​រថយន្ត​បែន​បុក​រឺ​ម៉ក់​កង់​បី​បណ្តាលឱ្យ​ព្រះសង្ឃ​៥​អង្គ​របួសធ្ងន់​និង​សិស្ស​ម្នាក់​ស្លាប់​

743
ចែករម្លែក

​អត្ត​ប​ទៈ​សុ​ផានី​តា​/​កោះកុងៈ​បុរស​ជា​កូនសិស្សលោក​ម្នាក់​ស្លាប់​និង​ព្រះសង្ឃ​៥​អង្គ​បាន​រងរបួស​ធ្ងន់​អំឡុង​ធ្វើដំណើរ​តាម​ដងផ្លូវ​ជាតិ​លេខ​៤​ដោយសារតែ​រថយន្ត​បែន​បុក​រឺ​ម៉ក់​កង់​បី​នៅ​ស្រុកស្រែ​អំបិល​។​ឧ​ប​ទ្ទេវ​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​នៅត្រង់ចំណុច​លូ​កម្ពុ​ជាប​ង្គោ​ល​គីឡូម៉ែត្រ​លេខ ១៤៨-១៤៩​ភូមិ​អូរជ្រៅ​ឃុំ​បឹង​ព្រាវ​ស្រុក​ស្រែអំបិល ខេត្តកោះកុង​កាលពី​ព្រឹក​ថ្ងៃទី​៣០​ខែមិថុនា​ឆ្នាំ​២០១៩​។​

​លោក​ម៉ា​ទី​អធិការនគរបាល​ស្រុកស្រែ​អំបិល​បាន​បញ្ជាក់ថា​មូលហេតុ​បណ្តាលឱ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​យ៉ាង​ដូច្នេះ ក៏​ព្រោះតែ​ម៉ូតូ​កង់​បី​ដែល​ដឹក​ជ​ញ្ចូ​ន បើកបរ​ដោយ​ឈ្មោះ ពេជ្រ ភេទ​ប្រុស អាយុ ២១ ឆ្នាំ (​ស្លាប់​)​ជា​កូនសិស្ស​ព្រះសង្ឃ គាំង​ដុំ​កង់​រ៉េ​ចង្កេះ​ជ្រុល​ចូល​គន្លង​ផ្លូវ​ម្ខាង​ធ្វើឱ្យ​រថយន្ត​បែន​បុក​តែម្តង​។​

​លោក ម៉ា ទី បន្ថែមថា រថយន្ត​បែន​ម៉ាក នីសា​ន់ ពណ៌​ស ចង្ក​ត​ស្ដាំ​ពាក់​ស្លា​លេខ ចង្កូត​ស្ដាំ KPS1168 អ្នកបើកបរ​ពុំ​ស្គាល់​អត្តសញ្ញាណ​បាន​រត់​គេចខ្លួនបាត់​។​បុរស​ជា​កូនសិស្សលោក​មាន​ទីលំនៅ​ភូមិ​មនោ​រម្យ​ឃុំ​តា​ណៃ​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​។​រីឯ​ព្រះសង្ឃ​ចំនួន​៥​អង្គ​រួម​ដំណើរ​ជាមួយ​រងរបួស​ធ្ងន់ ទី​១​ព្រះនាម​តុង​ទី​២​ព្រះនាម​គ្រី​ទី​៣​ព្រះនាម​ខ្លី​ទី​៤​ព្រះនាម​រិ​ទ្ធ​និង​ព្រះនាម​ឆ្អឹង​។​ព្រះសង្ឃ​ខាងលើ​គង់នៅ​វត្ត​មនោ​រម្យ​ក្នុងភូមិ​មនោ​រម្យ ឃុំ​តា​ណៃ ស្រុក​ព្រៃនប់​។​

​បច្ចុប្បន្ន​ជនរងគ្រោះ​ជា​ព្រះសង្ឃ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុកស្រែ​អំបិល​។ រីឯ​អ្នកបើករថយន្ត​បង្ក​កម្លាំង​សមត្ថកិច្ច កំពុង​ស្រាវជ្រាវ​បន្ត​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម