មន្ត្រី​ទទួលបន្ទុក​អប់រំ​ក្រៅ​ប្រព័ន្ធ​នៃ​មន្ទីរអប់រំ​យុវជន​និង​កីឡា​ទាំង​១២​រាជធានី​បានបញ្ចប់​សិក្ខាសាលា

627
ចែករម្លែក

ដោយ​ពស​/​ពោធិសាត់​៖​មន្ត្រី​ទទួលបន្ទុក​អប់រំ​ក្រៅ​ប្រពន្ធ​នៃ​មន្ទី​អប់រំ​យុវជន​និង​កីឡា​ទាំង​១២​រាជធានី​ខេត្ត​ចំនួន​៥៧​នាក់​បានបញ្ចប់​សិក្ខាសាលា​ស្តីពី​ការគ្រប់គ្រង​និង​ការអនុវត្ត​កម្មវិធី​សមមូល​បឋមសិក្សា​ក្រៅ​ប្រព័ន្ធ​។​កាលពី​រសៀល​ថ្ងៃទី​២៩​ខែមិថុនា​ឆ្នាំ​២០១៩​បន្ទាប់ពី​បាន​ដំណើរការ​យ៉ាង​មមាញឹក​តាម​កម្មវិធីរ​បស់​ខ្លួន​អស់ រយៈពេល ៣​ថ្ងៃនោះ​រួចមក​។​

​លោក​ណុះ ស្លេះ រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែង​ក្នុង​ពិធី​បិទ​សិក្ខាសាលា​នោះ​ថា បាន​ថ្លែង​ការកោតសរសើរ​ដល់​ម​ន្ត្រី​នាយកដ្ឋាន​អប់រំ​ក្រៅ​ប្រព័ន្ធ​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តពោធិ៍សាត់ គ្រូឧទ្ទេស​និង​មន្ត្រី​ទទួលបន្ទុក ផ្នែក​អប់រំ​ក្រៅ​ប្រព័ន្ធ​នៃ​មន្ទីរអប់រំ យុវជន​និង​កីឡា​ទាំង​១២​រាជធានី ខេត្ត ។​

ដែល​បាន​ខិតខំ​ប្រឹងប្រែង សិក្សា​ស្វែងយល់ ពិភាក្សា​ផ្លាស់ ប្តូរ​បទពិសោធន៍ ពីគ្នា​ទៅវិញ ទៅមក​ក្នុងន័យ​ស្វែងរក​គន្លឹះ​ការគ្រប់គ្រង​និង​កម្មវិធី​សមមូល​បឋមសិក្សា​អប់រំ​ក្រៅ​ប្រព័ន្ធ​ឲ្យ​ទទួលបាន​គុណភាព​និង​ប្រសិទ្ធិភាព​។

លោក​បាន​ថ្លែងថា យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​និង​គោលនយោបាយ​របស់​ក្រសួង អប់រំ យុវជន​និង​កីឡា​បានចាត់ទុក​ការងារ​អប់រំ​ក្រៅ​ប្រព័ន្ធ​ជា​ស្លាប​ម្ខាង​នៃ​បក្សី​មាន​ខ្លឹមសារ​និង​សកម្មភាព​ជួយ​ជម្រុញ​ឲ្យ​កុមារ​មនុស្សពេញវ័យ​សិស្ស​ក្រីក្រ​ជាពិសេស​កុមារី​ទទួលបាន​ការអប់រំ​មូលដ្ឋាន​៩​ឆ្នាំ​ប្រកបដោយ​គុណភាព​និង​សមភាព​គ្នា​ដោយ​គ្មាន​ការរើសអើង ជាតិ​សាសន៍​និង​វណ្ណៈ​ឡើយ​៕S/


ទីតាំងផ្សាយពាណិជ្ជកម្ម