​កីឡា​ជា​ស្ពាន​បង្កើន​មិត្តភាព​និង​បញ្ចៀស​ពី​អំពើ​អបាយមុខ​ផ្សេងៗ​

985
ចែករម្លែក

​ដោយ​បូកគោ​/​កំ​ពតៈ​មិន​ត្រឹមតែ​ដើម្បី​សុខភាព​ប៉ុណ្ណោះ​ទេ​ការលេង​កីឡា​នឹង​បង្កើន​ចំណងមិត្តភាព​ព្រមទាំង​បញ្ចៀស​បាន​ពី​អំពើ​អបាយមុខ​ផ្សេងៗ​ដែល​សង្គម​ស្អប់ខ្ពើម​។​ដូច្នេះ​ពលរដ្ឋ​ប្រុស​ស្រីក្មេង​ចាស់​ត្រូវ​នាំគ្នា​លេង​កីឡា​ស្របតាម​ទិស​ស្លោ​កថា​កីឡា​កសាង​មនុស្ស​មនុស្ស​កសាង​សង្គម​។​

​ថ្លែង​ក្នុង​ពិធី​បើក​ការប្រកួត​កីឡា​ជ្រើសរើស​ជើងឯក​ថ្នាក់​ខេត្ត​កាលពី​រសៀល​ថ្ងៃទី​២៩​ខែមិថុនា​ឆ្នាំ​២០១៩​នៅ​ពហុ​កីឡដ្ឋាន​ខេត្តកំពត​លោក​នៃ​គង់​អភិបាលរង​ខេត្តកំពត​បាន​មានប្រសាសន៍ថា​ការលេង​កីឡា​មិន​ត្រឹមតែ​ចំណេញ​ផ្នែក​សុខភាព​ប៉ុណ្ណោះ​ទេ​។​

ប៉ុន្តែ​កីឡា​នឹង​បង្កើន​ចំណងមិត្តភាព​ព្រមទាំង​បញ្ចៀស​បាន​ពី​អំពើ​អបាយមុខ​ផ្សេងៗ​ដែល​សង្គម​ស្អប់ខ្ពើម​។​ម្ល៉ោះហើយ​មិន​ថា​ក្មេង​ចាស់​ប្រុស​ស្រី​គឺ​ត្រូវ​លេង​កីឡា​គ្រប់​ប្រភេទ​ផ្អែកលើ​ពេលវេលា​ដែល​ផ្តល់ឱ្យ​ស្របតាម​ទិស​ស្លោ​កថា​កីឡា​កសាង​មនុស្ស​មនុស្ស​កសាង​សង្គម​។​

លោក​អភិបាលរង​ខេត្ត​បាន​បន្តថា​លើសពីនេះ​សកម្មភាព​នៃ​ការលេង​កីឡា​របស់​ប្អូនៗ​យុវជន​យុវនារី​នា​ដំណាក់កាល​នេះ​ជា​ឱកាស​ដ៏​ប្រពៃ​ដើម្បី​បង្ហាញ​សមត្ថភាព​នៅពេល​ខាងមុខ​ដែល​កម្ពុ​ជាមាន​កិត្តិយស​បាន​ធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​នោះ​។​

ដូច្នេះ​យុវវ័យ​ទាំងអស់​ត្រូវ​អភិវឌ្ឍ​ខ្លួន​តាមរយៈ​ការប្រកួតប្រជែង​ផ្នែក​វិស័យ​កីឡា​គ្រប់​ប្រភេទ​ដើម្បី​ពង្រឹងសមត្ថភាព​បន្ថែម​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម