សម្តេច​តេ​ជោ​ហ៊ុនសែន ​នឹង​ប្រកាស​ជា​ផ្លូវការ​នូវ​”​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា​២០១៩-២០២៣”

721
ចែករម្លែក

ដោយ​៖​ឆាយា​នាថ​/​ភ្នំពេញ​៖​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ សម្តេច​តេ​ជោ​ហ៊ុនសែន ​នឹង​ប្រកាស​ចេញ​ជា​ផ្លូវការ​នូវ​“​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា​២០១៩-២០២៣​ ហើយនឹង​ថ្លែង​សុន្ទរកថា​នៅក្នុង​កិច្ចប្រជុំ​ទៀងទាត់​លើក​ទី​៤១ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​២ ខែកក្កដា​ឆ្នាំ​២០១៩​នេះ​ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ទៅ​ចូលរួម​កិច្ចប្រជុំ​ស្តីពី​”​ការត្រួត​ពិនិត្យឡើងវិញ​ជាស​កលលើ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម ឆ្នាំ​២០១៩” ដែលមាន​រយៈពេល​២​ថ្ងៃ នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) នាទី​ក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស (Geneva, Switzerland)​។

ហ្វេ​ស​ប៊ុ​ក​ផេ​ក​សម្តេច​តេ​ជោ​ហ៊ុនសែន​ សរសេរថា​”​ស្របពេល​ជាមួយគ្នានេះដែរ ​ខ្ញុំ​នឹង​ប្រកាស​ចេញ​ជា​ផ្លូវការ​នូវ​”​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា​២០១៩-២០២៣ ​ហើយនឹង​ថ្លែង​សុន្ទរកថា​នៅក្នុង​កិច្ចប្រជុំ​ទៀងទាត់​លើក​ទី​៤១ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស UN ផងដែរ​។​

​សម្តេច​តេ​ជោ​ហ៊ុនសែន​ ​សូម​អរគុណ​បងប្អូន​ខ្មែរ​នៅ​អឺរ៉ុប​ទាំងអស់​ដែល​កំពុង​រង់ចាំ​ទទួល​ស្វាគមន៍​សម្តេច​នៅ​ទីក្រុង​ហ្សឺ​ណែវ និង សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួបតែ​សេចក្តីសុខ​និង​សំណាងល្អ​គ្រប់ៗ​គ្នា​៕S/​Ha

ទីតាំងផ្សាយពាណិជ្ជកម្ម