​ក្មេងប្រុស​ម្នាក់ ដោត​ឌុយ​ម៉ូ​ទ័​រលេ​ង ឆ្លង​ចរន្ត​ឆក់​ស្លាប់​

910
ចែករម្លែក

ដោ​៖ ស្រី​កា​
​កំពង់ធំ​÷ ក្មេងប្រុស​ម្នាក់ ដោត​ឌុយ​ម៉ូ​ទ័​រលេ​ង ហើយ​ឆ្លង​ចរន្តអគ្គិសនី មូទ័រ​បូមទឹក​អណ្ដូង ឆក់​បណ្ដាល​ឲ្យ​ស្លាប់ កាលពី​វេលា​ម៉ោង ៥ នាទី​ល្ងាច ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ភូមិ​ល្អក់ ឃុំ​កំពង់ថ្ម ស្រុក​សន្ទុក ខេត្តកំពង់ធំ​។​

សមត្ថកិច្ច​ពិនិត្យ​សព​ជនរងគ្រោះ​ឈ្មោះ ជុ​យ លាក់

តាម​ការរៀបរាប់​ពី​ឈ្មោះ ស វ៉ិ​ត អាយុ​៤៧​ឆ្នាំ ត្រូវជា​ម្តាយ របស់​កុមារា​រងគ្រោះ ឈ្មោះ ជុ​យ លាក់ អាយុ​៧​ឆ្នាំ បាន​ប្រាប់ថា​៖ ជា​រៀងរាល់ថ្ងៃ នៅ​នឹង​អណ្ដូងទឹក របស់គាត់ បានដាក់​ក្បាល​ម៉ូ​ទ័​រ​បូមទឹក​មួយ សម្រាប់​ប្រើប្រាស់​នៅក្នុង​គ្រួសារ​។ ចំណែក​កូនៗ​របស់គាត់ នាំគ្នា​ដើរលេង​អស់​។ ស្រាប់តែ​នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ គាត់​ក៏បាន​ប្រទះឃើញ កូនប្រុស​របស់គាត់ ដេក​ដួល​នៅក្បែរ​អណ្ដូងទឹក​នោះ ឃើញ​ដូច្នេះ គាត់​ក៏បាន​ទៅ ពិនិត្យមើល ឃើញ​ស្ថានភាព កូន​ស្លេកស្លាំង ក៏បាន​ស្រែកហៅ អ្នកជិតខាង​ឲ្យ​មកជួយ​។ ពេលនោះ ឈ្មោះ ដា ដួន ត្រូវជា​កូនប្រសា បាន​ចូលទៅ​លើកយក​ប្អូន ចេញពី​កន្លែងកើតហេតុ ដោយ​ប្រុងប្រយ័ត្ន រួច​ដឹក​យកទៅ​សង្គ្រោះ នៅឯ​មន្ទីរពេទ្យបង្អែក សន្ទុក​-​បារាយណ៍ តែ​ទៅដល់​ពេទ្យ​គ្រូពេទ្យ បាន​ប្រាប់ថា កូន​គាត់​បាន​ស្លាប់ បាត់ទៅហើយ​។​

​សមត្ថកិច្ច បាន​សន្និដ្ឋានថា កុមារ​រងគ្រោះ បាន​ចាប់​កាន់​ខ្សែភ្លើង​ម៉ូ​ទ័​រ​អណ្ដូងទឹក បណ្ដាលឱ្យ​ឆ្លង​ឆក់​ស្លាប់​៕v

មូទ័រ​បូមទឹក​អណ្ដូង

ទីតាំងផ្សាយពាណិជ្ជកម្ម