​អ្នកនាំពាក្យ​តុលាការខេត្ត​កំពង់ឆ្នាំង​បដិសេធ​រឿង​តែងតាំង​មន្ត្រី​លេខាធិការដ្ឋាន​រដ្ឋបាល​៤​រូប​

795
ចែករម្លែក

​ដោយៈ​ក​ង្រី​/​ភ្នំពេញៈ​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​បានដឹងថា​មន្ត្រី​លេខាធិការដ្ឋាន​រដ្ឋបាល​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ៤ រូប​ទទួលបាន​ការតែងតាំង​តាម​ប្រកា​សលេខ 109 ក​យ​.​ប្រក​/2019 ចុះ​ថ្ងៃទី​21​ខែឧសភា​ឆ្នាំ​2019​គឺ​អនុវត្ត​ត្រឹមត្រូវ​ស្របតាម​ច្បាប់​ស្ដីពី​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ​ស៊ីវិល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មន្ត្រី​ទាំង 4 រូប​ត្រូវបាន​តាំងស៊ប តាម​ប្រកាស​ក្រសួងយុត្តិធម៌​លេខ 192 ស្ដីពី​ការតាំង​ស៊ប់​ក្នុង​ក្របខណ្ឌ ចុះ​ថ្ងៃទី 21 ខែសីហា​ឆ្នាំ 2018 ។

​អ្នកនាំពាក្យ​បន្តថា​ព័ត៌មាន​ដែល​បាន​ចុះផ្សាយ​ទាក់ទង​នឹង​ការតែងតាំង​មន្ត្រី​លេខាធិការដ្ឋាន​រដ្ឋបាល​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ៤ រូប​មាន​ភាពមិនប្រក្រតី គឺជា​រឿង​មិន​ពិត​និង​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ហើយ​ប៉ះពាល់​ដល់​កិត្តិយស​ស្ថាប័ន​។​

​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ប្រកាសថា​មន្ត្រី​លេខាធិការដ្ឋាន​រដ្ឋបាល​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ចំនួន 5 រូប​ត្រូវបាន​សម្រួល​ភារកិច្ច​និង​តែងតាំង​ដោយ​ប្រកា​សលេខ​109 ក​យ​.​ប្រក​/2019 ចុះ​ថ្ងៃទី​21​ខែឧសភា​ឆ្នាំ​2019​។​

ប្រធានការិយាល័យ​មួយរូប​ត្រូវបាន​សម្រួល​ភារកិច្ច​ទៅជា​ប្រធានការិយាល័យ​កិច្ចការ​អយ្យការ​។​ប្រធាន​និង​លោក​ប្រធានការិយាល័យ​4​រូប​ទៀត​ដែល​ត្រូវបានតែងតាំង​មាន​ប្រកាស​ស្ដីពី​ការតាំង​ស៊ុប​ក្របខណ្ឌ​ក្រសួងយុត្តិធម៌​ឆ្នាំ​2017​និង​2018​និង​ស្របតាម​ច្បាប់​ស្ដីពី​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ​ស៊ីវិល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ស្ថាប័ន​សាលាដំបូង​គឺជា​ស្ថាប័ន​មួយ​ដែល​អនុវត្ត​អំណាច​ទី​3​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​យក​ការរិះគន់​ស្ថាបនា​ទាំងអស់​ដែលមាន​ផល​ត្រឹមត្រូវ​នឹងមិន​ទទួលយក​ដាច់ខាត​នូវ​ការវាយប្រហារ​ទាំងឡាយ​ដែល​ទុច្ចរិត​គ្មាន​មូលដ្ឋាន​ដែល​ធ្វើឱ្យ​បាត់​ជំនឿ​រលើ​វិស័យ​តុលាការ ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម