​មាន​អ្នកយក​ឈ្មោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ហ៊ុន​ម៉ា​ណែ​ត​មក​ការពារ​ក្រុម​ខិលខូច​បំពាន​អំណាច​ដីកា​តុលាការ​នៅ​កំពង់ឆ្នាំង​

1052
ចែករម្លែក

ដោយៈ​ប្ញ​ទ្ធិ​ស័​ក្ត​/​ភ្នំពេញៈ​តាម​ការបញ្ជាក់​ពី​ប្រភពព័ត៌មាន​បានឱ្យដឹងថា​ជម្លោះដីធ្លី​ដ៏​ចម្រូងចម្រាស់​រវាង​ម្ចាស់​មាន​ប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់​និង​ពលរដ្ឋ​អ៊ីស្លាម​ចំនួន​១៧​គ្រួសារ​នៅ​ភូមិ​ទី​(​អតីត​ភូមិ​ទី​៨)​សង្កាត់​ខ្យា​ម​ក្រុង​កំពង់ឆ្នាំង​ខេត្តកំពង់ឆ្នាំង​បាន​ពន្យា​ពេល​ជាច្រើន​ឆ្នាំ​។

​ជាមួយ​នោះ​ដោយមាន​បុគ្គល​មួយ​រួប​ឈ្មោះ​ឈុន​វ៉ាន់​ឡេង​អ្នកខ្លះ​ថា​ជា​អង្គរក្ស​,​ខ្លះ​ថា​ជំនួយការ​និង​ខ្លះ​ទៀតថា​ក្រុមការងារ​របស់លោក​ឧ​ត្ត​ម​សេនីយ​ឯក​ហ៊ុន​ម៉ា​ណែ​ត​បាន​បញ្ជា​ឱ្យ​ចុះមក​ពិនិត្យ​រឿងរ៉ាវ​ដែល​កើតឡើង​នេះ​។​

​ប្រភព​ដដែល​បាន​បន្តថា​ការ​ចុះមក​ពិនិត្យ​កិច្ចការ​របស់លោក​ឈុន​វ៉ាន់​ឡេង​មួយរយៈ​នេះ​បានបង្ហាញ​ឱ្យឃើញថា​ផ្ទុយ​ពី​បេសកកម្ម​របស់ខ្លួន​ដោយ​លោក​យក​អំណាច​ជា​ក្រុមការងារ​មក​ជៀត​ជ្រែក​ក្នុង​ជម្លោះ​ដី​ធី្ល​នេះ​ហាក់​សំឡឺង​ឃើញ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ច្រើនជាង​។

​លើសពី​នោះបាន​កាង​ប្រជាពលរដ្ឋ​ឱ្យ​សង់ផ្ទះ​រំលោភ​អំណាច​ដីកា​សម្រេច​រក្សា​ការពារ​របស់​តុលាការខេត្ត​កំពង់ឆ្នាំង​និង​សាលដីកា​សាលាឧទ្ធរណ៍​ទោះបី​សមត្ថកិច្ច​នគរបាល​ចុះ​អនុវត្ត​ច្បាប់​ក៏​គ្មាន​ប្រសិទ្ធភាព​ដែរ​។​ក្នុងនោះ​បានធ្វើឱ្យ​មន្ត្រី​និង​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​នៅ​ខេត្តកំពង់ឆ្នាំង​ខ្លាចរអារ​ក្នុងការ​អនុវត្ត​ច្បាប់​បណ្តាលឱ្យ​ប៉ះពាល់​ផលប្រយោជន៍​ដល់​ម្ចាស់​កម្មសិទ្ធិ​ដី​ស្របច្បាប់​ទៅវិញ​។​

​ប្រភព​បាន​បន្តថា​ជម្លោះ​ដីធ្លី​មួយ​ដ៏​រាំ​រ៉ៃ​រវាង​ម្ចាស់​ដី​និង​ពលរដ្ឋ​អ៊ីស្លាម​ចំនួន​១៧​គ្រួសារ​ដែលមាន​ផ្ទះ​បណ្តែត​លើទឹក​គឺ​ពួកគាត់​បាន​អះអាងថា​ដី​នេះ​ពួកគាត់​បាន​ទិញ​ពី​ឈ្មោះ​ញ៉ោ​ក​ញ៉ុ​ន​(​ហៅ​ចក់​)​ទៅវិញ​ដោយមាន​លោក​ឈួ​រថន​ចៅសង្កាត់​ខ្យា​ម​ទទួលស្គាល់​។​ការវិវាទ​នេះ​កើតឡើង​តាំងពី​ឆ្នាំ​២០១៥​បន្ទាប់ពី​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង​បានរៀបចំ​អភិវឌ្ឍន៍​តំបន់​ច្រាំងទន្លេ​និង​ឱ្យ​អ្នករស់នៅ​លើ​ផ្ទៃ​ទឹក​មក​តាំង​ទីលំនៅ​លើគោក​វិញ​។​

ប៉ុន្តែ​ដោយ​អស់ជំនឿ​ចំពោះ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ក្នុង​មូលដ្ឋាន​លើ​ការដោះស្រាយ​និង​រក​យុ​តិ្ត​ធម៌​ដោយសារតែ​លោក​ឈុន​វ៉ាន់​ឡេង​ជា​ក្រុមការងារ​និង​ជា​នាយករង​វិទ្យាស្ថាន​ជាតិ​និង​ពាណិជ្ជ​សាស្ត្រ​ស្ទឹងមានជ័យ​យក​អំណាច​ធ្វើ​ខ្នង​ជនខិលខូច​នោះ​ទើប​នៅ​ថ្ងៃទី​១៧​ខែមិថុនា​ឆ្នាំ​២០១៩​លោក​ឯល​សេន​ម្ចាស់​ដី​ដែលមាន​កម្មសិទ្ធិ​ស្របច្បាប់​បានដាក់​ពាក្យបណ្តឹង​ទៅ​ខុទ្ទកាល័យ​លោក​ឧ​ត្ត​ម​សេនីយ​ឯក​ហ៊ុន​ម៉ា​ណែ​ត​ដើម្បី​សុំ​ជួយ​អន្តរាគមន៍​។​

​ក្នុង​ពាក្យបណ្តឹង​បាន​បញ្ជាក់ថា​”​ខ្ញុំបាទ​ឈ្មោះ​ឯល​សេន​អាយុ​៧៧​ឆ្នាំ​ជនជាតិខ្មែរ​អី​ស្លាម​មាន​ទីលំនៅ​សព្វថ្ងៃ​ផ្ទះ​លេខ ៧១១ ផ្លូវជាតិ​លេខ​៥ ភូមិ​១ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។
​ ​ ​ ​ ​សូម​គោរព​ចូលមក
​ឯកឧត្តម​ឧ​ត្ត​ម​សេនី​យ៏​ឯក​ហ៊ុន​ម៉ា​ណែ​ត​អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ​និង​ជា​មេបញ្ជាការ​កងទ័ពជើងគោគ​ជាទីគោរព​ដ៏​ខ្ពង់ខ្ពស់​!

​កម្មវត្ថុ​៖​សំណើសុំ​ជួយ​អន្តរាគមន៍​ទៅ​លោក​ឈុន​វ៉ាន់​ឡេង​ជា​នាយករង​វិទ្យាស្ថាន​ជាតិ​និង​ពាណិជ្ជ​សាស្ត្រ​ស្ទឹងមានជ័យ​ឱ្យ​ឈប់​មក​កាង​ប្រជាពលរដ្ឋ​ខ្មែរ​អ៊ីស្លាម​ខិលខូច​ចំនួន​១៧​គ្រួសារ​ដែលមាន​មេខ្លោង​ម្នាក់​ឈ្មោះ​ញ៉ោ​ក​ញ៉ុ​ន​(​ហៅ​ចក់​)​ដែលមាន​កូន​ជា​ពលករ​និង​ជា​ក្រុមយុវជន​នៅ​ប្រទេស​កូរ៉េខាងត្បូង​។​

ជននេះ​បានមក​រំលោភបំពាន​យក​ដី​កម្មសិទ្ធិ​របស់ខ្ញុំ​បាទ​ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ទី​(​អតីត​ភូមិ​ទី​៨)​សង្កាត់​ខ្យា​ម​ក្រុង​កំពង់ឆ្នាំង​ខេត្តកំពង់ឆ្នាំង​មាន​ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​លេខក​.​ឆ​០០១៦៨១(TIV០០៣២) ចុះ​ថ្ងៃទី​២៦ ខែ​៣ ឆ្នាំ​១៩៩៧ ចេញ​ឱ្យ​ដោយ​នាយកដ្ឋាន​សុរិយោដី ។

​សេចក្តី​ដូច​មានចែង​ក្នុង​កម្មវត្ថុ​ខាងលើ​ខ្ញុំបាទ​សូម​គោរព​ជម្រាបជូន​ឯកឧត្តម​មេត្តា​ជ្រាប​នូវ​រឿងហេតុ​ដូចតទៅ​៖ កាលពី​ថ្ងៃទី​២ ខែ​៩ ឆ្នាំ​១៩៩៥ លោក ញ៉ោ​ក ញើញ និង​ប្រពន្ធ​ឈ្មោះ ស្វាយ ហ៊ុត ដែល​ត្រូវជា​ឪពុក​បង្កើត និង​ជា​ម្តាយចុង​របស់​ឈ្មោះ ញ៉ោ​ក ញ៉ុ​ន បាន​លក់​ដីចំការ​មួយកន្លែង​ទំហំ ១២.០០០ ម៉ែត្រការ៉េ ទទឹង ១០០ ម៉ែត្រ បណ្តោយ ១២០ ម៉ែត្រ​។

ស្ថិតនៅ​តំបន់​កំពង់​គ្រួស ភូមិ​ទី​៨ ឃុំ​ខ្សា​ម (​បច្ចុប្បន្ន​សង្កាត់​ខ្យា​ម​) ស្រុក​កំពង់ឆ្នាំង (​បច្ចុប្បន្ន​ក្រុង​កំពង់ឆ្នាំង​) ខេត្តកំពង់ឆ្នាំង មកឱ្យ​ខ្ញុំបាទ ២ នាក់​ប្តី​ប្រពន្ធ ក្នុងតម្លៃ ១ តម្លឹង​មាស ដូច​មាន​កិច្ចសន្យាលក់​ដី ចុះ​ថ្ងៃទី​០២ ខែ​៩ ឆ្នាំ​១៩៩៥ បញ្ជាក់​ដឹងឮ ដោយ​លោក ឈួ​រ ថន មេឃុំ​ខ្សា​ម​ជា​ភស្តុតាង ។

​បន្ទាប់មក​នៅ​ថ្ងៃទី​២០​ខែ​៩​ឆ្នាំ​១៩៩៥​លោក​ញ៉ោ​ក​ញើញ​២​នាក់​ប្តី​ប្រពន្ធ​បាន​លក់​ដីចម្ការ​ជាប់​គ្នា​បន្ថែម​មកឱ្យ​ខ្ញុំបាទ​ទំហំ​៦.០០០​ម៉ែត្រការ៉េ​ទទឹង​៥០​ម៉ែត្រ​បណ្តោយ​១២០​ម៉ែត្រ​បន្ថែមទៀត​ដូច​មាន​កិច្ចសន្យា​ផ្ទេរ​ដី​ចុះ​ថ្ងៃទី​២០​ខែ កញ្ញា ឆ្នាំ​១៩៩៥​ដោយមាន​សាក្សី​ឈ្មោះ​ស៊ូ​សុខ​ហន​ជា​មន្ត្រី​ភូមិបាល​ដឹង​ឮជា​ភស្តុតាង ។

ខ្ញុំបាទ​សូម​ជំរាប​ជួន​ឯកឧត្តម​បន្តថា​មកដល់​ថ្ងៃទី​២៦​ខែ​១​ឆ្នាំ​១៩៩៦​លោក​ញ៉ោ​ក​ញើញ​២​នាក់​ប្តី​ប្រពន្ធ​បាន​លក់​ដីចម្ការ​ជាប់​គ្នា​បន្ថែមទៀត​មកឱ្យ​ខ្ញុំបាទ​២​នាក់​ប្តី​ប្រពន្ធ​ទំហំ​១៨.០០០​ម៉ែត្រការ៉េ​ទទឹង​១៥០ ម៉ែត្រ​បណ្តោយ​១២០​ម៉ែត្រ​ក្នុងតម្លៃ​១​តម្លឹង​៤​ជី​មាស​ដូច​មាន​កិច្ចសន្យាលក់​ដី​ចុះ​ថ្ងៃទី​២៦​ខែមករា​ឆ្នាំ​១៩៩៦​ជា​ភស្តុតាង​។​សរុប​ផ្ទៃដី​ដែល​លោក​ញ៉ោ​ក​ញើញ​២​នាក់​ប្តី​ប្រពន្ធ​លក់​ទាំង​៣​លើក​ខាងលើ​មក​ឲ្យ​ខ្ញុំបាទ ០២ នាក់​ប្តី​ប្រពន្ធ គឺមាន​ផ្ទៃដី​សរុប​ស្មើនឹង ៣៦.០០០​ម៉ែត្រការ៉េ ។

​ក្រោយពី​ខ្ញុំបាទ​បាន​ទិញ​ដី​ខាងលើ​រួចមក​ខ្ញុំបាទ​ក៏បាន​ដាក់​ពាក្យសុំ​ធ្វើ​ប្លង់​កម្មសិទ្ធិ​ដី​។​ពេលនោះ លោក ឈួ​រថន​ដែលជា​មេឃុំ​ខ្សា​ម​និង​មន្ត្រី​សុរិយោដី​ក៏បាន​ចុះទៅ​ទីតាំង​ដី​វាស់វែង​អង្កេត​ដី​ជាក់ស្តែង​ឱ្យ​ខ្ញុំបាទ​បាន​ទំហំ​ដី​តែ​២៧.០៥៥​ម៉ែត្រការ៉េ​តែប៉ុណ្ណោះ​គឺ​បាត់អស់​ទំហំ​ដី​៨.៩៤៥​ម៉ែត្រការ៉េ​។​

ពេលនោះ​ខ្ញុំបាទ​ក៏​យល់ព្រម​ទទួល​យកតាម​ទំហំ​ដី​ជាក់ស្តែង​ដែលមាន​។​មន្ត្រី​សុរិយោដី​ក៏បាន​ឱ្យ​លោក​ញ៉ោ​ក​ញើញ​និង​កូនប្រុស​របស់គាត់​ឈ្មោះ​ញ៉ោ​ក​ញ៉ុ​ន​(​ហៅ​ចក់​)​ផ្តិត​ស្នាម​មេដៃ​ជា​អ្នក​ជាប់​ព្រុំដី​ទល់នឹង​ដី​របស់​ខ្ញុំបាទ​លើ​កំណត់ហេតុ​អង្កេត​ដី​របស់​សុរិយោដី ។

​រហូតមកដល់​ថ្ងៃទី​២៦​ខែមីនា​ឆ្នាំ​១៩៩៧​ទើប​នាយកដ្ឋាន​សុរិយោដី​ចេញ​ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​លេខ ក​.​ឆ ០០១៦៨១(TIV០០៣២)​ចុះ​ថ្ងៃទី​២៦​ខែ​៣​ឆ្នាំ​១៩៩៧​ឱ្យ​ខ្ញុំបាទ​២​នាក់​ប្តី​ប្រពន្ធ​ជា​ម្ចាស់​កម្មសិទ្ធិ​លើដី​នេះ​តទៅ​។​ក្រោយពី​ខ្ញុំបាទ​បាន​ទិញ​ដី​ខាងលើនេះ​រួច​ខ្ញុំបាទ​បានឱ្យ​ក្មួយ​ធ្វើស្រែ​ប្រាំង​លើដី​នេះ​ជា​រៀងរាល់ឆ្នាំ​។​

ប៉ុន្តែ​នៅ​រដូវវស្សា​ទឹក​ឡើង​ពេញ​មេ​គឺ​ពុំ​អាច​ធ្វើស្រែ​បានទេ​នៅសល់តែ​ដី​ទួល​មួយ​ដុំ​តូច​នៅជាប់​ផ្លូវ​លំហើយ​នៅពេលណា​ដែល​បងប្អូន​ជនជាតិខ្មែរ​អ៊ីស្លាម​ដែល​បានទទួល​មរណភាព​តែងតែ​លួច​យកទៅ​បញ្ចុះ​នៅ​ទី​ដី​ទួល​មួយ​ដុំ​តូច​របស់​ខ្ញុំបាទ​នេះ​ដោយ​ពុំបាន​មកសុំ​ការអនុញ្ញាត​ពី​ខ្ញុំបាទ​ឡើយ​ព្រោះ​ខ្ញុំបាទ​មាន​ទីលំនៅ​នៅឯ​ភ្នំពេញ​ឆ្ងាយ​ពេក​។​

​មកដល់​អំឡុង​ឆ្នាំ​២០១៥​រាជរដ្ឋាភិបាល​មាន​គោលការណ៍​អភិវឌ្ឍន៍​មាត់ទន្លេ​ខេត្តកំពង់ឆ្នាំង​ក៏បាន​ឱ្យ​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង​ជម្លៀស​ប្រជាពលរដ្ឋ​ទូទៅ​។​ក្នុងនោះ​មាន​ខ្មែរ​អ៊ីស្លាម​ដែល​រស់នៅ​លើទឹក​មាត់ទន្លេ​ខេត្តកំពង់ឆ្នាំង​ឱ្យមក​រស់នៅ​លើគោក​វិញ​លើ​ផ្ទៃដី​ដែល​រដ្ឋ​ចែក​ឱ្យមាន​ចម្ងាយ​ប្រហែល​២០០​ទៅ​៥០០​ម៉ែត្រ​ពី​ទីតាំង​ដី​របស់​ខ្ញុំបាទ​តែប៉ុណ្ណោះ​តាមរយៈ​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង​ដែល​បាន​បែងចែក​ជា​ឡូ​តិ៍​ត្រៀម​ប្រគល់ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​អ៊ីស្លាម​ទាំងនោះ​រួចហើយ​។

​ដល់ពេល​ខែ​ទឹក​ឡើង​ពេញ​មេ​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង​ក៏​បានឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​អ៊ីស្លាម​ចំនួន​១៧​គ្រួសារ​នេះ​អូស​ផ្ទះទឹក​ឡើងលើ​គោក​ដោយ​ត្រូវ​ឆ្លងកាត់​ដី​របស់​ខ្ញុំបាទ​ស្រាប់តែ​ឱ្យ​ពួកគាត់​តាំងទី​លំនៅ​លើដី​របស់​ខ្ញុំបាទ​តែម្តង​។​ចំណែកឯ​ដី​របស់​រដ្ឋ​ដែល​ត្រៀម​ចែក​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​អ៊ីស្លាម​១៧​គ្រួសារ​នោះអាជ្ញាធរ​ខេត្តកំពង់ឆ្នាំង​មិនដឹង​យកទៅ​ណា​ទេ​ដែលជា​ហេតុ​ធ្វើឱ្យ​ខ្ញុំបាទ​កើត​វិវាទ​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​អ៊ីស្លាម​ទាំង​១៧​គ្រួសារ​នេះ​តែម្តង​។​ពួកគាត់​បានមក​រំលោភ​បំពាន​យក​ដី​កម្មសិទ្ធិ​របស់ខ្ញុំ​បាទ​ធ្វើជា​ទីតាំង​ស្នាក់នៅ​ទៅវិញ​។

