ក្មេងស្រី​អាយុ​២​ឆ្នាំ​ដែល​ស្លាប់​ដោយសារ​ធ្លាក់ចូល​អាង​ក្រពើ ត្រូវបាន​សប្បុរសជន​ជាច្រើន​បានធ្វើ​ការឧបត្ថម្ភ និង​ចូល​បុណ្យ​

819
ចែករម្លែក

ដោយ​: គូលែន​
​សៀមរាប​:
ករណី​កុមារី​ម្នាក់​បាន​ធ្លាក់​ចូលក្នុង​អាង​ក្រពើ​ហើយ​ត្រូវ​ក្រពើ​ខាំ​ស៊ី កាលពី​វេលា​ម៉ោង​១១ ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៩​នេះ ស្ថិតនៅ​អាង​ក្រពើ​ក្រោយ​ផ្ទះ​របស់​កុមារី​រងគ្រោះ ក្នុងភូមិ​ពោ​ធិ៏​បន្ទាយ​ជ័យ សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្តសៀមរាប បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​អាណិតអាសូរ​យ៉ាងច្រើន​ពី​សាធារណៈ​។​

​លោក ណុប សារ៉ាក់ អធិការនគរបាល​ក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា បន្ទាប់ពី​មានការ​ចុះផ្សាយ​យ៉ាងច្រើន ក្នុងនោះ​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប បានធ្វើការ​ឧបត្ថម្ភ​ដល់​គ្រួសារ​សព​ក្មេងស្រី ចំនួន​៤​លាន​រៀល ហើយ​ក៏មាន​សប្បុរសជន​មកពី​ភ្នំពេញ​ជាច្រើន​នាក់​ផងដែរ បានមក​ចូលរួម​បុណ្យ​របស់​ក្មេងស្រី​ដ៏​កំសត់​ដែល​ត្រូវ​សត្វ​ក្រពើ​ស៊ី​នោះ​។​

​សូមបញ្ជាក់​ផងដែរ​ថា កុមារី​អាយុ​២​ឆ្នាំ​ម្នាក់​ត្រូវបាន​ក្លាយជា​ចំណី​ក្រពើ​របស់​ឪពុកម្តាយ​ខ្លួនឯង នៅសល់តែ​លលា​ដ៏​ក្បាល​ក្នុង​អាង​ក្រពើ ដោយសារតែ​ឪពុក​រវល់​ទៅ​ស្រែ ហើយ​បាន​ទុក​កូនស្រី​អោយនៅ​ជាមួយ​ម្តាយ​ដែល​ស​សៃ​ខ្ចី​។ កុមារី​ធ្លាក់​ចូលក្នុង​អាង​ក្រពើ​ហើយ​ត្រូវ​ក្រពើ​ខាំ​ស៊ី បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៩​នេះ ស្ថិតនៅ​អាង​ក្រពើ​ក្រោយ​ផ្ទះ​របស់​កុមារី​រងគ្រោះ ក្នុងភូមិ​ពោ​ធិ៏​បន្ទាយ​ជ័យ សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​សមត្ថកិច្ច​នគរបាល​ក្រុង​សៀមរាប បាន​និយាយថា កុមារី​រងគ្រោះ​មានឈ្មោះ រ៉​ម រដ្ឋ​នារី អាយុ​២​ឆ្នាំ​។ បើតាម​ការសាកសួរ​ឪពុក​កុមារី​រងគ្រោះ បាន​និយាយថា កាលពី​វេលា​ម៉ោង​១០​ព្រឹក រូបគាត់​បាន​ជិះ​ម៉ូតូ​ទៅ​មើល​ស្រែ​ក្នុងភូមិ ដោយ​ទុក​កុមារី​រងគ្រោះ​អោយនៅ​ជាមួយ​ម្តាយ​ដែល​ទើបតែ​សម្រាលកូន​រួច​នៅផ្ទះ​មើល ។​

​សមត្ថកិច្ច​បន្តថា លុះដល់​ម៉ោង​១១​ឪពុក​បាន​ត្រលប់​មកពី​មើល​ស្រែ​វិញ ហើយ​សួររក​កូន​ស្រាប់តែ​បាត់​រក​មិនឃើញ ហើយ​ឪពុក​បាន​ព្យាយាម​ដើររក​ជុំវិញ​ផ្ទះ​នៅតែ​រក​មិនឃើញ ក៏​ឡើងទៅ​មើល​ក្នុង​ទ្រុង​ក្រពើ ស្រាប់តែ​ឃើញ​លលា​ដ៏​ក្បាល​មួយ​នៅក្នុង​អាង​ក្រពើ ទើប​ឪពុក​យល់ថា​កូន​របស់ខ្លួន​បាន​ធ្លាក់ចូល​ក្នុង​អាង​ក្រពើ​ហើយ​ត្រូវ​ក្រពើ​នៅសល់តែ​លលា​ដ៏​ក្បាល​តែប៉ុណ្ណោះ​។ នេះ​គឺជា​ការធ្វេសប្រហែស​មួយ​របស់​ឪពុកម្តាយ​ដែល​ចិញ្ចឹម​ក្រពើ​ហើយ​មាន​កូនតូចៗ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម