ទ្រព្យសម្បត្តិ ១៣០ លាន​ដុល្លារ​នឹង​ទៅជា​យ៉ាងណា បន្ទាប់ពី​សុង ជុង​គី និង សុង ហេ​ក្យូ លែងលះគ្នា​?

844
ចែករម្លែក

​វា​ជាទី​បញ្ចប់​នៃ​ស្នេហា​បែប​រឿងនិទាន​។ សុង ហេ​ក្យូ និង សុង ជុង​គី បាន​លែងលះគ្នា បន្ទាប់ពី​រៀបការ​បាន​ពីរ​ឆ្នាំ​។​

​គូ​ស្វាមីភរិយា​ដ៏​វិសេសវិសាល​របស់ K-drama នេះ​បានធ្វើឱ្យ​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​ខ្លាំង​ជាមួយនឹង​សេចក្តីប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ២៧ មិថុនា​ថា ពួកគេ​បានដាក់​ពាក្យ​លែងលះ​។​

​ឥឡូវ ពួកគេ​បាន​លែងលះគ្នា​ទៅហើយ ចឹ​ង​តើ​ទ្រព្យសម្បត្តិ​របស់​តារា​ជួរមុខ​ទាំងពីរ​នឹង​ទៅជា​យ៉ាងណា​?

​យោងតាម​របាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​ប៉ាន់ប្រមាណ​ថា តារា​ទាំងពីរ​មានទ្រព្យ​សម្បត្តិ​សរុប​រួមគ្នា​ប្រមាណ ១៣០ លាន​ដុល្លារ​។​

​ទ្រព្យសម្បត្តិ​ទាំងនោះ​រួមបញ្ចូល​ផ្ទះ​តម្លៃ ៨,៩ លាន​ដុល្លារ​នៅ​សង្កាត់​អ៊ី​តែ​វ៉ុ​ន​ដុង​នៃ​ទីក្រុង​សេ​អ៊ូ​ល ដែល​ជុង​គី វ័យ ៣៣ ឆ្នាំ​បាន​ទិញ​ក្នុង​ឆ្នាំ ២០១៧​។​

​កាលពី​មុនគេ​ធ្លាប់​គិតថា​លំនៅដ្ឋាន​ពីរ​ជាន់​នេះ​នឹង​ក្លាយទៅជា​ផ្ទះ​អាពាហ៍ពិពាហ៍​របស់​ប្ដី​ប្រពន្ធ​នេះ ប៉ុន្តែ​ពួកគេ​មិនដែល​ចូលមក​រស់នៅ​នោះទេ ចាប់តាំងពី​រៀប​អាពាហ៍ពិពាហ៍​។​

​ទន្ទឹមនឹង​នេះដែរ តារា​ស្រី​វ័យ ៣៧ ឆ្នាំ​សុង​ហេ​ក្យូ មានទ្រព្យ​សម្បត្តិ​ច្រើន​ទៀត​នៅក្រោម​ឈ្មោះ​របស់​នាង​។ នាង​មានផ្ទះ​ប្រណីត​ពីរ​កន្លែង​និង​ផ្ទះល្វែង​មួយកន្លែង​នៅក្នុង​សង្កាត់​ហ្គាំ​ង​ណាំ​នៃ​ទីក្រុង​សេ​អ៊ូ​ល​។​

​ក្នុងនាម​ជាតា​រា​ជួរមុខ​រកប្រាក់​ចំណូល​ខ្ពស់បំផុត​នៅក្នុង​ឧស្សាហកម្ម​កម្សាន្ត​កូរ៉េ អ្នកគាំទ្រ​មួយចំនួន​បាន​ប្រៀបធៀប​ចំណងអាពាហ៍ពិពាហ៍​រប​ស់​តារា​ទាំងពីរ​ទៅនឹង​ការច្របាច់បញ្ចូលគ្នា​រវាង​សហគ្រាស​ពីរ​។​

​ពន្លក​ស្នេហ៍​បាន​រីក​ស្គុះស្គាយ​រវាង​គូស្នេហ៍​ទាំងពីរ ខណៈដែល​ពួកគេ​សម្តែង​ជា​គូស្នេហ៍​ក្នុង​រឿង Descendants of the Sun ក្នុង​ឆ្នាំ ២០១៦​។​

​គូ​ស្វាមីភរិយា​នេះ​បាន​ចង​ចំណងអាពាហ៍ពិពាហ៍​នៅក្នុង​ពិធី​ឯកជន​មួយ​នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ​នៅ​ទីក្រុង​សេ​អ៊ូ​ល​កាលពី​ខែតុលា​ឆ្នាំ​២០១៧៕ ដោយ៖ កញ្ញាដាលីស

សុង ជុង​គី និង សុង ហេ​ក្យូ លែងលះគ្នា​កាលពី​ថ្ងៃ​ព្រហស្បតិ៍