នាវា​នេសាទ​ជប៉ុន ចាប់ផ្តើម​នេសាទ​ត្រី​បា​ឡែន​ជា​លក្ខណៈ​ពាណិជ្ជកម្ម​ឡើងវិញ​

578
ចែករម្លែក

​នាវា​នេសាទ​ត្រី​បា​ឡែន​ជប៉ុន​ចំនួន​៥​គ្រឿង បានចាប់ផ្តើម​នេសាទ​ត្រី​បា​ឡែន​ឡើង​វិញ​នៅ​ថ្ងៃ​ចន្ទ​ទី​១​ខែមិថុនា ដែល​ជា​ការចាប់ផ្តើម​នេសាទ​លក្ខណៈ​ពាណិជ្ជកម្ម​លើក​​ទី​មួយ​របស់​ប្រទេស​ជប៉ុន​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​មក​នេះ ដោយ​មិន​ខ្វល់​ទៅនឹង​ការរិះគន់​ជា​អន្តរជាតិ​។​

​នាវា​នេសាទ​ត្រី​បា​ឡែន​ទាំងនេះ បាន​ទទួល​ការ​អនុញ្ញា​ឱ្យ​ចាប់ត្រី​បា​ឡែន​ចំនួន​២២៧​ក្បាល​នៅ​ឆ្នាំនេះ នៅ​ដែន​ទឹកសមុទ្រ​ជប៉ុន​។​

​ការ​នេសាទ​ត្រី​បា​ឡែន​ជា​លក្ខណៈ​ពាណិជ្ជកម្ម​ចុ​ង​ក្រោយ​របស់​ជប៉ុន គឺ​នៅ​ឆ្នាំ​១៩៨៦​ប៉ុន្តែ​ជប៉ុន​បាន​បន្ត​ការនេសាទ​ត្រី​បា​ឡែន​សម្រាប់​អ្វី​ដែល​ខ្លួន​និយាយ​ថា​គឺជា​គោល​​បំណង​នៃ​ការស្រាវជ្រាវ​។​

​ឥឡូវនេះ ជប៉ុន​បាន​ដកខ្លួន​ចេញពី​គណៈកម្មការ​នេសាទ​ត្រី​បា​ឡែន​អន្ដរជាតិ (IWC) ដូច្នេះ​ខ្លួន​លែង​ស្ថិតក្រោម​ច្បាប់​របស់​IWC​នេះ​ទៀត​ហើយ​។​

​ពួក​សមាជិក​របស់​IWC​នេះ​បាន​យល់ព្រម​លើ​បម្រាម​នេសាទ​ត្រី​បា​ឡែន​ដ៏​មាន​ប្រសិទ្ធភាព​ប៉ុន្តែ ជប៉ុន​បាន​អះអាង​ជា​យូរ​មក​ហើយ​ថា ខ្លួន​អាច​នេសាទ​ត្រី​បាន​ឡែន​​តាម​របៀប​ដែល​មាន​និរន្តរភាព​។​

​ក្រសួង​ជលផល​ជប៉ុន​បាន​កំណត់​សម្លាប់​ត្រី​បាន​ឡែន​នៅរ​ដូវ​កាលនេះ ចំនួន​២២៧​ក្បាល​៕​

ជប៉ុន​បាន​សម្លាប់​ត្រី​បាន​ឡែន​រាប់រយ​ក្បាលរាល់​ឆ្នាំ នៅ​ក្រោម​កម្មវិធី​ស្រាវជ្រាវ​របស់​ខ្លួន

ទីតាំងផ្សាយពាណិជ្ជកម្ម