អភិបាលខេត្តសៀមរាប​អញ្ជើញ​ចូលរួម​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​កន្ត្រក​វិល​ជា​ផ្លូវការ​របស់​ក្រុមហ៊ុន Angkor Eye Company Limited

806
ចែករម្លែក

ដោយ:​បាយ័ន​/​សៀមរាប ៖ ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៩​លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​កន្ត្រក​វិល​ជា​ផ្លូវការ​របស់​ក្រុមហ៊ុន Angkor Eye Company Limited ដែលមាន​កម្ពស់ ៨៥​ម៉ែត្រ ក្នុង​បរិវេណ​ផ្សារ និង​សួន​កម្សាន្ត Box Vill ស្ថិតក្នុង​ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។​

លោក​អភិបាលខេត្ត​បាន​ថ្លែងថា​តាមរយៈ​នៃ​ការ​មក វិនិយោគ​របស់​ក្រុមហ៊ុន​អង្គរ អាយ ខម​ភេ​នី លី​មី​ធី​ត អាជ្ញាធរខេត្ត​សង្ឃឹមថា ក្រុមហ៊ុន នឹង​បន្ត​បង្កើន​នូវ​ការវិនិយោគ​បន្ថែមទៀត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​ខេត្តសៀមរាប លើ​វិស័យ ផ្សេងៗ​ទៀត ដើម្បី​ចូលរួម​ដល់​កិច្ចអភិវឌ្ឍន៍​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​ខេត្តសៀមរាប និង​បានរួម​ចំណែក​ដល់​ការផ្សព្វផ្សាយ​អំពី​វប្បធម៌ អា​រិ​យ្យ​ធម៌​ខ្មែរ​ទៅកាន់​ភ្ញៀវទេសចរ​នៅ​ទូទាំង​ពិភពលោក​ឱ្យ​ចូលមក​ទស្សនា​ខេត្តសៀមរាប​កាន់តែច្រើន​ឡើង​។ សកម្មភាព​ទាំងនេះ​ពិតជា​បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ផលិតផល​ទេសចរណ៍ ដែល​មិនអាច​ខ្វះ​បាន​។​

លោក​បាន​បន្តថា ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើនសេដ្ឋកិច្ច ដែលមាន​ការកើនឡើង ឥតឈប់ឈរ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ អាជ្ញាធរខេត្ត​បាន​ជម្រុញ​នូវ​ការអភិវឌ្ឍ​ខេត្ត​តាមរយៈ​ការកែ លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រ ប្រឡាយ លូ និង​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ការពង្រីក បណ្តាញ ទឹកស្អាត អគ្គិសនី ការបំពាក់ ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ និង ការរៀបចំ​សួនច្បារ​សាធារណៈ ប្រកបដោយ​កិច្ចការពារបរិស្ថាន​ល្អ ជា​បន្តបន្ទាប់ ដើម្បី​បម្រើ​ដល់​តំរូវការ​ចាំបាច់​អប្បរ​មា​ក្នុង​លក្ខ​ខ័​ណ្ឌ​រស់នៅ​របស់​ប្រជាជន និង​ភ្ញៀវទេសចរ ។​

ជាមួយគ្នានេះ​ដែល លោក​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​លោក ថា​កិ​យូ​សិ សិ​ណុ​មី​យ៉ា (Tahey o s hi Shinomiya) ប្រធាន​ក្រុមប្រឹក្សាភិបាល លោក ម៉េង ហៀ​ង អគ្គនាយក​ក្រុមហ៊ុន អង្គរ​អាយ ខម​ភេ​នី លី​មី​ធី​ត ដែល បានជ្រើសរើស​យក​ខេត្តសៀមរាប សម្រាប់​វិនិយោគ​មណ្ឌល​កំសាន្ត​កន្ត្រក​វិល​លំដាប់​អន្តរជាតិ​នេះ​៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម