​តាម​តា​ទៅ​បង់សំណាញ់ តា​ទៅ​បត់ជើង ចៅស្រី លង់ទឹក​ស្រះ​ស្លាប់​

852
ចែករម្លែក

​ដោយ​៖​ស្រី​កា​
​កំពង់ធំៈ ក្មេងស្រី​ម្នាក់ បាន​លង់ទឹក​ស្លាប់ កាលពី​ព្រឹក ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ស្រះ​ទឺ​ក មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ​ថ្មី ឃុំ​ទីពោ ស្រុក​សន្ទុក ខេត្តកំពង់ធំ នៅពេល​កុមារី​ម្នាក់នេះ បាន​តាម​ជីតា ទៅ​បង់សំណាញ់ ហើយ​ជីតា បាន​ទៅ​បត់ជើង ដោយ​ផ្តាំ​បុរស​ម្នាក់ ដែល​ទៅជា​មួយ និង​ជាម​នុស្ស មិនសូវ​គ្រប់ទឹក ឱ្យជួយ​មើល​ចៅ​។​

​កុមារី​រងគ្រោះ ឈ្មោះ ឃឹ​ន ស្រី​ណែ​ត អាយុ​៦ ឆ្នាំ រស់នៅក្នុង​បន្ទុក​ជាមួយ​ជីដូន នៅក្នុង​ភូមិ​កើតហេតុ​។​

សមត្ថកិច្ច​ពិនិត្យ​សព​កុមារី​រងគ្រោះ​ឈ្មោះ ឃឹ​ន ស្រី​ណែ​ត (​រូបថត ស្រី​កា​)​

​យោងតាម​ការបំភ្លឺ​រប​ស់ជី​ដូន​របស់​កុមារី​រងគ្រោះ ឈ្មោះ អុំ គឿន អាយុ​៥២​ឆ្នាំ បាន​រៀបរាប់ថា​៖ ចៅ​របស់គាត់ បានរស់នៅ ជាមួយ​គាត់ តាំងពី​អាយុ​បាន ១ ឆ្នាំ​មកម្ល៉េះ ដោយសារតែ​ឪពុកម្តាយ របស់​កុមារី​នេះ លែងលះគ្នា​។ ចំណែក​ម្ដាយ ចាកចោល ទៅធ្វើ​កម្មករ នៅ​ប្រទេស​ថៃ ។ នៅ​ព្រឹក​ថ្ងៃកើតហេតុ ចៅស្រី​រងគ្រោះ​នេះ នាង​បាន​ទៅតាម​ជីតា​របស់​វា ឈ្មោះ សូ គុណ ទៅ​បង់​ត្រី​នៅ​តំបន់ កន្លែងកើតហេតុ​ខាងលើ ចម្ងាយ​ពី​ភូមិ​ប្រហែល ៣០០ ម៉ែត្រ ដោយមាន​គ្នា​ចំនួន ៣ នាក់​គឺ ១- ប្ដី​របស់គាត់ ២- ឈ្មោះ សាញ់ សី ភេទ​ប្រុស អាយុ​៤០​ឆ្នាំ (​ជា​មនុស្ស​មិនសូវ​គ្រប់ទឹក​) និង​៣- គឺ​ចៅស្រី​រងគ្រោះ​។​

កុមារី​រងគ្រោះ ឈ្មោះ ឃឹ​ន ស្រី​ណែ​ត

​បើតាម​សម្តី​ប្តី​របស់គាត់ បាន​ប្រាប់ថា​៖ ពេលទៅដល់​ស្រះ គាត់​បង់សំណាញ់ បាន​បី​បួន​សំណាញ់ ឈឺ​បត់ជើង ហើយ​ក៏បាន​ប្រាប់​ទៅ​ឈ្មោះ សាញ់ សី ឲ្យ​ជួយ​មើល​ចៅ​ផង នៅក្បែរ​ច្រាំង​ស្រះ​នោះ រួច​គាត់ ក៏​ដើរទៅ​បត់ជើង តាម​គុម្ពោធ​ព្រៃ​ខាងជើង​ស្រះ​ទឹក​។ ពេល​ត្រឡប់មកវិញ ពុំ​ឃើញ​ចៅស្រី ក៏​សួរ​ឈ្មោះ សាញ់ សី ថា​៖ ឯណា​ចៅ​យើង​? ឈ្មោះ​សាញ់ សី ថា​៖ មិនឃើញ​ទេ​! ប្ដី​របស់គាត់ សង្ស័យ​ចៅ​ដើរទៅ​ផ្ទះ​មុន គាត់​ក៏​ដើរមក​ដល់ផ្ទះ ហើយ​បាន​សួរ​គាត់ ជា​ប្រពន្ធ​ថា​៖ ឃើញ​ចៅ មក​ផ្ទះ​ទេ​? គាត់​ថា​៖ មិនឃើញ​ចៅ​ទេ​! ពេលនោះ ប្តី​គាត់​ក៏​ត្រឡប់​ទៅ​កន្លែង បង់សំណាញ់​វិញ តែម្នាក់ឯង​។ ទៅដល់​ជ្រុង​ខាងជើង​ឆៀង​ខាង កើត​ស្រះ គាត់​បាន​ចុះ​រាវរក​ក្នុង​ទឹកស្រះ ជំរៅ​ត្រឹម​ក្បាល ក៏បាន​ប្រទះឃើញ​ចៅស្រី ហើយក៏​ស្រង់​យក​ចៅ​មក​សង្គ្រោះ តែ​ចៅ​បាន​ស្លាប់​បាត់ទៅហើយ​។​

តំបន់ កន្លែងកើតហេតុ​ ចម្ងាយ​ពី​ភូមិ​ប្រហែល ៣០០ ម៉ែត្រ

​ក្រោយ​ទទួល​ព័ត៌មាន កម្លាំង​ជំនាញ​ស្រុក បាន​សហការ ជាមួយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល និង​រដ្ឋអំណាច​ភូមិ បាន​ចុះ​ដល់ទី​កន្លែងកើតហេតុ និង​បាន​ពិនិត្យ​សព នៅលើ​ថ្ងាស​ខាងស្ដាំ មាន​ស្នាម​ពក​ជាំ មានទឹក​លាយ​ភក់​ហូរ​ចេញ​តាម​មាត់ និង​ច្រមុះ ក្រៅពីនេះ​ពុំមាន​ស្លាកស្នាម​អ្វី​ឡើយ​។ សមត្ថកិច្ច​ជំនាញ បាន​សន្និដ្ឋានថា ការស្លាប់​នេះ ពិតជា​ស្លាប់​ដោយ​លង់ទឹក ប្រាកដ​មែន​។ មូលហេតុ អាច​កុមារី​នេះ ដើរ​ដួល​ធ្លាក់​ជំ​រេល​មាត់​ស្រះ​ចូល ក្នុង​ទឹក​លង់​ស្លាប់​តែម្តង​៕v

ទីតាំងផ្សាយពាណិជ្ជកម្ម