នកដទៃ មិនមែនជា​រឿង​របស់គាត់​ទេ “​។​

​ស្នងការ​នគរបាល​ខេត្តកំពង់ធំ បាន​បន្តថា បន្ទាប់ពី​ទទួលបាន​ពាក្យបណ្ដឹង ខាង​ជំនាញ​បាន​ចុះទៅ​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​នៅ​កន្លែងកើតហេតុ ប៉ុន្តែ​លោក​មិនអាច​បកស្រាយ​លម្អិត​បា​ន​ឡើយ​ទេ ។


​បើតាម​លោកស្នងការ​បានបញ្ជាក់​ថា សមត្ថកិច្ច​កំពុង​ចំណាត់​ការធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ករណីនេះ​។ ក្នុងករណីនេះ លោក​ស៊ុន ធន់ បាន​អះអាងថា មាន​រថយន្ត​មួយគ្រឿង ហើយ​មាន​មនុស្ស​មួយក្រុម​ចុះ​ពីលើ​រថយន្ត​មក​វ៉ៃ​លើ​រូបលោក រួច​យក​ទូរស័ព្ទ​។ លោក​បន្តថា ​នៅពេល​លោក​ប្រមូល​ព័ត៌មាន​អស់​ទើប​ដឹង​សាច់រឿង ។​ពេលនេះ​កម្លាំង​កំពុងតែធ្វើការ​ស្រាវជ្រាវ​៕​សរន​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម