បន្លំ​លួច​រថយន្ត​តាក់​ស៊ី​ម៉ែត្រ​បានសម្រេច​នៅ​ខណ្ឌ​៧​មករា តែម​កជាប់​ខ្នោះ​នៅ​ខណ្ឌទួលគោក

669
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាលបឹ​កក​ក់​២ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ធ្វើការ​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១ និង​២០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃ​ចន្ទ ទី​១ ខែកក្កដា ឆ្នាំ​២០១៩ នៅក្បែរ​ផ្លូវរថភ្លើង តាម​បណ្ដោយ​ផ្លូវ​៦០៨ ស្ថិតក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌ​ទួល​គោល ​ដែល​ពាក់ព័ន្ធ​នឹង​ករណី​បន្លំ​លួច​យករថយន្ត​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​២​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន រួមមាន ៖ ទី​១.ឈ្មោះ សុិ​ម សារិត ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មានមុខរ​បរស​ន្តិសុខ​យាម​កា​រ៉ា​ស់ សាំង មាន​ស្រុកកំណើត នៅ​ភូមិ​សំរោង​ធំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្ដាល និង​ទី​២.ឈ្មោះ ឈុំ ​ណា​រិត ហៅ​ងិន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មានមុខ​របរ​រើស​អេតចាយ ស្នាក់នៅ​ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ ។ ចំណែក​ជនរងគ្រោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ​។​

សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ដឹង​ទៀតថា នៅពេល​កើតហេតុ ជនរងគ្រោះ​បាន​បើក​រថយន្ត​ម៉ាក Toyota Prus ពណ៌​ក្រហម ពាក់​ផ្លាក​លេខ ភ្នំពេញ 2T .6522 យកមក​ចត​នៅ​កា​រាស់​សាំង សូ​គី​ម៉ិច តាម​បណ្ដោយ​ផ្លូវនរក​(២១៥) កែវ​ផ្លូវ លេខ​២២៥ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ។ គ្រាះ​នោះដែរជនរងគ្រោះ​ក៏បាន​ឲ្យ​សោ​រថយន្ត​ទៅ​ជនសង្ស័យ​ជាសន្តិសុខ​ខាងលើ​ដើម្បី​រៀបចំ​កន្លែង​ចត​រថយន្ត​។​

ខ​ណៈពេលនោះ ជនសង្ស័យ​ក៏បាន​ឆ្លៀត​លួច​យក​រថយន្ត​របស់​ជន​រងគ្រោះ ព្រមទាំង​ដោះ​ប្រព័ន្ធ​GPS​ចេញពី​រថយន្ត​ដើម្បី​បំបាត់​ការសង្ស័យ។ ដោយ​ឃើញ​បាត់​រថយន្ត​ទៅ​យូរពេក ម្ចាស់​រថយន្ត​ក៏បាន​ឆែក​រក GPS​ក៏​ឃើញ​រថយន្ត​របស់គាត់​នៅ​ម្តុំ​ជិត​វត្ត​នាគ​វ័​ន្ត ព្រមទាំង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ជួយ​អន្តរាគមន៍​ផងដែរ។ ​ជនរងគ្រោះ​បានបញ្ជាក់​ប្រាប់ថា​ រថយន្ត​របស់គាត់​ក្រុមហ៊ុន ដាក់​GPS​ចំនួន​៣ ជនសង្ស័យ​កាត់​អស់​២​ នៅសល់​១ ទើប​រក​រថយន្ត​ឃើញ ប្រសិនបើ​ជនសង្ស័យ​កាត់​ទាំង​៣​នោះ​មិនដឹង​ទៅរក​ឯណា​ទេ​។​

​ក្រោយមក ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌទួលគោក ធ្វើការ​ឃាត់ខ្លួន និង​សាកសួរ រង់ចាំ​បញ្ជូន​តាម​នីតិវិធី​បន្ត​៕B/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម