​ប្រជុំ​បូកសរុប​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប្រចាំឆមាស​ទី ១

590
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហា​រៈលោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សួស​សុខ​ដា​រ៉ា​ស្នងការ​នគរបាល​ខេត្តព្រះវិហារ​កាលពី​ថ្ងៃទី​១​ខែ​កក្ត​ដា​ឆ្នាំ​២០១៩​បាន​ជួបប្រជុំ​លើក​ទិសដៅ​បន្ត​ឆមាស​ទី​២​ឆ្នាំ​២០១៩​របស់ខ្លួន​។​ដោយមាន​ការចូលរួម​ពី​លោក​លោកស្រី​គ្រប់​ផែន​និង​អធិការ​ទាំង​៨​ក្រុង​/​ស្រុក​និង​នាយប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ទាំង​៥១​ប៉ុស្តិ៍​។​

របាយការណ៍​ឆមាស​ទី ១ បានឱ្យដឹងថា បទល្មើស​ព្រហ្មទណ្ឌ​កើតឡើង​៣៦/២២ លើក​កើនឡើង ៩​លើក ស្មើនឹង​៤១​ភាគរយ​។​ក្នុងនោះ​បទឧក្រិដ្ឋ​១៣/៥​លើក​កើន​៨​លើក​ស្មើ​១៦០​ភាគរយ​និង​ប​ទម​ជ្ឈឹ​ម ១៨/១៧​លើក កើន​១​ស្មើ ៦​ភាគរយ​បណ្តាលឱ្យ​មនុស្ស​ស្លាប់​៤​នាក់​របួស​៧​នាក់​រង​គ្រោះជា​ស្ត្រី​១០​នាក់ បាត់​ម៉ូតូ​៧​គ្រឿង​និង​សម្ភារ​ប្រើប្រាស់​មួយចំនួន​។

​លទ្ធផល​បង្ក្រាប​ក្មេង​ទំនើង​៨​លើក​ឃាត់​មុខសញ្ញា​បាន​៣១​នាក់​បានធ្វើ​កិច្ចសន្យា​អប់រំ​និង​ប​ញ្ជួ​ន​ឱ្យ​អាណាព្យាបាល​អប់រំ​បន្ត​,​បង្ក្រាប​ល្បែងស៊ីសង​បាន​៤​លើក​ឃាត់​មុខសញ្ញា​ម្ន​ក់​ឱ្យធ្វើ​កិច្ចសន្យា​អប់រំ​បញ្ឈប់ និង​លទ្ធផល​បង្ក្រាប​គ្រឿងញៀន​កើតឡើង ២៣​លើក​។

ឃាត់​មុខសញ្ញា​បាន ៦១​នាក់ ស្រី ៧​នាក់ ក្នុងនោះ​ជនជាតិ​ឡាវ ២​នាក់ ប្រុស ព្រមទាំង​ដកហូត​វត្ថុតាង​រួមមាន មេ​តំ​ហ្វេ​តា​មីន ice ចំនួន ១,១៤២,៩០​ក្រាម ម្សៅ​ក្រាម​ពណ៍​ស​ថ្លា​ចំនួន ១០.៦​ក្រាម និង​ម៉ូតូ ១៣​គ្រឿង​។​

​ចំពោះ​កិច្ចប្រតិបត្តិការ​សំខាន់ៗ​ក្នុង​ឆមាស​ទី​១​នេះ​រួម​មានការ​ល្បាត​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​នៅតាម​មូលដ្ឋាន​ភូមិ​ឃុំ​ដែល​បាន​ចាត់​តាំងធ្វើ​ទាំង​ពេល​ថ្ងៃ​និង​ពេលយប់​ការងារ​បង្ការ​បង្ក្រាប​ប​ទ​ល្មើស​ព្រហ្មទណ្ឌ​,​គ្រឿងញៀន​និង​ការជួយ​សហការ​ជួយសង្គ្រោះ​ជន​ដែល​ងាយ​រងគ្រោះ​។​

មានប្រសាសន៍​បូកសរុប​អង្គប្រជុំ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្នងការ​ក៏បាន​ដាក់ចេញ​ទិសដៅ​បន្ត​ដោយ​ផ្តោត​សំខាន់​ការងារ​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ការបង្ការ​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​គ្រឿងញៀន​និង​ការរក្សាសន្តិសុខ​សណ្តាប់ធ្នាប់​គ្រប់​មូលដ្ឋាន​អោយបាន​ល្អប្រសើរ​ជា​បន្តទៀត​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្នងការ​បានធ្វើ​ពិធី​ចែក​អាវុធ​ម៉ាក​AK៤៧​ដល់​ការិយាល័យ​ជំនាញ​ដែល​ចំណុះឱ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​អធិការដ្ឋាន​នគរបាល​ទាំង​៨​ក្រុង​/​ស្រុក​ចំនួន​២៣២​ដើម​,​បង់​ចំនួន ៤៦៤​បង់ និង​គ្រាប់​AK47 ចំនួន ១៣.៩២០​គ្រាប់​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម