នាង​គីម កា​ដា​សៀន នឹង​ប្តូរ​ឈ្មោះ​ម៉ាក​ខោ​ទ្រនាប់ Kimono បន្ទាប់ពី​រង​ស៊ូ​ណា​មី​កំហឹង​ពី​ជនជាតិ​ជប៉ុន​

699
ចែករម្លែក

នាង​គីម កា​ដា​សៀន បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១​កក្កដា​ថា ខោ​ទ្រនាប់​ម៉ាក “Kimono” ឥឡូវនេះ​លែងមានទៀតហើយ​។​

​និមិត្តរូប​វប្បធម៌​ប៉ុប​រូបនេះ​បានប្រកាសថា នាង​នឹង​ប្តូរ​ឈ្មោះ​ម៉ាក​ខោ​ទ្រនាប់​ថ្មី “Kimono” របស់​នាង បន្ទាប់ពី​រង​ការចោទប្រកាន់ថា​មើលងាយ​វប្បធម៌​ជប៉ុន​។​

​នាង​កា​ដា​សៀន ដែល​រៀបការ​ជាមួយ​តារាចម្រៀង​រ៉ែ​ប កេ​ន​យ៉េ វ៉េ​ស បាន​បង្កឱ្យមាន​រលក​កំហឹង​នៅលើ​បណ្តាញ​សង្គម​កាលពី​សប្តាហ៍​មុន នៅពេល​នាង​បង្ហាញ​ម៉ាក​ខោ​ទ្រនាប់​ថ្មី ជាមួយ​អ្នកខ្លះ​នៅក្នុង​ប្រទេស​ជប៉ុន​បាន​ចោទប្រកាន់​នាង​ថា​មិន​គោរព​ដល់​សម្លៀកបំពាក់​ប្រពៃណី​ជប៉ុន​។​

​បន្ទាប់ពី​មានប្រតិកម្ម​ខ្លាំងក្លា ដែល​រាប់បញ្ចូល​ទាំង​យុទ្ធនាការ​លើ Twitter ជាមួយ​សញ្ញា​ទ្រុង​ជ្រូក​សរសេរថា #KimOhNo នាង​គីម​កា​ដា​សៀន​បាន​បង្ហោះ​សារ​នៅលើ Twitter និង​ប្រាប់​ទៅ​អ្នកគាំទ្រ​របស់​នាង​ចំនួន ១៤២ លាន​នាក់​នៅលើ Instagram ថា នាង​នឹង​ប្តូរ​ឈ្មោះ​ម៉ាក​ខោ​ទ្រនាប់​ថ្មី​នេះ​។​

​នាង​កា​ដា​សៀន​បាន​និយាយថា “​នៅពេល​ខ្ញុំ​បានប្រកាស​ឈ្មោះ​ម៉ាក​ខោ​ទ្រនាប់​របស់ខ្ញុំ ខ្ញុំ​បានធ្វើ​ដូច្នេះ​ជាមួយ​ចេតនា​ល្អ​បំផុត​ក្នុង​ចិត្ត​របស់ខ្ញុំ​”​។​

​នាង​បាន​និយាយថា “​ម៉ាក​និង​ផលិតផល​របស់ខ្ញុំ​ត្រូវបាន​បង្កើតឡើង​ជាមួយ​ការរួមបញ្ចូល​គ្នា​និង​ភាព​ចម្រុះ​គ្នា​នៅក្នុង​អត្ថន័យ​របស់​វា ហើយ​ក្រោយពី​បានគិត​និង​ពិចារណា​យ៉ាង​ប្រុងប្រយ័ត្ន ខ្ញុំ​នឹង​ចាប់ផ្តើម​ម៉ាក​ខោ​ទ្រនាប់ Solutionwear របស់ខ្ញុំ​ក្រោម​ឈ្មោះ​ថ្មី​”​។​

​ដោយ​ធ្លាប់ជា​ស្តង់ដារ​សម្លៀកបំពាក់រ​បស់​ជនជាតិ​ជប៉ុន ឈុត Kimono ត្រូវបាន​រក្សាទុក​សម្រាប់​ស្លៀកពាក់​ម្តងម្កាល​ក្នុង​កម្មវិធី​ពិសេសៗ​ដូចជា​ពិធីមង្គលការ​និង​ពិធីបុណ្យ​ចូលឆ្នាំ ហើយ​ភាគច្រើន​គឺ​ស្លៀកពាក់​ដោយ​ស្ត្រី​៕ ដោយ៖ កញ្ញាដាលីស/Ha

នាង​គីម កា​ដា​សៀន នឹង​ប្តូរ​ឈ្មោះ​ម៉ាក​ខោ​ទ្រនាប់ Kimono ទៅជា Solutionwear វិញ

ទីតាំងផ្សាយពាណិជ្ជកម្ម