​សម្តេច​ហ៊ុនសែន​ប្រកាស​ចេញ​ថ្លៃ​ឲ្យ​ទូរទស្សន៍​ណា​ដែល​គ្មាន​លុយ​ជួល​អ្នកបកប្រែ​ភាសា «​គ​ថ្លង់ »

745
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​០១​ខែកក្កដា​នេះ​បាន​អំពាវនាវ​ឲ្យ​ស្ថានីយ៍ទូរទស្សន៍​ទាំងអស់​នៅ ក្នុងប្រទេស​កម្ពុជា​ត្រូវដាក់​ឲ្យ​មាន​អ្នកបកប្រែ​ព័ត៌មាន​សម្រាប់​អ្នក​ពិការ គ​និង​ថ្លង់ ដើម្បី​ឲ្យ​ពួកគាត់​ទទួលបាន​សិទ្ធិ​ទទួលបាន​ព័ត៌មាន​ផងដែរ​។ជាមួយនេះ​សម្តេច​បាន​ប្រាក​ស​ថាបើ​ស្ថានីយ៍​ណា​ថា​គ្មាន​លុយ​ជួល​អ្នកបកប្រែ​ភាសាគ​ថ្លង់ សម្តេច​សុខចិត្ត​ចេញ​ជំនួស ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា​៖«​ស្ថានីយ៍ទូរទស្សន៍​ណា​ដែល​មិន​ដាក់​ឲ្យ​មាន​អ្នកបកប្រែ​ភាសាគ​ថ្លង​គឺជា​ការ​កាត់​សិទ្ធិ​នៃ​ការទទួលបានព័ត៌មាន​របស់​ជនពិកា​រ​និង​គ​ថ្លង់ ។ សម្តេច​បន្តថា សម្តេច​នឹង​ពិនិត្យ​គ្រប់​ទូរទស្សន៍​ទាំងអស់ បើ​ស្ថានីយ៍ទូរទស្សន៍​ណា​មិន​ដាក់​អ្នកបកប្រែ​ភាសាគ​ថ្លង់ ហើយ​ប្រាប់ថា​ខាត​ក្នុង​ការផ្សាយ​ព័ត៌មាន​នោះ​សម្តេច​នឹង​ចេញថ្លៃ​ចំណាយ​លើ​ការផ្សាយ​ព័ត៌មាន​ជំនួស​ធ្វើយ៉ាងណា​ដើម្បី​ឲ្យ​អ្នក​ពិការ​គ​ថ្លង់​ទទួលបាន ព័ត៌មាន​ជាក់លាក់​តាមរយៈ​ទូរទស្សន៍​ដែលមាន​នៅក្នុង​ប្រទេស​។​

​ការអំពាវនាវ​របស់​សម្តេច​បានធ្វើ​ឡើង នៅក្នុង​ឱកាស​សម្តេច​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​បាន​អ​ញ្ជើ ញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ផ្ទេរ​ការគ្រប់គ្រង​សាលា​កុមារ​ពិការភ្នែក​និង​គ​ថ្លង់​នៃ​អង្គការ​គ្រួសារ​ថ្មី​ឱ្យ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ការដាក់​ឲ្យ​ដំណើរការ​វិទ្យាស្ថាន​ជាតិ​អប់រំ​ពិសេស ៕

ទីតាំងផ្សាយពាណិជ្ជកម្ម