បើករថយន្ត​ឡង់​គ្រី​ស័​រ បុក​របាំង​ថ្ម​ពុះ​ចែកផ្លូវ​បាក់​អស់​មួយ​កង់​

523
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ម្នាក់​បើករថយន្ត​ឡង់​គ្រី​ស័​រ​ជ្រុល​ទៅបុក​ក្បាល​ថ្ម​ចែកផ្លូវ​បណ្ដាលឱ្យ​បាក់​អស់​១​កង់ ​រីឯ​រថយន្ត​ដាច់​កង់​មុខ​។​ករណីនេះ​បានកើត​ឡើង​នៅត្រង់ចំណុច​គល់ស្ពាន​អាកាស​ក្បាលថ្នល់​ នៅមុខ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​ ​ក្នុង​សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន​កាលពី​យប់​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​២​ខែកក្កដា​ឆ្នាំ​២០១៩ ។

​ក្រោយ​កើតហេតុ​ភ្លាមៗ​ម្ចាស់​រថយន្ត​បង្ក​បាន​ចុះ​គេចខ្លួនបាត់​។​បន្ទាប់មក​សមត្ថកិច្ច​បាន​ចុះមក​ដល់​ ហើយ​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ឱ្យមក​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ៕S/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម