ទៅ​តែមួយ​សន្ទុះ​សោះ ត្រលប់​មកវិញ​ទ្វារ​ឡាន​ក្លាយជា​សម្បុក​ឃ្មុំ

741
ចែករម្លែក

ជាធម្មតា ឃ្មុំ​តែងតែ​រក​ដើមឈើ ឬ​មែកឈើ​ធ្វើជា​សម្បុក​របស់​វា​ប៉ុន្តែ​មានពេលខ្លះ​វា ក៏​យក​សរស ឬ​ធ្នឹម​ផ្ទះ​ដែល​មនុស្ស​រស់នៅ​ធ្វើជា​សម្បុក​របស់​វា​ស្ទើរ​មិនគួរ​ឲ្យ​ជឿ​។​
​ ​
​ប៉ុន្តែ​អ្វីដែល​កាន់តែ​ស្ទើរ​មិនគួរ​ឲ្យ​ជឿ​ជាងនេះទៅទៀត​នោះ គឺ​ពួកវា​បាន​យក​រថយន្ត ធ្វើជា​សម្បុក​។ តួយ៉ាង បុរស​ម្នាក់​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅពេល​គាត់​ទៅណា​បាត់ មួយសន្ទុះ ហើយ​ត្រលប់​មកវិញ​ប្រទះឃើញ​ឃ្មុំ​រហូតដល់​ទៅ ២០.០០០​ក្បាល​រុំ​ជុំជិត ទ្វារ​តៃកុង​នៃ​ឡាន​របស់គាត់​កាលពី​រសៀល​ថ្ងៃទី​២៧ ខែមិថុនា​កន្លងទៅ​។
​ ​
​ដោយ​ឃើញ​បែប​នោះ​មិនដឹង​ធ្វើ​ម៉េច​ឃ្មុំ​កើត ហើយ​បើកទ្វារ​ចូល​ក៏​មិនកើត​គាត់​ក៏បាន ទូរស័ព្ទ​ហៅ​អ្នក​ចិញ្ចឹម​ឃ្មុំ​ម្នាក់​ឈ្មោះ ប្រាយ​អែន ហ្គា​ល (Brian Gal) ឲ្យ​មកជួយ​។​
​ ​
​លោក ប្រាយ​អែន ហ្គា​ល វ័យ ៤០ ឆ្នាំ​បាន​ទៅដល់​កន្លែងកើតហេតុ​ភ្លាមៗ ហើយ​បាន យកដៃ​កៀរ​ខ្វារ​ឃ្មុំ​ទាំងនោះ​ដាក់ចូល​ធុង​រហូត​ទាល់តែ​អស់​៕ ប្រែ​សម្រួលៈ ខុម

ទីតាំងផ្សាយពាណិជ្ជកម្ម