​ឃាត់​ជន​២​នាក់​ជាមួយ​វត្ថុតាង​គ្រឿងញៀន​នៅ​ពីរ​ទីតាំង​ផ្សេងគ្នា​

511
ចែករម្លែក

ដោយ​៖​សេង​ឃួន​/​ខេត្តក្រចេះ​៖ ​កម្លាំង​នគរបាល​ជំនាញ​ក្រុង​ក្រចេះ ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រែ​ចារ​ បាន​បង្ក្រាប​ករណីរ​ក្សា​ទុក​និង​ជួញដូរ​នូវ​សារធាតុ​ញៀន​និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នា​ក់នៅ​ចំណុច​ភូមិ​អូរ​តា​ញ្ញាណ​ឃុំ​ស្រែ​ចារ​ស្រុក​ស្នួល ​ខេត្តក្រចេះ​ កាលពី​យប់​ថ្ងៃទី​២៨​ខែមិថុនា​ឆ្នាំ​២០១៩​នេះ​។​

មន្ត្រីនគរបាល​ស្រុក​ស្នួល​បានឱ្យដឹងថា​ ជនសង្ស័យ​ឈ្មោះ យឹ​ង ភា​រ៉ា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​ ចាប់យក​សម្ភារ​-​វត្ថុតាង​រួមមាន​៖ ម្សៅក្រាម​ពណ៌​ស​ជា​គ្រឿងញៀន​, ទូរ​សព្ទ័​២​គ្រឿង​,​ប្រាក់​១៥.០០០​រៀល​និង​ម៉ូតូ​ចំនួន​មួយគ្រឿង​។​បច្ចុប្បន្ននេះ​ជនសង្ស័យ​ត្រូវបាន​ឃាត់​ខ្លួប​ណ្តោះ​អាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​បញ្ជូនទៅ​ការិយាល័យ​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

​ដោយឡែក​នៅ​ស្រុក​សម្បូណ៌​វិញ​កម្លាំង​ជំនាញ​នរគ​បាល​ស្រុក​តាម​សហការ​ជាមួយ​កម្លាំង​ជំនាញ​នរគ​បាល​ខេត្តស្ទឹងត្រែង​ទើប​ឃាត់​បាន​ខ្លួន​ជន​ម្នាក់​ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន​នៅ​ក្រុង​ស្ទឹងត្រែង​ខេត្តស្ទឹងត្រែង ​កាលពី​យប់​ថ្ងៃទី​២៨​ខែមិថុនា​ឆ្នាំ​២០១៩​នេះ​។

​មន្ត្រីនគរបាល​ស្រុក​សម្បូណ៌​ប្រាប់ថា ​ជនសង្ស័យ​មានឈ្មោះ​ឡ​ន​វាន​វៃ​ ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ ​រស់នៅ​ក្នុងភូមិ​ថ្ម​លាភ​សង្កាត់​ស្រះ​ឫស្សី​ក្រុង​ស្ទឹងត្រែង​ខេត្តស្ទឹងត្រែង​។​ដកហូត​វត្ថុតាង​ម្សៅ​ក្រាម​ពណ៌​ស​ជា​គ្រឿងញៀន​ចំនួន​ចំនួន​៩​កញ្ចប់​។​​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាននាំ​ខ្លួន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​សម្បូណ៌​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ខេត្ត​ចាត់ការ​បន្តរ​តាម​នីតិវិធី​៕S/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម