ក្មេង​ដែល​គេ​រក​ឃើញ​ក្នុង​ស្បោង​ផ្លាស្ទិ​កក្នុងព្រៃ​អាម៉េរិក ឥឡូវ​មាន​អ្នក​សុំ​យក​ទៅ​ចិញ្ចឹម​រាប់រយ​ (វីដេអូ)

734
ចែករម្លែក

​ក្មេង​ទើប​កើត​ម្នាក់​ដែល​គ្រប់​គ្នា​គិតថា​មិន​សម​នៅ​មាន​ជីវិត​នោះ ក្រោយ​ត្រូវ​បាន​គេ​ដាក់​ក្នុង​ស្បោង​ផ្លាស្ទិ​ក​រួច​យក​ទៅ​បោះចោល​ក្នុង​ព្រៃ​នៅ​អាម៉េរិក​នោះ ឥឡូវ​កំពុង​​ទាក់ទាញ​ការចាប់អារម្មណ៍​និង​អាណិត​ស្រឡាញ់​ជាទូទៅ ដោយ​មាន​អ្នកស្នើសុំ​យក​ទៅ​ធ្វើ​ជា​កូនចិញ្ចឹម​រាប់រយ​នាក់​។​

​ថម រ៉​ល​លី​ង នាយក​នៃ​សេវា​គ្រួសារ​និង​កុមា​ន​នៃ​រដ្ឋ​ច​ច​ជៀ បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​២៨​មិថុនា​ថា មាន​ការស្នើសុំ​ដល់​ទៅ​ជាង​៧០០ ចាប់តាំងពី​តម្រួត​បាន​ប្រទះឃើញ​​និង​សង្គ្រោះ​ក្មេង​នេះ​កាលពី​ថ្ងៃ​០៦​មិថុនា​។​«​នេះ​ជា​ការបង្ហាញ​ក្តីស្រឡាញ់​ក្នុ​ង​ចំនួន​ដ៏​លើសលប់​។​នាង​ជា​ក្មេង​មាន​តំលៃ និង​ស្អាត​»​។​

​ប្រតិបត្តិការ​សង្គ្រោះ​ទារិកា​នេះ ដែល​ថត​បង្ហោះ​ដោយ​ការិយាល័យ​តម្រួត​រដ្ឋ មាន​ការ​ចូល​មើល​ដល់​ទៅ​ជាង​១,៣​លាន​គិត​មក​ត្រឹម​ថ្ងៃ​សុក្រ​។​

​លោក ថឋលី​ង បានអោយដឹងថា ទារិកា​ដែល​គេ​ដាក់ឈ្មោះថា​Baby India កំពុង​ស្ថិត​ក្រោម​ការមើល​ថែ​នៅផ្ទះ​បណ្តោះអាសន្ន​មួយ​។​«​នាង​ដូចជា​កំពុង​ត្រូវ​ឃុំខ្លួន​។​នាង​ញញឹម​​ច្រើន មាន​ទម្ងន់​និង​សុខភាព​ល្អ​»​។​

​ក្នុងពេល​ជាមួយគ្នា ពួក​អ្នក​ស៊ើបអង្កេត​កំពុង​ស្វះស្វែង​កំណត់​អត្តសញ្ញាណ​របស់​ក្មេង​នេះ​និង​ម្តាយ​របស់​វា​។​

​គ្រួសារ​មួយ​នៅ​ក្រុង​ហ្គូម​មីង រដ្ឋ​ច​ច​ជៀ បាន​ឮ​សម្លេង​ក្មេង​យំ​នៅ​ម៉ោង​ប្រមាណ​១០​យប់​កាលពី​ថ្ងៃ​៦​មិថុនា​និង​បាន​ទាក់ទង​អាជ្ញាធរ​។​ក្មេង​នេះ​ទំនងជា​មាន​អាយុ​៣​សប្តាហ៍​៕​ដោយ​៖​វាសនា​

Baby India កំពុង​ស្ថិត​ក្រោម​ការមើល​ថែ​នៅផ្ទះ​បណ្តោះអាសន្ន​មួយ​

ទីតាំងផ្សាយពាណិជ្ជកម្ម