​ឃាត់ខ្លួន​២​នាក់​តាម​ដីកា​បង្គាប់​ឱ្យ​នាំ​របស់​តុលាការ​ខេត្តសៀមរាប​

575
ចែករម្លែក

ដោយ​បាយ័ន​/​ខេត្តសៀមរាប​៖​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ខេត្តសៀមរាប​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​២​នាក់​តាម​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​អម​សាលាដំបូង​ខេត្តសៀមរាប​។​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​នេះ​បាន​ចោទប្រកាន់​ពីបទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ​និង​អំពើ​ផិតក្បត់​។​ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ធ្លក​អណ្តូង​សង្កាត់​ស្លក្រាម​ក្រុង​សៀមរាប​ខេត្តសៀមរាប​កាលពី​ថ្ងៃទី​៨​ខែមិថុនា​ឆ្នាំ​២០១៦​កន្លងទៅ​។​

​ជា​បទល្មើស ព្រហ្មទណ្ឌ​ដែលមាន​ចែង​និង​ផ្តន្ទាទោស​តាម​មាត្រា​៦២៩​នៃ​ក្រមព្រហ្មទណ្ឌ​និង​តាម​មាត្រា ៧​និង​១០​នៃ​ច្បាប់​ស្តីពី​ឯក​ពន្ធភាព​។​ហេតុការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​២​នាក់​នេះ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​២៩​ខែមិថុនា​ឆ្នាំ​២០១៩​ស្ថិតនៅ​ស្នងការ​នគរបាល​ខេត្ត​ខណៈពេល​ហៅ​មក​សួរនាំ​នៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការ​នគរបាល​ខេត្ត​រួច​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​បន្តទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​។​

​លោក​វរសេនីយ៍ឯក​ដួង​សុខា​ប្រធានការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​បាន​ប្រាប់ឱ្យដឹង​នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ​ថា​ក្រោយពី​មាន​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​២​នាក់​រួចមក​កម្លាំង​ក៏បាន​ទៅ​ហៅ​ដល់ផ្ទះ​រួច​យកមក​សួរ​នាំនៅ​ស្នងការ​។​ពេលនោះ​ក៏​សុំ​គោល​ការ​របស់​ថ្នាក់លើ​សុំ​ឃាត់ខ្លួន​បន្ទាប់ពី​មាន​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​និង​មាន​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ផង​ទើប​កម្លាំង​សម្រេច​ចាប់ខ្លួន​បញ្ជូនទៅ​តុលាការ​នៅ​រសៀល​ថ្ងៃ​ដ​ដែរ​នេះ​ភ្លាមៗ​។​

​លោក​បាន​បញ្ជាក់ថា​ជន​សង្ស័យ​ទាំង​២​នាក់ គឺ​ទី​១​មានឈ្មោះ ម៊ុ​យ ហ៊ត់ ភេទ​ប្រុស អាយុ ៦១​ឆ្នាំ មុខរប​រៈ​ចិញ្ចឹម​ជ្រូក​រស់នៅ​ភូមិ​ទ្រាំង​សង្កាត់​ស្លរ​ក្រាម​ក្រុង​.​ខេត្តសៀមរាប​មាន​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​លេ​ខៈ​១៥២​ចុះ​ថ្ងៃទី​១៤​ខែមិថុនា​ឆ្នាំ​២០១៩​ចេញ​ដោយ​ចៅក្រម​ស៊ើបសួរ​អម​សាលាដំបូង​ខេត្តសៀមរាប​។

​២.​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​ជនសង្ស័យ​ឈ្មោះ លៀម មុំ ភេទ​ស្រី អាយុ ៤២​ឆ្នាំ មុខរប​រៈ ចិញ្ចឹម​ជ្រូក រស់នៅ​ភូមិ​ទ្រាំង សង្កាត់​ស្លរ​ក្រាម ក្រុង​.​ខេត្តសៀមរាប លេ​ខៈ ១៥៣ ចុះ​ថ្ងៃទី​១៤ ខែមិថុនា​ឆ្នាំ​២០១៩​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​២​នាក់​ត្រូវបាន​កម្លាំង​ជំនាញ​របស់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​នៃ​ស្នងការ​នគរបាល​ខេត្ត​បានរៀបចំ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី​នៃ​ច្បាប់​៕S/

​រូបភាព​៖ ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​២​នាក់ តាម​ដីកា​បង្គាប់​ឲ្យ​នាំ​របស់​តុលាការ​ខេត្តសៀមរាប​៕ បាយ័ន​

ទីតាំងផ្សាយពាណិជ្ជកម្ម