ស្ងាត់ឈឹង​ករណី​នាយផ្នែក​ព្រៃឈើ​ម្នាក់​បើករថយន្ត​បុក​សិស្សសាលា​​ស្លាប់៣​នាក់​នៅ​ព្រះវិហារ​

14041
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​គិត​មកដល់​ថ្ងៃនេះ​មាន​រយៈពេល​ជិត​១០​ថ្ងៃ​ហើយ​ករណី​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​ម្នាក់​បើក​រថយន្តបុក​កូនសិស្ស​បណ្ដាលឱ្យ​ស្លាប់​ដល់​ទៅ​៣​នាក់​។​ក្រោយមក​គ្មាន​ដំណោះស្រាយ​ចំពោះ​ជនរងគ្រោះ​បន្តិច​ណា​ឡើយ​ដោយ​ជនបង្ក​បន្ត​គេចខ្លួន​ដែល​សមត្ថកិច្ច​ហាក់​ប្រ​ងើយ​កន្តើយ​។​​

សាច់ញាតិ​ជនរងគ្រោះ​បានឱ្យដឹងថា​ពួកគាត់​បាន​សុំឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​រក​យុត្តិធម៌​ដល់​ជនរងគ្រោះ​ផង​។​មកដល់ពេលនេះ​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​អើពើ​ជួយ​គាត់​ទេ​។​ប្រភព​បាន​បន្តថា​មេព្រៃ​រូបនោះ​ដើរ​ផឹកស៊ី​ស្រវឹង​បើកឡាន​បុក​គេ​ដោយ​គ្មាន​ត្រា​ប្រណី​ហើយ​មិន​ទទួលខុសត្រូវ​រត់គេច​បាត់​។ មេព្រៃ​រូបនោះ​អាង​អ្នកធំ​នៅ​ពី​ក្រោយខ្នង​មិន​ចេញ​មុខមក​ដោះស្រាយ​ជូន​ជនរងគ្រោះ​ទេ​។

សាច់ញាតិ​ជនរងគ្រោះ​បន្តថា​ពួកគាត់​ធ្លាប់​ឃើញ​មាន​ករណី​ជាច្រើន​ក្នុង​គ្រោះថ្នាក់​ចរាចរ​បង្ក​ឱ្យ​មនុស្ស​ស្លាប់​គឺ​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ចាប់ខ្លួន​ជនបង្ក​យកមក​ផ្តន្ទាទោស​។​ប៉ុន្តែ​ខុសប្លែក​តែ​ករណី​បងប្អូន​របស់គាត់​ស្លាប់​៣​នាក់​គឺ​សមត្ថកិច្ច​មិនបាន​ស្វែងរក​ចាប់ខ្លួន​ជនបង្ក​ដែល​គេ​ស្គាល់​យ៉ាងច្បាស់​ថា​ជា​មេព្រៃ​នៅ​ខេត្តព្រះវិហារ​មក​ផ្តន្ទាទោស​ឡើយ​គឺ​ទុកឱ្យ​ជនបង្ក​នៅមាន​សេរីភាព​។​

​សូមបញ្ជាក់ថា​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ម្នាក់​នៅ​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​បាន​រង​ការសង្ស័យថា​ផឹកស្រា​ស្រវឹង​ហើយ​បើករថយន្ត​បុក​សិស្សសាលា​៣​នាក់​ដែល​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​បណ្តាល​ឱ្យស្លាប់​២​នាក់​ភ្លាមៗ​នៅនឹងកន្លែង​កើយ​ហេតុ​និង​ម្នាក់ទៀត​បាន​ស្លាប់​ក្រោយពី​បញ្ជូន​មកដល់​មន្ទីរពេទ្យ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ដ៏​គួរឱ្យ​រន្ធត់​នោះបាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​២២​មិថុនា​ឆ្នាំ​២០១៩​នៅមុខ​ហាង​ខារ៉ាអូខេ​«​ផ្កាយ​មាស​»​លើ​កំណាត់​ផ្លូវជាតិ​លេខ​69B​ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​១​និង​លេខ​២​ស្ថិតនៅក្នុង ភូមិ​ស្រអែម​ខាង​ត្បួ​ង ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត​។​

​មន្ត្រីនគរបាល​ចរាច​រ​ផ្លូវគោក​ខេត្តព្រះវិហារ​បានបង្ហាញ​ពីស​ម្តី​សាក្សី​ប្រាប់​ឱ្យដឹងថា​នៅមុន​ពេល​កើតហេតុ​គេ​បាន​រថយន្ត​១​គ្រឿង​ម៉ាក​FordRanger​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AY9595​បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញាណ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​បើកបរ​ក្នុង​ល្បឿន​លឿន​។​លុះ​មកដល់​ចំណុចកើតហេតុ​រថយន្ត​បាន​រេច​ង្កួ​តទៅ​បុក​ម៉ូតូ​១​គ្រឿង​ពាក់​ផ្លាកលេខ​ព្រះវិហារ​1C7555​ជិះ​គ្នា​៣​នាក់​ក្នុងទិសដៅ​ផ្ទុយគ្នា​។​

បណ្តាលឱ្យ​ជនរងគ្រោះ​ទាំង​៣​ប៉ើង​ខ្ទាត​ចេញពី​ម៉ូតូ​ជាច្រើន​ម៉ែត្រ​ជនរងគ្រោះ​២​នាក់​បាន​ស្លាប់​ភ្លាមៗ​និង​ម្នាក់ទៀត​បាន​ស្លាប់​នៅពេល​បញ្ជូន​មកដល់​ម​ន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​។​រីឯ​អ្នកបើកបរ​រថយន្ត​ដែល​គេ​សង្ស័យថា​មានឈ្មោះ​គឹម​ចេ​ត​ថា​វី​មាន​តួនាទី​ជា​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ជាំ​ក្សាន្ត​បាន​រត់គេចខ្លួន​ដោយ​បន្សល់ទុក​តែ​រថយន្ត​បង្ក​ដែល​បាន​បុក​មនុស្ស​ស្លាប់​នៅ​ទីនោះ​និង​មិន​ទទួលខុសត្រូវ​ចំពោះ​ហេតុការណ៍​ដែល​បានកើត​ឡើង​ឡើយ​។​

​ជនរងគ្រោះ​ទី​១​មានឈ្មោះ ប៊ុន លីកា​ណាក់ ភេទ ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ របួស ។​ទី​២ ឈ្មោះ​ចំរើន ណា​រុង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ស្លាប់ ទី​៣​ឈ្មោះ កែវ សារ៉ាត់ ភេទ ប្រុស អាយុ ១៥​ឆ្នាំ ស្លាប់​។ ទាំងបី​នាក់​ជា​សិស្ស​ថ្នាក់​ទី​៨D​នៃ​អនុវិទ្យាល័យ​ជាំ​ក្សាន្ត ។​

​សមត្ថកិច្ច​បានដាក់​ការសង្ស័យថា អ្នកបើកបរ​រថយន្ត​បង្ក​ការសម្លាប់​មនុស្ស​៣​នាក់ នៅក្នុង​ពេលនេះ គឺ មានឈ្មោះ គឹម ចេ​ត​ថា​វី ជា​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ជាំ​ក្សាន្ត ព្រោះ​រថយន្ត​បង្ក​គ្រោះថ្នាក់​នេះ គឺជា​រថយន្ត​របស់លោក​នាយផ្នែក​ដែល​ន​ណារៗ​ក៏បាន​ដឹង​ដែរ​។​ចំពោះ​មូល​ហេតុដែល​បណ្តាលឱ្យ​បុក​ជនរងគ្រោះ គឺអាច​បណ្តាលមកពី​ស្រវឹងស្រា ព្រោះ​រថយន្ត​នេះ បាន​បើក​ចេញពី​ហាង​ខារ៉ាអូខេ «​ផ្កាយ​មាស​»​។​

បើតាម​ភស្តុតាង​រូបភាព​នេះ​បានបញ្ជាក់​យ៉ាងច្បាស់​ថា​រថយន្ត​ខុស​ទាំងស្រុង​តែម្តង​។​រហូតមកដល់​ពេលនេះ​គេ​មិនទាន់​ដឹងថា​តើ​សមត្ថកិច្ច​នគរបាល​ជំនាញ​នឹង​បន្ត​បើក​ការស៊ើបអង្កេត​និង​រក​យុត្តិធម៌​ជូន​គ្រួសារ​ជនរងគ្រោះ ដែរ​ឬ​យ៉ាងណា​នោះទេ​។​បើ​យោង​ច្បាប់​ចរាចរ​ផ្លូវគោក​ថ្មី​ជន​ដែល​បាន​បើក​យានយន្ត បង្ក​គ្រោះថ្នាក់​សម្លាប់​ជីវិត​មនុស្ស​នឹងត្រូវ​មាន​ទោស​។​

​ពលរដ្ឋ​រង់ចាំ​មើល​តើ​ដល់​ពេលណា​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ជាពិសេស​សមត្ថកិច្ច​នគ​របាល​ដែល​កាន់​សំណុំរឿង​គ្រោះថ្នាក់​ចរាចរ​ខាងលើនេះ​ហ៊ាន​ចាប់ខ្លួន​មេព្រៃ​រូបនោះ​មក​កាត់ទោស​ឬ​យ៉ាងណា​?នាពេល​កន្លងមក​គេ​សង្កេតឃើញ​ព្រះរាជអាជ្ញា​ឬក៏​ចៅក្រម​បាន​ចេញមុខ​ខ្នាស់ខ្នែង​ជួយ​ដល់​ជនរងគ្រោះ។​

បើទោះជា​ជនរងគ្រោះ​មិនបាន​ប្ដឹង​ដល់​ពួកគាត់​មិនបាន​ប្តឹង​ក៏ដោយ​ក៏​ពួក​ចេញមុខ​ជួយ​ជនរងគ្រោះ​ដែរ​ដោយ​ចេញ​ដីកាចាប់ខ្លួន​ជនបង្ក​។​ប៉ុន្តែ​ករណី​លោក​មេព្រៃ​ម្នាក់នេះ​ព្រះ​អាជ្ញា​ក៏​ទំនងជា​សម្ងំ​យកសុខ​ដែរ​ហើយ​មើលទៅ​ព្រោះ​មេព្រៃ​មាន​លុយ​មានអំណាច​។​

​កាលពី​ថ្ងៃទី​២៨​ខែមិថុនា​ឆ្នាំ​២០១៩​លោក​ឱ​សេង​អធិការនគរបាល​ស្រុក​ជាំ​សាន្ត​បាន​ឆ្លើយ​តាម​ទូរស័ព្ទ​ថា​ជនបង្ក​តាំងពី​ថ្ងៃកើតហេតុ​មិនទាន់​ឃើញ​ចូលខ្លួន​នៅឡើយ​ទេ​៕S/​

ឈ្មោះ គឹម ចេ​ត​ថា​វី ជា​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ជាំ​ក្សាន្តសង្ស័យបើករថយន្តបុកសិស្សសាលាស្លាប់បៅនាក់នៅខេត្តព្រះវិហារ

ទីតាំងផ្សាយពាណិជ្ជកម្ម