អភិបាលខេត្ត​សៀមរាប ដឹកនាំ​ក្រុមការងារ ចុះ​ពិនិត្យ​បច្ចេកទេស​ស្ថា​រ​ស្ទឹង របស់​ក្រុមហ៊ុន​រាជ​សី​

648
ចែករម្លែក

​ដោយ:​បាយ័ន​/​សៀមរាប ​៖ កាលពី​រសៀល​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ​២០១៩​នេះ គណៈកម្មការ​ចម្រុះ​ខេត្ត ដឹកនាំ​ដោយ លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​ចុះ​ត្រួត​ពិនិត្យមើល​ស្ថានភាព​ការ​ស្ទឹង របស់​ក្រុមហ៊ុន​រាជ​សី ដែល បានធ្វើ​ការស្តារ​កកាយ​ស្ទឹង​ខុស​បច្ចេកទេស និង គម្រោង របស់​(​ក​យ​កា​) ដែល​នឹងត្រូវ​ចាប់ដំណើរការ​បើក​ការដ្ឋាន ស្តារ នៅ​ចុងឆ្នាំ​២០១៩ ឬ ដើម ឆ្នាំ​២០២០ ។

ក្នុង​ការចុះពិនិត្យ​នោះ ក៏មាន​ការចូលរួម​ពី​បណ្តា​លោកនាយក​រដ្ឋបាល​សាលាខេត្ត ទីចាត់ការ​អន្តរ​វិស័យ ថ្នាក់ដឹកនាំ​មន្ទីរជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​ក្រុង ចៅសង្កាត់​ចូលរួម​ផងដែរ ។​

តាម​ការបញ្ជាក់​របស់​លោក ម៉ៃ សា​ម៉េ​ត ចៅសង្កាត់​សៀមរាប បាន​ឲ្យ​ដឹងថា ឆ្លង​ការតាមដាន នៃ​សកម្មភាព​ស្តារ​ស្ទឹង​សៀមរាប ក្នុង​ជំហាន​២​នេះ ឃើញថា មាន​សកម្ម​ភាពមិនប្រក្រតី ដែល​ធ្វើទៅ​ខុស​បច្ចេកទេស ពីគម្រោង​(​ក​យ​កា​) ដោយ​ក្រុមហ៊ុន​រាជ​សី​នេះ បាន​ជីក កាយ​យក​ដី​ពី​មាត់​ស្ទឹង យក ទៅ​ដាក់​ទីកន្លែង​ផ្សេង​ពី​មាត់​ស្ទឹង ឬ ថា​យកទៅលក់​ឲ្យ​ដី​ឡូ​ត៌​មួយកន្លែង ដើម្បី​ធ្វើ​ផ្ទះល្វែង។

ដោយ​បញ្ហា​ទាំងនេះហើយ ទើប​សាលាសង្កាត់ ធ្វើ​សេចក្តី រាយការណ៍​ទៅ​សាលាក្រុង ដើម្បី​មាន​វិធានការ​ក្នុងការ​ទប់ស្កាត់​សកម្មភាព​នេះ។

តាម​ការបញ្ជាក់​របស់​មន្ត្រី​សាលាក្រុង​ម្នាក់​មិនបាន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹងថា សកម្មភាព​ការកាយ ស្តារ​ស្ទឹង​នេះ គឺជា​គម្រោងរបស់មន្ទីរ​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ខេត្ត តែ​ក្នុង​ការស្តារ​ជីក​ស្ទឹង​នេះ ដើម្បី​ដោះស្រាយ​បញ្ហា​ទឹកជំនន់​នៅក្នុង​រដូវវស្សានេះ ដែល​បាន​កំពុងធ្វើការ​កាយ ស្ទឹង​សៀមរាប​ផ្នែក​ខ្លះ ដើម្បី​ឲ្យ​ទឹក​ហូរ​បាន​លឿន​ជៀសវាង​មានការ​ស្ទះ​ទឹក​ដែល​អាច បណ្តាល​ឲ្យ​លិច​ក្រុង​សៀមរាប តែ​ក្រុមហ៊ុន​ក៏​មិន​បានទទួល​គម្រោង ប្លង់ ក្នុងការ​ស្តារ​ស្ទឹង​ឡើយ ។​

លោក គឹម ប៉ុណ្ណា ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្តសៀមរាប បាន​ថ្លែងប្រាប់​ដែរ​ថា គម្រោង​ស្តារ​ស្ទឹង​សៀមរាប​ជំហាន​២​នេះ គឺមាន​ប្រវែង​៤​គីឡូម៉ែត្រ គិត​ចាប់ពី​ស្ពាន​ក្រវ៉ាត់​ក្រុង​ឬ​ស្ពាន​វត្ត​គង់​ម៉ុ​ច​ទៅដល់​តំបន់​ចុងស្រុក ។

គម្រោង​ស្តារ​ស្ទឹង​នេះ គឺមាន​ការ ស្តារ​សម្អាត​ច្រាង​ស្ទឹង សាងសង់​ស្ពាន​ឆ្លង​ស្ទឹងធំៗ ចំនួន​៣​កន្លែង ស្ថាបនា​ផ្លូវ​នៅ​ផ្នែក​ខាងកើត​ស្ទឹង​មួយ​ខ្សែស្ថាបនា ទំនប់​បង្ហៀ នៅ​ចុងស្រុក។ ហើយ​នៅពេល​គម្រោង នេះ​បានបញ្ចប់ និង​ផ្តល់​សារៈប្រយោជន៍​ជាច្រើន​ដល់ ប្រជាជន។

លោក​ក៏បាន​បញ្ជាក់ថា ដើម្បី​ដោះស្រាយ​បញ្ហា​ទឹកជំនន់​នៅក្នុង​រដូវវស្សា​នេះ ខេត្ត​បាន កំពុងធ្វើការ​កាយ​ស្ទឹង​សៀមរាប​ផ្នែក​ខ្លះ ដើម្បី​ឲ្យ​ទឹក​ហូរ​បាន​លឿន​ជៀសវាង​មានការ​ស្ទះ​ទឹក​ដែល​អាច បណ្តាល​ឲ្យ​លិច​ក្រុង​សៀមរាប ក៏ប៉ុន្តែ​ក្រុមហ៊ុនរាជ​សី​នេះ បានធ្វើ​ការស្តារ​ខុស​ទៅនឹង គ​ម្រោម​របស់​(​ក​យ​កា​) ដែល​នឹង​ចាប់ផ្តើម​ដំណើរការ នៅ​ចុងឆ្នាំ​២០១៩ ឬ​ដើមឆ្នាំ​២០២០។

ក្នុងនោះ​លោក​ក៏បាន លើក​នូវ​បច្ចេកទេស មួយចំនួន ក្នុង​ការចាក់​បំពេញ​តាម​មាត់ច្រាំង​ស្ទឹង​ឡើងវិញ ដើម្បី​កុំ​ឲ្យ​មានការ​ប៉ះពាល់​បាក់ ដី​ដល់​ផ្លូវថ្នល់។

លោក ទៀ សីហា ក៏បាន បញ្ជាក់ថា គម្រោង នេះ និង​ចាប់ផ្តើម​នៅ​ចុងឆ្នាំ​២០១៩ ដើមឆ្នាំ​២០២០ តែ​ចំពោះ​គម្រោង​ដែល​ក្រុម ហ៊ុន រាជ​សី បាន​កំពុង​អនុវត្ត​នេះ ខេត្ត​ពុំបាន​ដឹង​ឡើយ។

ម្យ៉ាងទៀត​ការជីក​កកាយ​ដី​តាម​មាត់​ស្ទឹង​នេះ របស់​ក្រុមហ៊ុន​នេះ តាម​ការ​ពិនិត្យឃើញថា ពុំមាន​ឯកសារ គម្រោង​ប្លង់ ក្នុងការ​ស្តារ​ស្ទឹង​នោះទេ ។​ក្នុងនោះ​លោក​ក៏បាន​សួរនាំ ដល់​ក្រុមហ៊ុន តើ​ក្រុមហ៊ុន បាន យល់​ពី​បច្ចេកទេស ក្នុង​ការជីក ស្តារ​ស្ទឹង​ដែរឬទេ​? តែ​សកម្មភាព​ដែល​ក្រុមហ៊ុន​បាន​កំពុង​ធ្វើ​ពេលនេះ គឺជា​ការ​ជីកដី​ធ្វើ​អាជីវកម្ម​តែម្តង ព្រមទាំង​បាន បំផ្លាញ​ដើមឈើ​ដែល មាន​សារៈប្រយោជន៍ ក្នុងការ​ទប់ស្កាត់​ការហូរ​ទឹក​ច្រោះ​ដី​មាត់ច្រាំង​ស្ទឹង និង ទប់​នូវ​ចរន្តទឹក​ហូរ​នា រដូវវស្សា​ទៀតផង។

ក្នុងឱកាស​នោះ លោក ទៀ សីហា ក៏បាន​សង្កត់ធ្ងន់​ចំពោះ​ក្រុមហ៊ុន រាជ​សី គឺ ត្រូវធ្វើ​ការចាក់ដី​រៀបចំ​តាម​មាត់ ច្រាំង​ស្ទឹង​ឡើងវិញ ឲ្យ​បាន​ត្រូវ​ទៅនឹង​គម្រោង​របស់​(​ក​យ​កា​) ដែល​បានគ្រោង​រួចរាល់​ហើយ​នោះ។​

ក្នុងនោះ​លោក ក៏បាន​ដាក់​នូវ វិធានការ​មួយចំនួន សម្រាប់​មន្ទីរជំនាញ់​មានការ​ពាក់ព័ន្ធ រួមសហការ​គ្នា ក្នុងការ​អនុវត្ត​គម្រោង​នេះ ព្រមទាំង​ត្រូវធ្វើ​ការរក្សា​ទុក​នូវ​គ្រឿងចក្រ​របស់​ក្រុមហ៊ុន ដើម្បី​ធ្វើការ​ដោះស្រាយ​បន្ត និង រក​ឲ្យ​ឃើញ​ពី​ប្រភព ការដាក់​បញ្ចុះ​គ្រឿងចក្រ​ទាំងនេះ ដោយ​អាជ្ញាធរខេត្ត ពុំទាន់​បាន​បើក​ការដ្ឋានជីក​ស្តារ​នេះ ហាក់បីដូចជា មាក់ងាយ​ដល់​អាជ្ញាធរខេត្ត​ទៀតផង។​

ក្នុងនោះដែរ​លោក ក៏បាន​សម្តែង​ការ សោកស្តាយ​ចំពោះ​ដើមឈើ​ទាំងឡាយ ដែល​គេ​បាន​ជីក​គាល់​បំផ្លាញឲ្យ​ធ្លាក់ចូលទៅក្នុង​ទឹកស្ទឹង ហាក់​គ្មាន​ស្តាយ​សម្បត្តិ​ធម្មជាតិ​អ្វី ណា​បន្តិច​សោះឡើយ។

បើតាម​ប្រសាសន៍​ប្រជាពលរដ្ឋ​មាន​លំនៅដ្ឋាន នៅតាម​ដងស្ទឹង​បាន​ពោល​ឡើង​ថា បើ​ជីកដី​ស្ទឹង យកមក​ធ្វើ​ផ្លូវ​តាម​មាត់​ស្ទឹង​នោះ វា​មិន​អី​ទេ តែ​នេះ​ជីកដី​មាត់​ស្ទឹង​យកទៅលក់​ឲ្យ​ឈ្មួយ​ដី​ឡូ​តិ៍ ដូច្នេះ​គម្រោង​នេះ ដូច​ពាក្យចាស់​ពោលថា (​កន្ទេល​ធំ​បន្លំ​ដេក ក្បាលទំពែក​បន្លំ​កោរ​) ព្រមទាំង​បាន​គាំទ្រ​នូវ​ប្រសាសន៍​លោក​អភិបាលខេត្ត ដែល​ឲ្យ​ក្រុមហ៊ុន ចាក់ដី​បំពេញ​វិញ ដើម្បី​ជៀសវាង​កុំ​ឲ្យ​ផ្លូវថ្នល់​ពួក​កំពុង​ធ្វើចរាច​រាណ៍ ក្លាយទៅជា​ច្រាំង​ស្ទឹង​នៅពេល ខាងមុខ​៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម