ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អ​.​ស​.​ប ឆ្លើយតប​ទៅ​សហភាព​អឺរ៉ុប អង់គ្លេស បារាំង និង​អូស្ត្រាលី

1325
ចែករម្លែក

ដោយៈ​មុនី​រ័​ត្ន​/​ភ្នំពេញៈ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ​(​អ​.​ស​.​ប​)​និង​អង្គការ​អន្តរជាតិ​នានា​នៅ​ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វី​ស បានធ្វើការ​ឆ្លើយតប​ទៅ​និង​គណៈប្រតិភូ​សហភាព​អឺរ៉ុប ចក្រភព​អង់គ្លេស បារាំង និង​អូស្ត្រាលី​ដែល​បាន​ចោទប្រកាន់​ដោយ​ខុសឆ្គង​ថា​ការអនុវត្ត​ច្បាប់​នៅក្នុង​ប្រទេស​កម្ពុជា​បានធ្វើ​ឲ្យ​លំហូរ​នៃ​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញ​មតិរួម​តូច ។ នេះ​បើ​យោងតាម​លិខិត​ឆ្លើយតប​កិច្ចពិភាក្សា​ទូទៅ សម័យប្រជុំ​លើក​ទី​៤១ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​កាលពី​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៩ ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៩ នេះ​។​

​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ បាន​ឆ្លើយតប​ថា វា​មិនមាន​អ្វី​ភ្ញាក់ផ្អើល​ឡើយ​ដែលជា​ញឹកញាប់​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា​ត្រូវបាន​គេ​សន្ម​ត់​ថា​ជា​វិធាន​ការខុស​រួចជាស្រេច លើកលែងតែ​រាជរដ្ឋាភិបាល​បង្ហាញថា វិធានការ​ទាំងនោះ​ត្រឹមត្រូវ​ជាមុនសិន ។ ករណី មឿ​ន សុមជា​ឧទាហរណ៍​ជាក់ស្តែងដ៏​ល្អ​មួយ​ដែល បញ្ជាក់​ឲ្យ​ឃើញថា រដ្ឋាភិបាល​ត្រូវបាន​គេ​ចាប់​ឲ្យ​ទទួលខុសត្រូវ​ដោយ​អយុត្តិធម៌​ចំពោះ​ការចោទប្រកាន់​អំពី​ការបាត់​ខ្លួន​ដោយ​បង្ខំ​របស់ មឿ​ន សុម ។ តាម​ការពិត​បុគ្គល​នេះ​ដែល​ត្រូវបាន​ឃាត់ខ្លួន​ពីបទ​ឈូសឆាយ​ដីព្រៃ​ដោយ​ខុសច្បាប់ បាន​រត់គេចខ្លួន​ពី​ទីស្នាក់ការ​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព​ខេត្តព្រះវិហារ ហៅ​រយៈពេល​ត្រឹមតែ ពីរ ខែក្រោយ​បុគ្គល​នេះ​ត្រូវបាន​រកឃើញ​នៅ​រាជធានី​ភ្នំពេញ​ហើយ​បច្ចុប្បន្នកំពុង​រស់នៅ​ជាមួយ​ក្រុមគ្រួសារ ។​

​វា​ជា​រឿង​វង្វេងវង្វាន់​មួយ​ដែល​គណៈប្រតិភូ​ទាំងនោះ​ស្នើសុំ​ឲ្យ​កម្ពុជា​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​សិទ្ធិមនុស្ស​និង​នីតិរដ្ឋ។ ប៉ុន្តែ​នៅពេលដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច​អនុវត្ត​ច្បាប់​និង​បទបញ្ជា​ដើម្បី​ធ្វើតាម​ការស្នើសុំ​នោះ ពួកគេ​បញ្ចប់​ប្រកាន់​ថា​រដ្ឋាភិបាល​បាន​រឹតត្បិត​សេរីភាព​ក្នុងការ​បញ្ចេញមតិ​វិញ ។ ក្នុងន័យនេះ​ជាទូទៅ​គេ​សង្កេតឃើញថា គណៈប្រតិភូ​ទាំងនោះ​តែងតែ​មើល​មក​កែវ​ទឹក សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ​នៅ​កម្ពុជា ថា​ខ្វះ​តែ​កន្លះ​ទៀត នោះ​កៅ​ទឹកនឹង​ទៅជា​កែវ​ទទេ ក្នុងខណៈ​ពេលដែល​សាធារណជន​ជាទូទៅ​មើលឃើញថា ខ្វះ​តែ​ខ្លះទៀត​នោះ កែវ​នោះ​នឹងមាន​ទឹក​ពេញ ។ ហើយ​អ្វីដែល​កាន់តែ​ជា​ភាព​អកុសល​ជាងនេះទៅទៀត​នោះ ពួកគេ​បាន​យក​សិទ្ធិ​ធ្វើជា​ចំណាប់ខ្មាំង​នៅពេល​និយាយ​ពី​ការផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផ្នែក​សេដ្ឋកិច្ច​ដល់​ប្រទេស​កម្ពុជា ។​

​ជា​ការពិត​សិទ្ធិ​មាន​ដែន​កំណត់ បុគ្គល​គ្រប់រូប​មាន​កាតព្វកិច្ច​ជាប់​ចំណង​ដោយ​ត្រូវអនុវត្ត​សិទ្ធិ​របស់ខ្លួន​ប្រកបដោយ​ការទទួលខុសត្រូវ​ស្របតាម​កាត់ដេរ​សញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ ។ … ជន​គ្រប់រូប​ត្រូវ​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់ មិនមែន​ដោយសារ​ពួកគេ​ជា​នរណា​នោះទេ ប៉ុន្តែ​ដោយសារ​បទល្មើស​ដែល​ពួកគេ​បាន​ប្រព្រឹត្ត ។​

​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ បាន​បញ្ជាក់ថា ក្នុងនាម​ជា​សមាជិក​ដែលមាន​ការទទួលខុសត្រូវ​ខ្ពស់​ចំពោះ​អង្គការសហប្រជាជាតិ ប្រទេស​កម្ពុជា​បាន​ចូលរួមចំណែក​យ៉ាង​ទៀងទាត់​និង​សកម្ម​ក្នុង​សកម្មភាព​ជាច្រើន​ពាក់ព័ន្ធ​នឹង​កងកម្លាំង​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ និង​សកម្មភាព មនុស្សធម៌​របស់​អង្គការសហប្រជាជាតិ​ជាច្រើន​ទៀត​ដូចជា នៅ​ប្រទេស អា​ព្រិច​កណ្ដាល ប្រទេស​ឆាត ម៉ាលី ស៊ូដង់ ស៊ូដង់​ខាងត្បូង និង​លី​បង់​ជាដើម​។
​ក៏ប៉ុន្តែ​ក្នុងពេល​ជាមួយគ្នានេះ​កម្ពុជា​ក៏ត្រូវ​ការ​ជំនួយ​ដែល​រួមមាន​ទាំង​គម្រោង​អ្វី​ទាំងអស់ លើកលែងតែ​គ្រឿង​សព្វាវុធ EBA របស់​សហគមន៍​អឺ​រែ​គ្រឿង​សព្វាវុធ EBA របស់ EU ផងដែរ​។ ហើយ​លក្ខណៈ​អនុគ្រោះ​ទាំងនោះ​កម្ពុជា​ពិតជា​ត្រូវការ​និង​ឲ្យ​តម្លៃ​ខ្ពស់ ។ ក៏ប៉ុន្តែ​ដូច​រដ្ឋមន្ត្រី​ទៀត​ផ្សេងទៀត​ផងដែរ​អធិបតេយ្យភាព​របស់​ប្រទេស​កម្ពុជា​មិនអាច​ដោះដូរ​ជាមួយ​ជំនួយ​ឡើយ ។ ហើយ​ជំនួយ​ក៏​មិនគួរ​ត្រូវបាន​គេ​យកមក​ធ្វើជា​ចំណាប់ខ្មាំង​ដើម្បី​ជា​ថ្នូរ​ជាមួយ​អធិបតេយ្យភាព​ទេ ។ ចំពោះ​កម្ពុជា​ប្រសិនបើ​កម្ដៅ​ឡើង​ខ្លាំង​រហូត​មិនអាច​ទ្រាំ​បាន នោះ​យើង​នឹង​ចាក​ចេញពី​ផ្ទះបាយ​នោះ ៕​សនរ

ទីតាំងផ្សាយពាណិជ្ជកម្ម