ព្រូ​រថយន្ត​ម្នាក់​ត្រូវបាន​ស្លាប់​ដោយសារ​រថយន្ត​ថយក្រោយ គៀប​ជាប់​ដើមត្នោត​

748
ចែករម្លែក

ដោយ​: សុខ​សុ​ភ័​ណ្ឌ​
​កំពង់ស្ពឺ​:
បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ ខណៈដែល​បញ្ជា​រថយន្ត​ថយក្រោយ ហើយ​ត្រូវបាន​គៀប​នឹង​ដើម​ត្នា​ត នៅ​ចំណុច​វាលស្រែ ជាប់​ផ្លូវលំ​ទៅ​ភូមិ​ស្នួល​ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ កាលពី​រសៀល​ថ្ងៃទី​១​ខែសីហា​ឆ្នាំ​២០១៩​។​

​មន្ត្រីនគរបាល​ស្រុក​គងពិសី បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​ឈ្មោះ ណែ​ត ផុស ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅក្នុង​ភូមិ​កាន់​ដំ​រ៉ា ឃុំ​ជង្រុក ស្រុក​គងពិសី មានមុខ​របប​ធ្វើ​ព្រូ​រថយន្ត​។ ជាមួយ​បងប្រុស​បង្កើត​ឈ្មោះ ណែ​ត ភិន ភេទ​ប្រុស អាយ​៥២​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​ជាមួយគ្នា បើកបរ​រថយន្ត​មួយគ្រឿង​ម៉ាក Hyundai 12.8 តោន ភ្លៅ​៣ ពណ៌​ស ពាក់​ស្លាក​លេខ ព្រះសីហនុ 3A 1219 បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​តែម្តង​។​

​ប្រភព​បាន​បន្តថា ក្រោយ​កើតហេតុ​សព​ជនរងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ វត្ថុតាង​រថយន្ត​ត្រូវបាន​យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី ចាត់ការ​តាម​នីតិវិធី​៕

ទីតាំងផ្សាយពាណិជ្ជកម្ម