ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​បណ្តាល​ស្លាប់​មនុស្ស​ពីរ​នាក់​ នៅ​ស្រុក​បសេដ្ឋ

570
ចែករម្លែក

ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/កំពង់ស្ពឺ ៖ ​គ្រោះថ្នាក់​ចរាចររវាង​ម៉ូតូ​ពីរ​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន​បុក​គ្នា​បណ្តាលឱ្យ​ស្លាប់​មនុស្ស​ពីរ​នាក់​នៅនឹងកន្លែង​ ស្ថិតតាម​បណ្តោយ​ផ្លូវ​កៅស៊ូ​ចំណុច​ភូមិ​រកា​កោង​ ឃុំ​កាត់​ភ្លុក​ ស្រុក​បសេដ្ឋ​ ខេត្តកំពង់ស្ពឺ​ កាលពី​ល្ងាច​ថ្ងៃទី​៣០ ​ខែមិថុនា​ ឆ្នាំ​២០១៩​។​

​មន្ត្រីនគរបាល​ស្រុក​បសេដ្ឋ​បានឱ្យដឹងថា​ នៅមុន​កើតហេតុ​គេ​ឃើញ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ស៊រី​២០១៥ ពណ៌​ខ្មៅ​ ពាក់​ផ្លាក​លេខ​ភ្នំពេញ​1FM:6976​។ ​អ្នក​បេី​កបរ​ឈ្មោះ យ៉ាន់ វែង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​ រស់​ នៅ​ភូមិ​អូរ ​ឃុំ​កាត់​ភ្លុក ​ស្រុក​បសេដ្ឋ​ ខេត្តកំពង់ស្ពឺ ស្លាប់​នៅ​កន្លែងកើតហេតុ​ និងអ្នករួមដំណើរ​ឈ្មោះ ​អុន ជី​ម ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ក្នុងភូមិ​ជាមួយគ្នា ​​ស្លាប់នៅនឹងកន្លែង​កើតហេតុ​។​

ប្រភព​បាន​បន្តថា ​ក្រោយ​កើតហេតុ ​មន្ត្រីនគរបាល​ជំនាញ​ធ្វើការ​វាស់វែង​ និង​ប្រគល់​សព​ជនរងគ្រោះ​ទាំងពីរ​នាក់​ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ​វត្ថុ​តាង​ម៉ូតូ​ទាំង​២​គ្រឿង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បសេដ្ឋ​ រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕​B/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម