មន្ត្រី​កម្ពុជាៈ អ្នកនយោបាយ​មួយចំនួន​គ្មាន​គុណធម៌​

1084
ចែករម្លែក
លោក ហ៊ុន ម៉ា​ណែ​ត

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា អ្នក នយោបាយ​មួយចំនួន​គ្មាន​គុណធម៌ គឺ​ដើរ​ស្រែកជេរ​រាជរដ្ឋាភិបាល​បន្លាច​ប្រជាពលរដ្ឋ​នៅក្រៅ​ប្រទេស​ទៅ​អង្វរ​អឺរ៉ុប​ឲ្យ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ម​កលើ​ខ្មែរ​ឯង​មិនឱ្យ​បរទេស​មក​វិនិយោគ​នៅ​ស្រុក​ខ្មែរ​ដុត​ឆ្នាំងបាយ​ប្រជាពលរដ្ឋ​។​អំពាវនាវ​ឲ្យ​កម្លាំងប្រដាប់អាវុធ​បះបោរ បញ្ឆេះ​កំហឹង​ប្រជាពលរដ្ឋ គឺ​ដើម្បី​មហិច្ឆតា​នយោបាយ​របស់​ខ្លួន​។


​ការ​ថ្លែង​នេះ​ក្នុង​ពិធី​សម្ពោធ​អគារសិក្សា​សាលាបឋមសិក្សា​សារិទ្ធ​កក្កដា​ត្រពាំង​ខ្នារ​និង​ឆ្លង​សមិទ្ធផល​នានា​ក្នុង​វត្ត​វេឡុ​វ័​ន្ត ស្ថិតក្នុង​ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ កាលពី​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ ២០១៩​។

លោក ហ៊ុន ម៉ា​ណែ​ត ក្នុងចំណោមយុវវ័យ


​លោក​បន្តថា ធ្វើ​អ្នកដឹកនាំ​ប្រទេសមួយ​ត្រូវមាន​គុណធម៌​។ គុណធម៌​របស់​អ្នក​នាំ គឺ​ជះឥទ្ធិពល និង​ថែរក្សា​លទ្ធផល​នៃ​ការដឹកនាំ​។​អស់​រយៈពេល​៤០​ឆ្នាំ​ប្រជាពលរដ្ឋ​នៅតែ​គាំទ្រ​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ព្រោះ​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​គឺ​ប្រកបដោយ​ធម៌ ដោយ​គុណធម៌ ធ្វើបុណ្យ​ជាមួយ​ប្រជាពលរដ្ឋ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​សេចក្តីសុខ​សប្បាយរីករាយ​មិន​ប្រកាន់បក្ស​ណា​ថា​បក្ស​ណា ផ្ទុយ​ពី​ដូច្នេះ​ការសម្រេចចិត្ត​របស់​ប្រជាពលរដ្ឋ​កន្លងមក​គឺ​ពិតជា​ត្រឹមត្រូវ​ណាស់​។ សូម​ប្រជាពលរដ្ឋ​បន្ត​ជឿទុកចិត្ត​និង​គាំទ្រ​សម្តេច​តេ​ជោ​ហ៊ុនសែន​ដឹកនាំ​ប្រទេស​តទៅទៀត​ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ឲ្យ​មានការ​រីកចម្រើន​។​


​លោក​បាន​បន្តទៀតថា ទី​អារាម​នេះ​បានចាប់ផ្តើម​កកើត​តាំង​ពី​បាត​ដៃទទេ យើង​រួមគ្នា​ក្រោម​ដំបូលផ្ទះ​តែមួយ ដែល​ដឹកនាំ​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា​រួមគ្នា ដៃ​ម្ខាង​ទប់ស្កាត់​កុំ​ឲ្យ​របប ប៉ុល ពត ចូលមក​ម្តងទៀត ផ្តុំគ្នា​ដើម្បី​ជួយ​គ្នា និង​បង្កបង្កើនផល ក្រោយមក​យេ​ី​ង​មានលទ្ធភាព​កសាងបាន​សមិទ្ធផល​ជាច្រើន គ្រប់​ទីកន្លែង ក្នុងស្រុក ឃុំ ភូមិ​។


​លោក​បាន​បញ្ជាក់ថា​ទៅមុខទៀត​រាជរដ្ឋាភិបាល​នឹង​ខិតខំ​ថែរក្សា​សុខសន្តិភាព​ឲ្យ​ប្រជាពលរដ្ឋ​មាន​សេចក្តីសុខ​សម្បូរ​សប្បាយ និង​អភិវឌ្ឍន៍​ឱ្យ​រីកចម្រើន​ជាងនេះទៀត​។ អរគុណ​សប្បុរសជន​ជិត​ឆ្ងាយ ប្រជាពលរដ្ឋ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ក្រុមការងារ​ថ្នាក់ជាតិ ដែល​បាន​ចូលរួម​កសាង​សមិទ្ធផល​តាម​ការអំពាវនាវ​របស់​រាជរដ្ឋាភិបាល​។​
​នេះ​គឺជា​អ្វីដែល​រាជរដ្ឋាភិបាល​និង​គណបក្ស​ប្រជាជន​ចង់បាន​គឺ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ភាពសម្បូរ​សប្បាយ យើង​លែង​ច្បាំង​គ្នា យើង​ចូលរួម​កសាង​សមិទ្ធផល​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម