មនុស្ស​ស្លាប់​៧​នាក់​និង​របួស​១៣​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២៩​មិថុនា​

642
ចែករម្លែក

ដោយ​: សាវ​រក្ស​
​ភ្នំពេញ​:
យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ឲ្យ​ដឹងថា គិតពី​ម៉ោង​២​ថ្ងៃទី​២៨​ដល់​ម៉ោង​២ ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៩ បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ ៧​នាក់ និង​បាន​បង្ក​ឲ្យ​មាន​អ្នករងរបួស​ធ្ងន់ – ស្រាល ចំនួន​១២​នាក់​។​

​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​ថ្ងៃនេះ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប ១៩​នាក់ នៅ​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៩​នេះ គឺ​កើតឡើង​ដោយសារ​ហេតុការណ៍ ប៉ះទង្គិច​ចំនួន ១០​លើក​។

​សូមជម្រាបថា ក្នុង​រយៈពេល ២៩​ថ្ងៃ នៃ​ខែមិថុនា​នេះ គ្រោះថ្នាក់​ចរាចរណ៍​បានសម្លាប់​មនុស្ស​សរុប ១៥៤​នាក់ បង្ក​របួសធ្ងន់​ស្រាល ចំនួន ៤៧៣​នាក់ ក្នុង​ហេតុការណ៍​កើតឡើង ៣២៦​លើក​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម