​អភិបាលខេត្ត​ថា​កត្តា​ខ្លួនឯង​និង​កត្តា​ខាងក្នុង​ខាងក្រៅ​ទើប​ធ្វើឱ្យ​រៀន​ពូកែ​និង​ឆ្នើម

1185
ចែករម្លែក

ដោយ​:​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​:​លោក​អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ថ្លែង​ដូច្នេះ​ពេល​សម្តែង​ការអបអរសាទរ​និង​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ដល់​សិស្ស​ពូកែ​ថ្នាក់ជាតិ​ថ្នាក់​អន្តរជាតិ​និង​ជ័យលាភី​កីឡា​សិស្ស​ថ្នាក់ជាតិ​ផ្នែក​បឋម​និង​មធ្យមសិក្សា​ឆ្នាំ​សិក្សា​ឆ្នាំ​២០១៨~២០១៩​ចំនួន​២៧​នាក​នៅ​ខេត្តបន្ទាយមានជ័យ​កាលពី​ល្ងាច​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៩ ។​
​លោក​ឈូ​ប៊ុន​រឿង​ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា​:​ក្នុង​ឆ្នាំ​២០១៨~២០១៩​នេះ លទ្ធផល​ប្រឡង​សិស្ស​ពូកែ​ទូទាំងប្រទេស​ឬ​ថ្នាក់ជាតិ ផ្នែក​អក្សរសិល្ប៍​ខ្មែរ គណិតវិទ្យា និង​រូបវិទ្យា​ថ្នាក់​ទី​៩​និង​ទី​១២​គឺ​ខេត្ត​មាន​យុវ​សិស្ស​រិម​ស្រី​និ​ច​ភេទ​ស្រី​មកពី​វិទ្យាល័យ​មង្គល​បូរី​។​បាន​ចំណាត់ថ្នាក់​លេខ​៤ ផ្នែក​អក្ស​សិល្ប៍ ថ្នាក់​ទី​១២ ។​

​លោក អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​មានប្រសាសន៍ថា : ក្នុងការ​ទទួលបាន​នូវ​ជ័យលាភី ក៍​ដូច​មេដាយ​ដែលជា​កិ​ត្ត​យស​សម្រាប់​សាលា​សម្រាប់​ខេត្តបន្ទាយមានជ័យ​ពិសេស​កិ​ត្ត​យស​ដ៍​ធំធេង​សម្រាប់​គ្រួសារ ដែល​បានកើត​ពី​កត្តា​ខ្លួនឯង​របស់​ក្មួយៗ​សា​ម៉ី​ជន បាន​ពី​ការខិតខំ​ចិ​ញ្ចិ​ម​បីបាច់ ថែរក្សា អប់រំ​ទូន្មាន​ប្រកបដោយ​ព្រហ្ម​វិហារធម៌​ពី​ឪពុកម្តាយ​អាណា​ព្យ​បាល​បងប្អូន​អប់រំ​ដឹកនាំ​អោយ​រៀន​របស់​លោកគ្រូ​អ្នកគ្រូ គណ​:​គ្រប់​គ្រង់​សាលា មន្ត្រី​អប់រំ មន្ត្រី​អាជ្ញាធរ​និង​ដៃគូ​អ្នកពាក់ព័ន្ធ ។​

​ចំពោះ​រង្វាន់​លើកទឹកចិត្ត​ដែល​រដ្ឋបាលខេត្ត​នេះ​តែង​ធ្វើ​តៃ​ង​ពី​អាណត្តិ​លោក​អ៊ុង​អឿន​ជា​អភិបាលខេត្ត​ពី​ឆ្នាំ​២០០៨​មក​នោះ គឺ​ដល់​សិស្ស​ពូកែ ថ្នាក់ជាតិ អន្តរជាតិ និង​ជ័យលាភី​កីឡា​សិស្ស​ថ្នាក់ជាតិ​ផ្នែក​បឋម និង​មធ្យមសិក្សា រួមមាន​:
១.​បាលទាត់ ១៨​នាក់ ក្នុង​១​នាក់ៗ​ថវិកា ៣០ មឺ​ន​រៀល​២.​តៃ​ខ្វាន់​ដូ មេដាយមាស ១​នាក់ ថវិកា ១​លាន ២​សែន​រៀល​. មេដាយប្រាក់ ១​នាក់ ថវិកា ១​លាន​រៀល និង​មេដាយសំរិទ្ធ ៣​នាក់ ថវិកា​ក្នុង​១​នាក់ៗ ៨០​មឺ​ន​រៀល ។

៣.​សិស្ស រិម ស្រី​និច្ច ថវិកា ១​លាន​រៀល ។​៤.​សិស្ស គៀត ម៉េង​ពុទ្ធ​ពណ៌ ថវិកា ១​លាន​រៀល ។​៥.​សិស្ស យ៉ា​ត ស៊ី​មិញ ថវិកា ១​លាន​រៀល ។ ៦.​សិស្ស ចូ​វ យូ​អ៊ី ថវិកា ១​លាន​រៀល និង​៧.​គ្រូបង្វឹក ៦​នាក់ ក្នុង​១​នាក់ៗ​ថវិកា ៣០​មឺ​ន​រៀល ៕S/


រូបថត : លោក​អ៊ុ រាត្រី : កត្តា​ខ្លួនឯង​និង​កត្តា​ខាងក្នុង ខាងក្រៅ​ទើប​ធ្វើអោយ​រៀន​ពូកែ​និង​ឆ្នើម (​រូប​:​ភ្នំ​ស្វាយ​)​

ទីតាំងផ្សាយពាណិជ្ជកម្ម