ជី ឆៃលី និង ខេ​ម ចាន់ នរណា​ម្ចាស់​ពាន ?

937
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement បាន​ឈានដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ នៅ​យប់​ថ្ងៃទី​៦ កក្កដា ខាងមុខនេះ ។​

​អ្នក​ប្រដាល់ ដែល​មិនទាន់​ស្គាល់​ចាញ់ ២ រូប​គឺ ខេ​ម ចាន់ ក្លិប​ទ័ព​ពិសេស​ឆ័​ត្រ​យោង​៩១១ ត្រូវ​ប្រជែង​ដណ្ដើមពាន ជាមួយ​អ្នក​ប្រដាល់ ជី ឆៃលី មកពី​សមាគម​ប្រដាល់ ក្រសួងការពារជាតិ ។ មួយ​ព្រឹត្តិការណ៍ ដែលមាន​អ្នក​ប្រដាល់ ចំនួន ៣២ រូប ចូលរួម​ប្រកួត​ជម្រុះ ចំនួន ៤ វគ្គ ដោយ​គិត​ទាំង វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ផង​នោះ នៅសល់តែ​អ្នក​ប្រដាល់ ទាំង ២ រូបនេះ​ប៉ុណ្ណោះ ដែល​មិនទាន់​ស្គាល់​ចាញ់ ។​

ខេ​ម ចាន់ និង ជី ឆៃលី​

​នេះ​ជាវ​គ្គ​ផ្ដាច់ព្រ័ត្រ នឹងមាន​អ្នក​ប្រដាល់ មួយរូប ស្គាល់​បរាជ័យ និង​មួយរូប ឈរ​ក្នុង​តំណែង មិន​ស្គាល់​ចាញ់​តែម្ដង ។​

​នៅក្នុង​ព្រឹត្តិការណ៍​នេះ ជុំ​ទី​១ ខេ​ម ចាន់ ផ្ដួល សំណាង សុខ​នឿន ក្លិប​កងចក្រ​រាជសីហ៍ នៅ​ទឹក​ទី​២ ឆៃលី ផ្ដួល សល់ ស្រស់ ក្លិប​ឆ្មា ស សែន​សុខ​នៅ​ទឹក​ទី​៣​។

ជុំ​ទី​២ ខេ​ម ចាន់ ផ្ដួល គឿ​ម សុវណ្ណ​ឌឿ​ត ក្លិប​មោងឫស្សី​មរតក​គុន​ខ្មែរ នៅ​ទឹក​ទី​២ ឆៃលី ឈ្នះ អេ អាំ​ម៉ា​រី​ន ភូ​ថង ក្លិប​អេ​ភូ​ថង​កីឡា ដោយ​ពិន្ទុ ទាំង​ប្រទាំង​ប្រទើស ។​

​នៅ​ជុំ​ទី​៣ ខេ​ម ចាន់ ឈ្នះ គីន ខ​លឹម ក្លិប​ព្រៃទទឹង​គុន​ខ្មែរ ដោយ​ពិន្ទុ ឯ ឆៃលី ឈ្នះ សូត្រ វាសនា ក្លិប​បក្សី​ស្លាប​ដែក ដែល​រក្សា​ទម្ងន់​មិនបាន ។ នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ខេ​ម ចាន់ ឈ្នះ ឡុង ណង​សៅ ក្លិប​សាល​វ័​ន្ដ​កីឡា ដោយ​ពិន្ទុ ៥ ទល់​០ តែម្ដង រីឯ ឆៃលី ឈ្នះ​ផ្ដួល លី តក់ ក្លិប​តា​ព្រហ្ម​មានជ័យ នៅ​ទឹក​ទី​២ ។​

​នេះ​ជាវ​គ្គ​សំខាន់ ដែល​អ្នកឈ្នះ បានទទួល​ប្រាក់​អមពាន ៤.០០០ ដុល្លារ ។ ជី ឆៃលី និង ខេ​ម ចាន់ នរណា ជា​អ្នកមាន​សមត្ថភាព ដណ្ដើមពាន​នេះ មក​គ្រប់គ្រង​បាន ? ។

ឡុង ណង​សៅ និង លី​តក់​

​​ឡុង ណង​សៅ ក្លិប​សាល​វ័​ន្ដ​កីឡា ប្រកួត​ជាមួយ អ្នក​ប្រដាល់ លី តក់ ក្លិប​តា​ព្រហ្ម​មានជ័យ ដណ្ដើម​ចំណាត់ថ្នាក់​លេខ ៣ ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ សុទ្ធតែ​ជួប​បរាជ័យ នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដូចគ្នា ។ នេះ​ជាការ​ប្រកួត​ចុងក្រោយ​របស់​ពួកគេ ចាំមើល​ចំណាត់ថ្នាក់​លេខ​៣ បានមក ឡុង ណង​សៅ ឬ លី តក់ ? ។​

​ការប្រកួត​ជា​មិត្តភាព​វិញ​នោះ អ្នក​ប្រដាល់​កម្ពុជា វង្ស ណ​យ ក្លិប​កុលបុត្រ​គុន​ខ្មែរ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ក្វាន់ ឆៃ (Kwan Chhai) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៧១ គីឡូក្រាម ។ នេះ​ជា​លើកដំបូង​ហើយ ដែល​អ្នក​ប្រដាល់​ថៃ​រូបនេះ ឆ្លងដែន​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ ។ មិនដឹងថា ខ្លាំង ឬក៏​ខ្សោយ នោះឡើយ តែ​ហ៊ាន​ប្រកួត​ជាមួយ វង្ស ណ​យ បែបនេះ ទំនងជា​មិន​ខ្សោយ​នោះទេ ។​

វង្ស ណ​យ និង ក្វាន់ ឆៃ​

​ការប្រកួត​ក្រៅ​ព្រឹត្តិការណ៍ ពានរង្វាន់​វិញ​នោះ អេ​លី​ត កែវ​ឡុង ក្លិប​ឆ្មា ស សែន​សុខ ប្រកួត​ជាមួយ សេក ចៅ​ជូត ក្លិប​អង្គរ​មានជ័យ ខេត្តសៀមរាប ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។ នួន សុន​ណា​រាជ ក្លិប​តា​ព្រហ្ម​មានជ័យ ប្រកួត​ជាមួយ រ៉ា រ៉​យ៉ា ក្លិប​អេ​ភូ​ថង​កីឡា ក្នុង​ប្រភេទ​ទម្ងន់ ៤៨ គីឡូក្រាម ៕v

ទីតាំងផ្សាយពាណិជ្ជកម្ម