​របួសធ្ងន់​ម្នាក់​ពេល​នគរបាល​ចុះបង្ក្រាប​បទល្មើស​នេសាទ​នៅ​ស្រុក​ពាម​ជ​រ៍​

867
ចែករម្លែក

ដោយៈ​ចាន់ថន​/​ព្រៃវែងៈ​ជន​នេសាទ​ខុសច្បាប់​ម្នាក់​ក្នុងចំណោម​បក្ខពួក​៦​នាក់​បាន​រងរបួស​ធ្ងន់​ដោយ​បៀម​ក្បាល​គ្រាប់​ជាប់​និង​ខ្មង​ជើង​។​បន្ទាប់ពី​ពួកគេ​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ឆក់​ខុសច្បាប់​ត្រូវ​សមត្ថកិច្ច​ចុះបង្ក្រាប​និង​ផ្ទុះអាវុធ​ចំនួន​២៧​គ្រាប់​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច​ទន្លេមេគង្គ​ស្ថិតនៅក្នុង​ទឹកដី​ឃុំ​ស្វាយ​ភ្លោះ​ស្រុក​ពាម​ជ​រ៍​ខេត្តព្រៃវែង​ជាប់​ព្រំប្រទល់​ស្រុក​លើកដែក​ខេត្តកណ្តាល​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃទី​២៨​ខែមិថុនា​ឆ្នាំ​២០១៩​។​

​ប្រភព​បានឱ្យដឹងថា​ក​ម្លាំ​ង​នគរបាល​សេដ្ឋកិច្ច​ខេត្តព្រៃវែង​សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្វាយ​ភ្លោះ បាន​ចុះបង្ក្រាប​ករណី​បទល្មើស​ជលផល​នៅ​ចំណុច​ខាងលើ​។​ដោយ​ប្រើ​ទូក​អូប័រ​បើក​ដេញ​បាញ់​ស្ទាក់​ចំនួន​២៧​គ្រាប់​ទើប​ចាប់បាន​ទូក​នេសាទ​ចំនួន​៣​គ្រឿង​និង​មនុស្ស​ចំនួន​៦​នាក់​។​ក្នុងនោះ​មាន​ម្នាក់​ឈ្មោះ ង្វៀង​វ៉ាន់​អ៊ុក​ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​ជនជាតិ​វៀតណាម​រស់នៅ​ភូមិ​កំពង់ចម្លង​ស្រុក​លើកដែក​ខេត្តកណ្តាល​។
​ជននេះ​ត្រូវ​គ្រាប់​ចំនួន​១​គ្រាប់​រង​បួស​ធ្ងន់​ដោយ​ចំ​ខ្មង​ជង​ខាងស្តាំ​បៀម​ក្បាល​គ្រាប់​ជាប់​តែម្តង​និង​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តព្រៃវែង​។​រីឯ​ជនសង្ស័យ​ចំនួន​៥​នាក់​ទៀត​ត្រូវបាន​នគរបាល​ខេត្តព្រៃវែង​នាំខ្លួន​មក​ស្នងការ​ខេត្ត​។​ដើម្បី​សួរនាំ​និង​រៀបចំ​បែបបទ​ប្រគល់ឱ្យ​ជំនាញ​ជលផល​ចាត់ការ​តាម​នីតិវិធី​។​

ពាក់​ព​ន្ធ័​នឹង​ករណី​នោះ​លោក​អូន​ស៊ី​ណាត​នាយ​ខណ្ឌ​រដ្ឋបាល​ខេត្តព្រៃវែង​បាន​ថ្លែងថា​ករណី​ចុះបង្ក្រាប​បទល្មើស​នេសាទ​នៅ​ស្រុក​ពាម​ជ​រ៍ហើយ​ផ្ទុះអាវុធ​នោះ​គឺ​កម្លាំង​របស់លោក​មិនបាន​ចូលរួម​ទេ​។​នោះ​ជា​មន្ត្រីនគរបាល​ជា​អ្នក​បង្ក្រាប​ដោយ​លោក​ចាំតែ​ទទួល​បែបបទ​និង​ជនសង្ស័យ​។​នៅ​ថ្ងៃស្អែក​ដើម្បី​ចោទប្រកាន់​បញ្ជូនទៅ​តុលាការ​ប៉ុណ្ណោះ ។​

​លោក​អូន​ស៊ី​ណាត​បញ្ជាក់ថា​កន្លងមក​មន្ត្រី​របស់លោក​បាន​ស្លាប់​ម្នាក់​ក្នុងពេល​ចុះបង្ក្រាប​បទល្មើស​នេសាទ​។​ឯ​លោក​កែវ​រ៉េត​មន្នី​ស្នងការ​ង​ទទួល​ផែន​សេដ្ដ​កិច្ច​នៃ​ស្នងការ​នគរបាល​ខេត្តព្រៃវែង​និង​ជា​អ្នកដឹកនាំ​កម្លាំង​ចុះ​ផ្ទាល់​បានឱ្យដឹងថា​ដោយមាន​ការប្តឹង​នឹង​រាយការណ៍​ពី​ប្រជាព​លេ​ដ្ឋ​ថា​មាន​ក្រុម​អ្នកនេសាទ​ខុសច្បាប់​បាន​អូស​ឆាយ​រ៉ាវ ដោយ​ភ្ជាប់​ជា​ឧប្បករណ៍​ឆក់​ខុសច្បាប់​ជា​រៀងរាល់​យប់​។​

​ទើប​លោក​ពេជ្រ​ជី​វ័​ន្ត​អនុប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​ពាម​ជ​រ៍​បាន​ស្នើសុំ​ចុះបង្ក្រាប​បទល្មើស​ខាងលើនេះ​។​នៅពេល​បង្ក្រាប​នោះ​ក្រុម​ទូក​នេសាទ​ឃើញ​សមត្ថកិច្ច​បាន​ដេញ​នឹង​ស្ទាក់​ទូក​របស់​ពួកគេ​គឺ​ពួកគេ​បាន​បើក​រត់​និង​មានបំណង​បើ​កបំ​បុក​មកលើ​សមត្ថកិច្ច​វិញ​។​ពេលនោះ​សមត្ថកិច្ច​បាន​បាញ់​ឡើងលើ​នឹង​បាញ់​ទៅ​ផុត​តែ​ក៏​ផ្លាត​ត្រូវ​ជើង​អ្នក​បើកទូក​បទល្មើស​ចំនួន​១​គ្រាប់​បណ្ដាលឱ្យ​រងរបួស​តែម្ដង​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម