ភែ​ទ្រិ​ក វី​អេ​រ៉ា ត្រៀមខ្លួន​ចរចា ខណៈ Newcastle កំពុង​ស្វែងរក​គ្រូបង្វឹក​ជំនួស រ៉ា​ហ្វា បេ​នី​តេស​

614
ចែករម្លែក

​លោក ភែ​ទ្រិ​ក វី​អេ​រ៉ា (Patrick Vieira) អតីត​វីរបុរស​ក្លឹប Arsenal បាន​ត្រៀមខ្លួន​ជជែក ជាមួយ​ក្លឹប Newcastle ខណៈ​ពួកគេ​កំពុង​ស្វែងរក​គ្រូបង្វឹក​មក​ជំនួស​លោក រ៉ា​ហ្វា បេ​នី​តេស (Rafa Benifez) ។

​ប៉ុន្តែ​ក្លឹប Nice ប្តេជ្ញា​រក្សាទុក​គ្រូបង្វឹក វី​អេ​រ៉ា ដែល​បាន​ដឹកនាំ​ពួកគេ​ឡើង​មកឈរ នៅ​លេខ​រៀង​ទី​៧​នៅលើ​ក្របខណ្ឌ Ligue 1 កាលពី​រដូវ​កាល​មុន​។

​លោក វី​អេ​រ៉ា អតីត​ខ្សែបម្រើ​ក្លឹប Arsenal និង​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​ត្រូវបាន​គេ​កោត សរសើរ​និង​ជឿថា អាច​ក្លាយជា​គ្រូបង្វឹក​ដ៏​ជោគជ័យ​នាពេល​អនាគត បន្ទាប់ពី​លោក ធ្វើបាន​ល្អជា​មួយក្រុម​ជម្រើស​យុវជន​ក្រោម​អាយុ​២១​ឆ្នាំ​របស់​ក្លឹប​ស៊ី​ធី​។

​ចាប់តាំងពី​ចាកចេញ​ពី​ស៊ី​ធី​កាលពី​ឆ្នាំ​២០១៦​អតីត​កីឡាករ​ឆ្នើម​បារាំង​រូបនេះ​បាន​ឈាន ជើង​ចូលកាន់​ការងារ​បង្វឹក​ក្រុម​ជម្រើស​ដំបូង​របស់​ក្រុម New York City មុនពេល​ផ្ទេរ មក​ដឹកនាំ​ក្លឹប Nice កាលពី​ឆ្នាំមុន​។

​តាម​សេចក្តីរាយការណ៍​របស់​កាសែត The Sun បាន​ឲ្យ​ដឹងថា វី​អេ​រ៉ា បាន​ត្រៀមខ្លួន​រួច ហើយ​សម្រាប់​ការប្រកួតប្រជែង​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។

​ទោះបីជា​យ៉ាងណា គេ​ជឿថា អតីត​ប្រធាន​ក្រុម Arsenal រូបនេះ​មានការ​បារម្ភ​ជុំវិញ ការងារ​ជាមួយ​លោក ម៉ា​យ អា​ស្លី (Mike Ashley) ជា​ម្ចាស់​ក្លឹប Newcastle ។

​តាមពិតទៅ ក្លឹប Newcastle ចាប់អារម្មណ៍ វី​អេ​រ៉ា បី​ឆ្នាំ​កន្លងមកហើយ មុនពេល​ពួកគេ សម្រេច​ផ្តល់​ការងារ​ដល់​លោក ស្ទី​វ ម៉ាក​ឃ្លែ​រិ​ន​។ វី​រ៉េ​អា ពេញ​ចិត្តនឹង​ការងារ​ជាមួយ​ក្លឹប Nice ទី​ដែល​ខ្លួន​ទទួលបាន​ការជឿជាក់​លើ​ការសម្រេចចិត្ត​ក្នុងការ​ជ្រើសរើស កីឡាករ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

ទីតាំងផ្សាយពាណិជ្ជកម្ម