២៨​នាក់​ស្លាប់​ដោយ​ការបា​ក់របង​សង្កត់​នៅ​ឥណ្ឌា​ ក្រោយ​ការ​ធ្លាក់ភ្លៀង​ខ្លាំង​

704
ចែករម្លែក

ទូរទស្សន៍​NDTV​បាន​រាយការណ៍​ថា មនុស្ស​យ៉ាង​តិច​១៣​នាក់​បាន​បាត់បង់​ជីវិត​ក្នុង​ការបា​ក់របង​សង្កត់​នៅ​ទីក្រុង​មុំ​បៃ ក្នុង​រដ្ឋ​មហា​រ៉ា​ស្ត្រា ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃ​អង្គារ​ទី​២​កក្កដា ក្រោយ​មាន​ការ​ធ្លាក់ភ្លៀង​ដ៏​ខ្លាំង ​បង្ក​ការ​ជន់​លិច​ផ្នែក​ជាច្រើន​នៃ​ទីក្រុង​ពាណិជ្ជកម្ម​នេះ​។​

​យោង​តាម​ពួក​មន្ត្រី​ក្រុង មនុស្ស​ប្រហែល​៣​នាក់​ទៀត​ត្រូវ​គេ​ជឿ​ថា​នៅ​ជាប់​ក្នុង​គំនរ​បាក់បែក​នៅឡើយ​ ខណៈ​ការ​ធ្លាក់ភ្លៀង​ខ្លាំង​ត្រូវបាន​គេ​ព្យាករណ៍​ថា​នឹង​មាន​នៅ​ថ្ងៃ​អង្គារ​​នេះ​មួយ​ថ្ងៃ​ទៀត​។​

​ការ​ធ្លាក់ភ្លៀង​ខ្លាំង​នៅ​ក្រុង​មុំ​បៃ​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ចន្ទ ដោយ​បង្ក​ការ​ជន់​លិច​និង​បញ្ហា​ចរាចរណ៍​ក្នុង​ទីក្រុង​ហិរញ្ញវត្ថុ​របស់​ឥណ្ឌា ។​សេវា​រថភ្លើង​និង​អាកាសចរណ៍​ក៏​ត្រូវបាន​​រំខាន ដោយ​ជើងហោះហើរ​មួយចំនួន​ធំ​ត្រូវបាន​ពន្យារពេល​។​

​ឧបទ្ទវហេតុ​បាក់​របង​នៅ​មុំ​បៃ​នេះ​បាន​កើត​ឡើង​តែ​២​ថ្ងៃ​បន្ទាប់ពី​ឧបទ្ទវហេតុ​ស្រដៀង​គ្នា​បាន​សម្លាប់​មនុស្ស​១៥​នាក់​នៅ​ទីក្រុង​ពូន ក្នុង​រដ្ឋ​មហា​រ៉ា​ស្ត្រា ដដែល​៕​ដោយ​៖​វាសនា​/Ha

​របង​បុរី​លំនៅស្ថាន​ប្រវែង​ជាង​១៨​ម៉ែត្រ​បាន​រលំ​លើ​ខ្ទម​កម្មករសំណង់​ក្រោយ​ការ​ធ្លាក់ភ្លៀង​ខ្លាំង​កាលពី​ថ្ងៃ​សៅរ៍​