​អគ្គិភ័យ​បាន​ឆេះ​ផ្ទះ​ពលរដ្ឋ​អស់​ជាច្រើន​ខ្នង​ ជាទី​តាំង​លក់​ខោអាវ​ជ​ជុះ​

624
ចែករម្លែក

ដោយ​:​ម៉ា​រ៉ា​+​ចាន់តូ​/​ភ្នំពេញៈ​ផ្ទះ​លក់​ខោអាវ​ជជុះ​ជាច្រើន​ខ្នង​ដែល​នៅជាប់​នឹង​សាលារៀន​ទួន​ហ្វា​ តាម​បណ្ដោយ​ផ្លូវ​លេខ​១៧៣​ ក្នុង​សង្កាត់​អូឡាំពិក ​ខណ្ឌ​បឹង​កេងកង ​រាជធានី​ភ្នំពេញ​​ ត្រូវបាន​អគ្គិភ័យ​លេប​ត្របាក់​ជា​បន្តបន្ទាប់ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៩​។​

​តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានឱ្យដឹងថា ​មុនពេល​កើតហេតុ​ ពួកគាត់​បាន​ឭ​សំឡេង​លាន់​យ៉ាងខ្លាំង​(​ដូចជា​ផ្ទុះ​ហ្គាស​)​។​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ឃើញ​មាន​អណ្ដាតភ្លើង​ចេញពី​ក្នុងផ្ទះ​ប្រជាពលរដ្ឋ​យ៉ាង​សន្ធោសន្ធៅ និង​រាលដាល​ដល់ផ្ទះ​ពួកគាត់​ជាប់ៗ​គ្នា​ជា​បន្តបន្ទាប់​តែម្ដង ។​

​ក្នុង​ហេតុការណ៍​ខាងលើនេះ​ កម្លាំង​មាន​សមត្ថកិច្ច​និង​ជំនាញ​ផ្នែក​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​មានការ​ពិបាក​ក្នុង​ការជួយ​ពន្លត់​អគ្គិភ័យ​ជាខ្លាំង​ ព្រោះ​ទីតាំង​កើតហេតុ​មាន​ច​ន្លះ​តូចចង្អៀត​។​ផ្ទះកើតហេតុ​វា​ងាយស្រួល​ក្នុង​ការឆាបឆេះ ​ទើប​ភ្លើង​កាន់តែ​ឆេះ​ខ្លាំង​ឡើងៗ​រហូត​អស់​ផ្ទះ​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នង​បែបនេះ​។​ក៏ប៉ុន្តែ​ក្នុងករណី​អគ្គិភ័យ​នេះពុំមាន​អ្នករងរបួស​អ្វី​នោះឡើយ ។​

​ហេតុការណ៍​នេះ​ ​ជំ​ហាន​ដំបូង​សមត្ថកិច្ច​បា​នស​ន្ឋិ​ដ្ឋា​ន​ថា​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៥០​គ្រឿង​និង​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ជាច្រើន​ខ្នង​ ខណៈ​មកដល់​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២ កក្កដា​នេះ អគ្គិភ័យ​នៅ​មិនទាន់​រលត់​នៅឡើយ ៕S/​Ha

ទីតាំងផ្សាយពាណិជ្ជកម្ម