​រឿងហេតុ​នេះ គឺ​អាជ្ញាធរ​សង្កាត់​ខ្សា​ម​ជា​អ្នក​បង្កើតឡើង ដោយ​អាជ្ញាធរ​បំ​លែង​ក្លែង​រូបភាព​ឱ្យឈ្មោះ ញ៉ោ​ក​ញ៉ុ​ន​(​ហៅ​ចក់​)​ត្រូវជា​កូនប្រុស​បង្កើត​របស់​ឈ្មោះ​ញ៉ោ​ក​ញើញ ដែលជា​អ្នកលក់​ដី​ឱ្យ​ខ្ញុំបាទ (​បច្ចុប្បន្ន​លោក​ញ៉ោ​ក​ញើញ​បាន​ស្លាប់​ហើយ​) ក្លែង​ធ្វើជា​ម្ចាស់​ដី​ធ្វើលិខិត ចុះ​ថ្ងៃទី​៩ ខែមីនា ឆ្នាំ ២០១៥ ។​

ដោយ​យក​ដីស្រែ​របស់​ខ្ញុំបាទ​ទំហំ​ទទឹង​៥០​ម៉ែត្រ​បណ្តោយ​៥៩​ម៉ែត្រ ធ្វើជា​ប្រគល់​ឱ្យឈ្មោះ ម៉ាន កូប ឈ្មោះ កូប ចាន់​សាត និង​ឈ្មោះ ឡៃ ម៉ាត់​លី ធ្វើ​ជាទី​បញ្ចុះសព​សាសនិក​អ៊ីស្លាម​ដោយ​ឱ្យ​លោក ហេង ប៊ុនថន ដែលជា​ចៅសង្កាត់រង​ទី​១ បញ្ជាក់​ដឹងឮ​។​

​ប៉ុន្តែ​ពេលនោះ​លោក​ឈួ​រថន​ដែលជា​ចៅសង្កាត់​ខ្សា​ម​នៅមាន​វត្តមាន​នៅឡើយ​ហើយ​លោក​ឈួ​រថន​ពុំបាន​ប្រគល់​សិទ្ធិ​ឱ្យ​លោក​ហេង​ប៊ុនថន​ធ្វើជា​ចៅសង្កាត់​ស្តីទី​ទេ​បែរជា​លោក​ហេង​ប៊ុនថន​ហ៊ាន​ចុះហត្ថលេខា​និង​បោះត្រា​បញ្ជាក់​ដឹងឮ​ក្នុងនាម​ជា​ចៅសង្កាត់​ស្តីទី​ទៅវិញ​នេះ​គឺជា​អំពើ​រំលោភ​អំណាច​ទាំងស្រុង​។​ហេតុនេះ​លោក​ហេង​ប៊ុនថន​ចុះហត្ថលេខា​និង​បោះត្រា​បញ្ជាក់​លើ​លិខិត​ចុះ​ថ្ងៃទី​៩​ខែមីនា​ឆ្នាំ​២០១៥ របស់​ឈ្មោះ​ញ៉ោ​ក​ញ៉ុ​ន​២​នាក់​ប្តី​ប្រពន្ធ គឺ​ខុស​នឹង​ច្បាប់រដ្ឋបាល​ទាំងស្រុង ។

​លើសពីនេះ​បានឱ្យ​ឈ្មោះ​ញ៉ោ​ក​ញ៉ុ​ន​២​នាក់​ប្តី​ប្រពន្ធ​ក្លែង​ធ្វើជា​ម្ចាស់​ដី​ធ្វើ​កិច្ចសន្យា​លួច​លក់​ដី​របស់​ខ្ញុំបាទ​ឱ្យទៅ​ប្រជាពលរដ្ឋ​ខ្មែរ​អ៊ីស្លាម​ចំនួន​១៧ គ្រួសារ ក្នុង​ថ្ងៃ​តែមួយ​ជាមួយគ្នា​ក្នុងតម្លៃ ១០០​ដុ​លា្ល​រ តែមួយ​ស្មើៗ​គ្នា​និង​ក្នុង​ថ្ងៃ​ជាមួយគ្នា​។​ឯ​លោក​ឈួ​រថន​ដែលជា​ចៅសង្កាត់​ខ្សា​ម​បញ្ជាក់​ឱ្យ​ក្នុង​ថ្ងៃ​តែមួយ​ទាំងអស់គ្នា គឺ​កិច្ចសន្យាលក់​ដី ចុះ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៥ តែមួយ​ទាំងអស់គ្នា​។

(​បើ​ប្រជាពលរដ្ឋ​ខ្មែរ​អ៊ីស្លាម ១៧ គ្រួសារ​ពិតជា​ទិញ​ដី​ពី​ឈ្មោះ ញ៉ោ​ក ញ៉ុ​ន ត្រឹមត្រូវ​ពិតប្រាកដ​មែន​នោះ គឺ​ពុំ​អាច​ទិញ​ក្នុង​ថ្ងៃ​ជាមួយគ្នា​ទេ ហើយក៏​មិនអាច​ក្នុងតម្លៃ​ស្មើៗ​ដូចៗ​គ្នា​ដែរ គឺ​ត្រូវ​មានការ​តថ្លៃ​គ្នា និង​មានការ​អូសបន្លាយ​ពេល​នៃ​ការ​តថ្លៃ​គ្នា​ដែលជា​ហេតុ​ធ្វើឱ្យ​អ្នកខ្លះ​ត្រូវ​ទិញ​បាន​មុន​និង​អ្នកខ្លះ​ត្រូវ​ទិញ​បាន​ក្រោយ មិនអាច​ទិញ​បាន​ព្រម​គ្នា​ក្នុងពេល​តែមួយ​ជាមួយគ្នា​ទេ​) ។

​ខ្ញុំបាទ​សូម​ជម្រាបជូន​ឯកឧត្តម​សេនីយ៍​ជ្រាប​បន្ត​ថាបើ​លោក​ឈួ​រថន​ដែលជា​ចៅសង្កាត់​ខ្សា​ម​(​អតីត​មេឃុំ​ខ្យា​ម​)​ភ្លេច​ថា​ដី​នេះ​ជា​ដី​កម្មសិទ្ធិ​របស់ខ្ញុំ​បាទ​ដែលមាន​ប័ណ្ណកម្មសិទ្ធិ​ត្រឹមត្រូវ​ហើយ​នោះ​និង​ប្រជាពលរដ្ឋ​ខ្មែរ​អ៊ីស្លាម​ទាំង​១៧​គ្រួសារ​ទិញ​ដី​នេះ​ទាំង​អ​ចេតនា​មែន​នោះ​ក៏​មិនអាច​ទិញ​ដី​នេះ​ស្រុះគ្នា​ក្នុង​ថ្ងៃ​តែមួយ​និង​ក្នុងតម្លៃ​ស្មើៗ​គ្នា​តែមួយ​ទាំងអស់គ្នា​នោះទេ​។​

លោក​ឈួ​រថន​ក៏​ពុំ​អាច​ចុះហត្ថលេខា​បញ្ជាក់​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​ថ្ងៃ​តែមួយ​ទាំងអស់គ្នា​នោះបាន​ដែរ​ពីព្រោះ​ការទិញ​លក់​ដី​ជាធម្មតា​តែងតែ​មានការ​តថ្លៃ​គ្នា​និង​មានការ​អូសបន្លាយ​ពេល​ក្នុងការ​តថ្លៃ​គ្នា​ហើយ​ដី​នៅ​តំបន់​នោះ​ក៏​មិនមែន​ក្នុងតម្លៃ​១០០​ដុល្លារ​(​មួយរយ​ដុល្លា​អាមេរិក​)​ក្នុង​មួយ​ឡូត៍​ដែរ​។​ដូច្នេះ​សកម្មភាព​ទាំងអស់នេះ​គឺ​សុទ្ធតែជា​អំពើ​ឃុបឃិត​គ្នា​ក្លែងបន្លំ​ទាំងអស់​។
​ឃើញ​ដូច្នេះ​ខ្ញុំបាទ​ក៏បាន​ប្តឹងទៅ​អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង​និង​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង​។​ប៉ុន្តែ​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង​បាន​ណែនាំ​ឱ្យ​ខ្ញុំបាទ​ប្តឹងទៅ​តុលាការ​វិញ​ពីព្រោះ​អាជ្ញាធរខេត្ត​ឃើញ​ខ្ញុំបាទ​មាន​ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​លើដី​ទំនាស់​នេះ​ដែលជា​គោលការណ៍​មិន​ស្ថិតនៅក្នុង​សមត្ថកិច្ច​ដោះស្រាយ​របស់​អាជ្ញាធរខេត្ត​ទេ​គឺជា​សមត្ថកិច្ច​របស់​តុលាការ ។

​ក្រោយពី​ទទួលបាន​ការណែនាំ​ពី​អាជ្ញាធរខេត្ត​ខ្ញុំបាទ​ក៏បាន​ប្តឹងទៅ​តុលាការ​នៃ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ដោយ​ប្តឹង​ក្នុង​សំណុំរឿង​អង្គសេចក្តី​ផង​និង​សំណុំរឿង​រក្សា​ការពារ​ផង​ដើម្បី​ទាមទារ​ឱ្យ​ប្រជាពលរដ្ឋ​១៧​គ្រួសារ​នេះ​រុះរើ​ផ្ទះ​ចេញពី​ដីធ្លី​របស់​ខ្ញុំបាទ​ដែលមាន​ប័ណ្ណកម្មសិទ្ធិ​ត្រឹមត្រូវ​តាមច្បាប់។

ក្នុងនោះ​សុំឱ្យ​តុលា​ការចេញ​ដីកា​សម្រេច​រក្សា​ការពារ​ហាមឃាត់​ប្រជាពលរដ្ឋ​ទាំង​១៧​គ្រួសារ​នេះ​កុំឱ្យ​យក​ដី​របស់​ខ្ញុំបាទ​ទៅ​លក់ដូរ​ផ្ទេរ​ជួល​បញ្ចាំ​ផ្ទេរកម្មសិទ្ធិ​ធ្វើ​អច្ច័យទាន​និង​ធ្វើអំណោយទាន​ដល់​អ្នកដទៃ​បន្តទៀត​និង​មិនឱ្យ​ធ្វើការ​ចាក់ដី​សាងសង់​លំនៅស្ថាន និង​សំណង់​ផ្សេងៗ ព្រមទាំង​បញ្ចុះសព​លើដី​របស់​ខ្ញុំបាទ ។

​នៅ​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៧ សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ក៏បាន​ចេញ​ដីកា​សម្រេច​រក្សា​ការពារ​លេខ ៣២/២០១៧ ហាមឃាត់​ប្រជាពលរដ្ឋ​១៧​គ្រួសារ​នេះ​ដូច​ការប្តឹង​សុំឱ្យ​ហាមឃាត់​ខាងលើ ។នៅ​ថ្ងៃទី​១០​ខែតុលា​ឆ្នាំ​២០១៧​ប្រជាពលរដ្ឋ​១៧​គ្រួសារ​នេះ​ក៏បាន​ដាក់ពាក្យ​បណ្តឹងសុំ​តវ៉ា​នឹង​ដីកា​សម្រេច​រក្សា​ការពារ​ខាងលើ​ហើយ​តុលាការ​នៃ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ក៏បាន​កំណត់​កាលបរិច្ឆេទ​ទាញហេតុផល​ដោយផ្ទាល់​មាត់​លើ​សំណុំរឿង​រក្សា​ការពារ​នេះ​នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៨ ។

​នៅ​ថ្ងៃ​កំណត់​កាលបរិច្ឆេទ​ទាញហេតុផល​ដោយផ្ទាល់​មាត់​នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៨ ក៏មាន​លេចមុខ​លោក ឈុន វ៉ាន់​ឡេង និង​សហការី​របស់គាត់ ២ នាក់​ទៀត​មក​អន្តរាគ​ន៍​ក្នុង​រឿងនេះ ដោយ​អះអាងថា​ក្រុម​គាត់​ជា​ក្រុមការងារ​របស់​ឯកឧត្តម​មក​ពិនិត្យ​ក្នុង​រឿងនេះ​ឱ្យ​ប្រជាពលរដ្ឋ ១៧ គ្រួសារ តាម​ការបញ្ជា​របស់ ឯកឧត្តម​។

ពីព្រោះ​កាល ឯកឧត្តម អញ្ជើញ​ទៅធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស កូរ៉េខាងត្បូង​មានកូន​របស់​ឈ្មោះ ញ៉ោ​ក ញ៉ុ​ន ជា​ពលករ និង​ជា​ក្រុមយុវជន​នៅ​ប្រទេស​កូរ៉េខាងត្បូង បាន​សុំឱ្យ​ឯកឧត្តម ជួយ​ឪពុក​របស់គាត់​ឈ្មោះ ញ៉ោ​ក ញ៉ុ​ន ថា​ត្រូវបាន​អ្នកមានអំណាច​រំលោភ​យ​កដី ទើប​ក្រុម​គាត់​មក​ពិនិត្យ​ក្នុង​រឿងនេះ​តាម​ការបញ្ជា​របស់ ឯកឧត្តម ។

​ឯកឧត្តម​ជាទីគោរព​ដ៏​ខ្ពង់ខ្ពស់​!​សព្វថ្ងៃនេះ​ខ្ញុំបាទ​ជា​ប្រជាពលរដ្ឋ​សុទ្ធសាធ​ពុំមាន​មុខតំណែង​អ្វី​ទេ​គ្រាន់តែ​នៅ​អតីតកាល​ក្នុង​ឆ្នាំ​២០០២ ខ្ញុំបាទ​ជា​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះ​ពង្រឹង​មូលដ្ឋាន​នៅ ស្រុក​មេមត់ ខេត្តកំពង់ចាម​របស់​គណៈបក្ស​ប្រជាជន​កម្ពុជា​និង​ត្រូវជា​ដន្លង​របស់​ឯកឧត្តម​ម៉ាត់​លី​សមាជិក​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្ស​នៃ​គណៈបក្ស​ប្រជាជន​កម្ពុជា​តែប៉ុណ្ណោះ​។

​កាលណោះ​ខ្ញុំបាទ​ឈរឈ្មោះ​ក្នុង​បញ្ជី​អ្នកតំណាងរាស្ត្រ​ខេត្តកំពង់ចាម​លេខ​រៀង​ទី​១៨​។​ខ្ញុំបាទ​បាន​ទិញ​ដី​នៅ​ខេត្តកំពង់ឆ្នាំង​នេះ​ពី​ឪពុកម្តាយ​របស់​ឈ្មោះ​ញ៉ោ​ក​ញ៉ុ​ន​តាំងពី​ចុងឆ្នាំ​១៩៩៥​ម្ល៉េះ​។​ជាមួយ​នោះបាន​ធ្វើ​ប្លង់​កម្មសិទ្ធិ​ត្រឹមត្រូវ​តាមច្បាប់​ទាំងអស់​បែរជា​ត្រូវ​ឈ្មោះ​ញ៉ោ​ក​ញ៉ុ​ន​រំលោភបំពាន​លួច​យក​ដី​របស់​ខ្ញុំបាទ​លក់​ទៅឱ្យ​ប្រជាពលរដ្ឋ ១៧​គ្រួសារ​នេះ​ក្នុង​ថ្ងៃ​តែមួយ​ជាមួយគ្នា​និង​ក្នុងតម្លៃ​តែមួយ​ព្រម​គ្នា​តែម្តង​។

​សកម្មភាព​នេះ​គឺជា​រឿង​ក្លែងក្លាយ​ទាំងស្រុង​ព្រោះ​មានការ​គាំទ្រ​ពី​អាជ្ញាធរ​សង្កាត់​ខ្យាម​នៃ​ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង​ទើប​ឈ្មោះ​ញ៉ោ​ក​ញ៉ុ​ន​អាច​ប្រព្រឹត្ត​ដូច្នេះ​ហេតុនេះ​សម្តី​ទាំងអស់​របស់​កូនលោក ញ៉ោ​ក​ញ៉ុ​ន​ជម្រាបជូន​ឯកឧត្តម​ថា​ឪពុក​របស់គាត់​ត្រូវបាន​អ្នកមានអំណាច​រំលោភ​យ​កដី​នោះ​គឺជា​រឿង​ភូតកុហក​ឯកឧត្តមទាំងស្រុង ។

​នៅពេល​ខ្ញុំបាទ​ឮ​ការអះអាង​របស់លោក​ឈុន​វ៉ាន់​ឡេង​ថា​ក្រុម​គាត់​ជា​ក្រុមការងារ​របស់​ឯកឧត្តម​មក​បំពេញ​បេសកម្ម​នេះ​តាម​បញ្ជា​របស់​ឯកឧត្តម​នោះ​គឺ​ខ្ញុំបាទ​គោរព​ឯកឧត្តម​ទាំងស្រុង​ហើយ​ក៏បាន​សុខចិត្ត​ប្រគល់​ដី​ដែល​ត្រូវបាន​ឈ្មោះ​ញ៉ោ​ក​ញ៉ុ​ន​លួច​យកទៅលក់​ឱ្យ​ប្រជាពលរដ្ឋ​១៧​គ្រួសារ​នេះ​ជូនទៅ​ប្រជាពលរដ្ឋ ១៧ គ្រួសារ​នេះ​រស់នៅ និង​កាន់កាប់​ជា​កម្មសិទ្ធិ​ចុះ​និង​សុខចិត្ត​ប្រគល់​ដី​ឱ្យទៅ​ព្រះវិហារ​អ៊ីស្លាម ឱ្យ​សាសនិក​អ៊ីស្លាម​បញ្ចុះសព​និង​ជួយឧបត្ថម្ភ​ប្រាក់​ចំនួន​៣០០.០០០​រៀល​ទៀត​នៅពេល​មាន​សព​សាសនិក​អ៊ីស្លាម​យកទៅ​បញ្ចុះ​លើដី​របស់​ខ្ញុំបាទ​និង​សុខចិត្ត​បរិ​ច្ចាកដី​ធ្វើ​ផ្លូវ​សាធារណៈ​ទទឹង​១០​ម៉ែត្រ​បណ្តោយ ១៨៤ ម៉ែត្រ ជូន​អាជ្ញាធរខេត្ត​ទៀតផង ។

​ការបរិច្ចាគ​របស់ខ្ញុំ​បាទ​ខាងលើ​ប៉ុណ្ណឹង​ហើយ​នៅតែ​លោក​ឈុន​វ៉ាន់​ឡេង​មិន​ពេញចិត្ត​ទៀត​បែរជា​ទៅ​បញ្ចេះ​ឱ្យឈ្មោះ ញ៉ោ​ក ញ៉ុ​ន ដាក់ពាក្យ​បណ្តឹង​ប្តឹង និង​បញ្ចេះ​ប្រជាពលរដ្ឋ ១៧​គ្រួសារ​ឱ្យធ្វើ​សាក្សី ដើម្បី​ទាមទារ​យក​ដី​ពី​ខ្ញុំបាទ​ទំហំ​៦.៩១០​ម៉ែត្រការ៉េ​បន្ថែមទៀត​។​ដែលជា​ហេតុ​ធ្វើឱ្យ​ខ្ញុំបាទ​ពុំ​អាច​ទទួលយកបាន​ទើប​ខ្ញុំបាទ​ឈប់​ប្រគល់​ដី​ឱ្យទៅ​ប្រជាពលរដ្ឋ​១៧​គ្រួសារ​នេះ​រស់នៅ​និង​កាន់កាប់​ជា​កម្មសិទ្ធិ​វិញ​។

តុលាការ​នៃ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ក៏បាន​ចេញ​ដីកា​សម្រេច​បន្ត​ហាមឃាត់​ប្រជាពលរដ្ឋ ១៧ គ្រួសារ​មិនឱ្យ​លក់ដូរ​ផ្ទេរ​បញ្ចាំ​ជួល​ផ្ទេរកម្មសិទ្ធិ​ធ្វើ​អច្ច័យទាន​ធ្វើអំណោយទាន​ដល់​អ្នកដទៃ​ធ្វើការ​សាងសង់​លំនៅស្ថាន​និង​សំណង់​ផ្សេងៗ​លើដី​របស់​ខ្ញុំបាទ​។​ប៉ុន្តែ​អនុញ្ញាតឱ្យ​បញ្ចុះសព​តាម​ការយល់ព្រម​របស់​ខ្ញុំបាទ និង​អនុញ្ញាតឱ្យ​ចាក់ដី ។

​ក្នុង​ពាក្យបណ្តឹង​របស់​ឈ្មោះ ញ៉ោ​ក ញ៉ុ​ន ប្តឹង​ទាមទារ​យក​ដី​របស់ខ្ញុំ​បាទ​ទំហំ ៦.៩១០ ម៉ែត្រការ៉េ​នេះ គឺ សរសេរ​អង្គហេតុ​ដោយ​មូល​បង្កាច់​ថា ឪពុកម្តាយ​របស់ខ្លួន​លក់​ដី​ឱ្យ​ខ្ញុំបាទ​តែ ១០០ ម៉ែត្រ គុណ​១២០ ម៉ែត្រ តែប៉ុណ្ណោះ​ហើយ​ស្នាម​ក្រ​យ៉ៅ​មេដៃ​ក្នុង​កំណត់ហេតុ​អង្កេត​ដី​របស់​ខ្ញុំបាទ ដែល​ឪពុក​របស់​ឈ្មោះ ញ៉ោ​ក ញ៉ុ​ន ផ្តិតមេដៃ និង​ឈ្មោះ ញ៉ោ​ក ញ៉ុ​ន ផ្តិតមេដៃ​ជា​អ្នក​ជាប់​ព្រុំ​គ្នា​នោះ ឈ្មោះ ញ៉ោ​ក ញ៉ុ​ន បែរជា​ប្រកែក​ថា​ពុំមែន​ជា​ស្នាម​មេដៃ​របស់ខ្លួន​ទៅវិញ​។​

​ក្នុងនោះ​លោក​ឈុន​វ៉ាន់​ឡេង​បាន​អះអាង​ថាបើ​យក​ស្នាម​មេដៃ​របស់​ឈ្មោះ​ញ៉ោ​ក​ញ៉ុ​ន​ទៅធ្វើ​កោសល្យវិច័យ​ហើយ​ឃើញថា​ដូចគ្នា​នោះ​លោក​ឈុន​វ៉ាន់​ឡេង​នឹង​ដកខ្លួន​ចេញពី​ក្នុង​រឿងនេះ​។​លទ្ធផល​កោសល្យវិច័យ​របស់​ក្រសួងមហាផ្ទៃ​លេខ​០៧០/១៨​ច​.​ល​.​របក​/​វ​ប​ចុះ​ថ្ងៃទី​២៨​ខែវិច្ឆិកា​ឆ្នាំ​២០១៨​បញ្ជាក់​យ៉ាងច្បាស់​ថា​“​ស្នាម​មេដៃ​សរសេរ​ឈ្មោះ ញ៉ោ​ក ញ៉ុ​ន ដែល​ផ្តិត​នៅលើ​ឯកសារ​កំណត់ហេតុ​អង្កេត​ដី (​ត្រង់ចំណុច​អ្នកមាន​ព្រុំដី​ជាប់ នឹង​ដី​ស្នើ​) ចុះ​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​១៩៩៧ មាន​សញ្ញា​សំគាល់ E1 ជាមួយ​គំរូ​ស្នាម​ម្រាមដៃ​របស់​ឈ្មោះ ញ៉ោ​ក ញ៉ុ​ន ដែល​ផ្តិត​លើ​កំណត់ហេតុ​យក​គំរូ​ស្នាម​ម្រាមដៃ ចុះ​ថ្ងៃទី​២​ខែតុលា​ឆ្នាំ​២០១៨​របស់​ចៅក្រម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​គឺ​ពិតជា​ដូចគ្នា​ជា​ស្នាម​មេដៃ​ស្តាំ​របស់​ឈ្មោះ ញ៉ោ​ក ញ៉ុ​ន បាន​ផ្តិត​ប្រាកដ​មែន​” ។

​លើសពីនេះ​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្តកំពង់ឆ្នាំង​បានចេញ​លិខិត​លេខ​២៥៤​ដន​សស​.​ក​ឆ​ចុះ​ថ្ងៃទី​២៧​ខែកុម្ភៈ​ឆ្នាំ​២០១៩​គោរព​ជូន​មក​លោក​ប្រធាន​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ថា​៖ លទ្ធផល​នៃ​ការចុះ​អង្កេត​វាស់វែង​លើ​ក្បាលដី​លេខ TIV ០០៣២ ស្ថិតនៅ​ក្នុងភូមិ​ទី​៨ សង្កាត់​ខ្យាម ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មាន​ដូចខាងក្រោម​៖
​ផ្ទៃដី​សរុប​ទំហំ ២៧០៥៥ ម៉ែត្រការ៉េ របស់ ឯល សេន មាន​ប័ណ្ណ​លេខ TIV ០០៣២+​ដី​របស់ ឯល សេន កំពុង​គ្រប់គ្រង​មាន​ទំហំ​១៦៦៩៩,៥៨​ម៉ែត្រការ៉េ​+​ដី​ដែល​ប្រជាពលរដ្ឋ​រំលោភ​យក​មាន​ទំហំ​៤១៨៧,៧៣ ម៉ែត្រការ៉េ​+​ដី​បញ្ចុះសព​ជនជាតិ​អ៊ីស្លាម​មាន​ទំហំ ១០៨៨,០៥ ម៉ែត្រការ៉េ​+​ដី​ដែល​លោក ឯល សេន បរិច្ចាក​ធ្វើ​ផ្លូវ​សាធារណៈ​មាន​ទំហំ ១៦០៤,៥ ម៉ែត្រការ៉េ​+​ដី​ដែល​បាន​កាត់​ចំណីផ្លូវ​មាន​ទំហំ ៣៤៧៥,១៤ ម៉ែត្រការ៉េ​។

សូម​ភ្ជាប់​ជូន​នូវ​បញ្ជី​វត្តមាន​អ្នកចូលរួម​វាស់វែង និង​គំនូស​ប្លង់​លើ​ទីតាំង​ដី​ជាក់ស្តែង ។​លោក ឈុន វ៉ាន់​ឡេង ឃើញ​លទ្ធផល​ខាងលើ​ដូច្នេះហើយ នៅតែ​ពុំ​ព្រម​ដកខ្លួន​តាម​ការសន្យា​របស់ខ្លួន​ឡើយ ។​មិនតែប៉ុណ្ណោះ​ថែមទាំង​កាង​ឱ្យ​ប្រជាពលរដ្ឋ​សង់ផ្ទះ​លើដី​ដែល​ហាមឃាត់​ដោយ​ដីកា​សម្រេច​របស់​តុលាការ​ទៀត ដល់​ខ្ញុំបាទ​ប្តឹង​ប្រជាពលរដ្ឋ​ដែល​សង់ផ្ទះ​បំពាន លើ​ដីកាហាមឃាត់​របស់​តុលាការ​ទៅ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​នោះ។​លោក​ឈុន​វ៉ាន់​ឡេង​ទៅ​កាង​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ទៀតហើយ​ចេញមុខ​មកសុំ​ខ្ញុំបាទ​សម្រុះសម្រួល​គ្នា​ទៀត​នៅ​ថ្ងៃ អង្គា​រ៍ ទី​២៨ ខែឧសភា ឆ្នាំ​២០១៩​នៅ​ចំពោះមុខ​លោក​ប្រធាន​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​សាងសង់​ផ្ទះ​បំពាន​លើដី​កាស​ម្រេច​របស់​តុលាការ​ទៀត​។

​សេចក្តី​ដូច​បាន​គោរព​ជម្រាបជូន​ខាងលើ សូម ឯកឧត្តម មេត្តាជួយ​អន្តរាគមន៍​ទៅ​លោក ឈុន វ៉ាន់​ឡេង​ឱ្យ​ដកខ្លួន​ចេញពី​ក្នុង​រឿងនេះ​និង​សុំឱ្យ​លោក​ឈុន​វ៉ាន់​ឡេង​គោរព​ច្បាប់​និង​គោរព​បទបញ្ជា​របស់​ឯក​ឧ​ត្ត​ម​ដោយ​សេចក្តី​អនុគ្រោះ​ជាទីបំផុត​។​សូម​ឯកឧត្តម​មេត្តា​ទទួល​នូវ​សេចក្តី​គោរព​ដ៏​ខ្ពង់ខ្ពស់​បំផុត​ពី​ខ្ញុំបាទ​”​។

ប៉ុន្តែ​នៅក្នុង​ជំនួប​ជាមួយ​ម្ចាស់​ដី​គឺ​លោ​កឯល​សេន​កាលពី​ថ្ងៃទី​២៨​ខែឧសភា​ឆ្នាំ​២០១៩​កន្លងទៅ​លោក​ឈុន​វ៉ាន់​ឡេង​បាន​ប្រាប់ថា​លោក​ជា​គ្រូបង្រៀន​ម្នាក់​នៅ​ស្ទឹងមានជ័យ​មិនមែន​អង្គរក្ស​ឬ​ជំនួយការ​អី​ទេ​។​គឺជា​ក្រុមការងារ​ដែល​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ហ៊ុន​ម៉ា​ណែ​ត​បាន​បញ្ជា​ឱ្យ​ខ្លួន​ចុះមក​ពិនិត្យ​កិច្ចការ​(​ជម្លោះ​)​នេះ​។​ខណៈពេល​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ទៅ​ប្រទេស​កូរ៉េ​ហើយ​បាន​ជួប​កូន​របស់លោក​ញ៉ោ​ក​ញ៉ុ​ន​(​ហៅ​ចក់​)​។​

លោកឈុនវ៉ានឡេងបានបន្តថាកូនលោក​ញ៉ោ​ក​ញ៉ុ​ន​បាន​ប្រាប់​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ថា​”​សុំ​ជួយ​ឪពុក​គាត់​ផង​ព្រោះ​ឪពុក​គាត់​ជា​ជនពិការ​ត្រូវ​អ្នកមានអំណាច​រំលោភ​យ​កដី​”​។​ក្នុងករណីនេះ​លោក​ឃើញ​ការលក់​ទិញ​ដី​រវាង​ញ៉ោ​ក​ញ៉ុ​ន​(​ហៅ​ចក់​)​មាន​លិខិត​តែមួយ​សន្លឹក​ប្រវែង​១០០​ម​និង​១២០​ម​ប៉ុណ្ណោះ​៕S/

​ ​ ​រូបៈ​សំណង់ផ្ទះ​ដែល​ធ្វើ​រំលោភ​លើ​ម្ចាស់​កម្ម​សិទ្ធ​ស្របច្បាប់​

ប័ណ្ណម្មសិទ្ធិស្របច្បាប់របស់ឈ្មោះឯលសេន
កំណត់សម្គាល់ក្រុមការងារតុលាការចុះវាស់វែងដីវឲចមណុចទំនាស់


ទីតាំងផ្សាយពាណិជ្ជកម្ម