ណាហ្គា​វើ​ល​សហការ​ជាមួយ​ក្រសួង​អប់រំ ធ្វើ​ឲ្យ​ប្រសើរឡើង​ការអប់រំ​នៅ​កម្ពុជា​

1243
ចែករម្លែក
ណាហ្គា​វើ​ល​សហការ​ជាមួយ​ក្រសួង​អប់រំ ធ្វើ​ឲ្យ​ប្រសើរឡើង​ការអប់រំ​នៅ​កម្ពុជា​

ដោយៈ​សុផល​/​ភ្នំពេញៈ ណាហ្គា​វើ​ល​និង​ក្រសួង​អប់រំ យុវជន​និង​កីឡា កាលពី​ថ្ងៃទី ១ ខែកក្កដា ឆ្នាំ​២០១៩ នេះ​បាន​ចុះហត្ថលេខា​លើ អនុស្សរណៈ​នៃ​ការយោគយល់ (MoU) ដោយ​ណាហ្គា​វើ​ល នឹង​ជួយឧបត្ថម្ភ​ដល់​សម្ភារៈ​អប់រំ​និង​សម្ភារៈ​ការិយាល័យ​ដល់​សាលាបឋមសិក្សា​ចំនួន ៥៥ នៅក្នុង​ខេត្ត​ចំនួន ១១ ក្នុងប្រទេស​កម្ពុជា ។​

​ក្នុងនាម​ជា​សសរស្តម្ភ​ដ៏​សំខាន់​មួយ​ក្នុងចំណោម​ខិតខំ​ប្រឹងប្រែង​ផ្នែក​សង្គមកិច្ច (CSR) ជាច្រើន​របស់​ក្រុមហ៊ុន​ណាហ្គា​វើ​ល​គឺ​តែងតែ​ផ្តោត​ការយកចិត្តទុកដាក់​យ៉ាងខ្លាំង​ទៅលើ​ការអប់រំ​លើកកម្ពស់​កា​រ​អប់រំ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ភាពជា​ដៃគូ​នេះ​ក៏​នឹង​រួមបញ្ចូល​ទាំង​ឱកាស​រៀនសូត្រ​សំខាន់ៗ ដូចជា ការយល់ដឹង​អំពី​សុវត្ថិភាព​អគ្គីភ័យ​និង​ការបរិច្ចាក​ឧ​បករ​ណ៏​ពន្លត់​អគ្គិភ័យ ទៅ​អនុវិទ្យាល័យ​និង​វិទ្យាល័យ​ដែល​ត្រូវបាន​ជ្រើសរើស​។​

​ថ្លែង​នៅឯ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា រៀបចំឡើង​នៅ​ទីស្តីការក្រសួង​អប់រំ យុវជន និង​កីឡា នាយក​គ្រប់គ្រង​ណាហ្គា​វើ​ល​លោក Pern Chen បាន​សម្តែង​ការដឹងគុណ​ចំពោះ​ការគាំទ្រ​ដែល​ក្រសួង​បានបង្ហាញ​ហើយ​ថា​ការអភិវឌ្ឍ​វិស័យ​អប់រំ ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការកសាង​ប្រទេសជាតិ​។​

​លោក Pern Chen បាន​មានប្រសាសន៍​បញ្ជាក់ថា «​ចាប់តាំងពី​ឆ្នាំ ២០១៤ មក យើង​បាន​ចូលរួមចំណែក​ក្នុងការ​ធ្វើ​បរិយាកាស​នៃ​ការរៀនសូត្រ​កាន់តែ​ប្រសើរ​និង​ផ្តល់​សម្ភារ​អប់រំ រួមជាមួយ​សកម្មភាព​ផ្សេងៗ​ទៀត​ដែល​ផ្តោតលើ​ការអប់រំ​កីឡា​និង​បរិស្ថាន​សម្រាប់​និស្សិត​ជាង ១៨១.០០០ នាក់​នៅតាម​សាលារៀន​ជាង ១០០ ក្នុង​ខេត្ត​ចំនួន ១០ ក្នុងប្រទេស​កម្ពុជា​» ។

​លោក​បាន​បន្តទៀតថា «​ឆ្នាំនេះ​យើង​បាន​ពង្រីក​វិសាលភាព​របស់​យើង​ដើម្បី​បញ្ចូល​ខេត្ត​មួយ​បន្ថែមទៀត​។ យើង​សង្ឃឹមថា​ការរួមចំណែក​របស់​យើង​នឹង​ជួយ​ដល់​គ្រួសារ​ក្រីក្រ​ដែល​ជួបប្រទះ​នឹង​ការចំណាយ​លើ​មុខវិជ្ជា​សិក្សា​សំខាន់ៗ​សម្រាប់​កូនៗ​ពួកគេ »​។​

​លោក Pern បាន​បន្ថែមថា ណាហ្គា​វើ​ល​ក៏បាន​រៀបចំ​សិក្ខាសាលា​ស្តីពី​សុវត្ថិភាព​អគ្គីភ័យ​ដើម្បី​ជា​ប្រយោជន៍​ដល់​និស្សិត​ជិត ៥.០០០ នាក់​ក្នុង​រយៈពេល​ពីរ​ឆ្នាំកន្លងមក​។ កម្មវិធី​ការយល់ដឹង​អំពី​សុវត្ថិភាព​អគ្គីភ័យ​កំពុងដំណើរការ​នៅតាម​សាលា​អនុវិទ្យាល័យ និង​វិទ្យាល័យ​ទាំងអស់​នៅក្នុង​រាជធានី​ភ្នំពេញ​ហើយនឹង​ពង្រីក​ទៅ​ខេត្តកណ្តាល​កំពង់ស្ពឺ​និង​ខេត្តតាកែវ​នៅក្នុង​ឆ្នាំនេះ​។​

​វគ្គ​ទាំងនេះ​ត្រូវបាន​ធ្វើឡើង​ដោយ​សមាជិក​នៃ​នាយកដ្ឋាន​អគ្គីភ័យ របស់​ណាហ្គា​វើ​ល ដើម្បី​អប់រំ​ដល់​សិស្សានុសិស្ស អំពី​ការការពារ​អគ្គីភ័យ និង​ការយល់ដឹង​អំពី​សុវត្ថិភាព​អគ្គីភ័យ​ដោយមាន​ឧបករណ៍​ពន្លត់អគ្គីភ័យ​ត្រូវបាន​បរិច្ចាគ​ទៅ​សាលារៀន​ជា​បន្តបន្ទាប់ ។

​លោក​បាន​មានប្រសាសន៍ថា «​ជាមួយនឹង MoU នេះ​យើង​ក៏​នឹង​ពង្រីក​កម្មវិធី​ការយល់ដឹង​អំពី​សុវត្ថិភាព​អគ្គីភ័យ​របស់​យើង​ដល់​សាលារៀន​បន្ថែម​ទៀតផង​ដែរ ដើម្បី​អប់រំ​សហគមន៍​របស់​យើង​និង​ជួយ​ការពារ​ពួកគេ​អំពី​ផលប៉ះពាល់​នៃ​អគ្គីភ័យ​»​។​

​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន​និង​កីឡា ឯកឧត្តម​បណ្ឌិត ហង្ស ជួនណា​រ៉ុ​ន បាន​មានប្រសាសន៍ថា «​យើង​សូម​ថ្លែងអំណរគុណ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​ការរួមចំណែក​និង​ការប្តេជ្ញាចិត្ត​ដ៏​មានតម្លៃ​ពី​ណាហ្គា​វើ​ល ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​អប់រំ​នៅ​កម្ពុជា​និង​ផ្តល់នូវ​ចំណេះដឹង​ផ្នែក​ការពារ​អគ្គីសនី សង្គ្រោះ​ជីវិត​ដល់​សិស្សានុសិស្ស និង​សហគមន៍​របស់​យើង​» ។​

​ទន្ទឹមនឹង​នេះដែរ ការបែងចែក​សម្ភារៈ​កា​រិ​យា​ល័យ​ត្រូវបាន​ធ្វើឡើង​ដោយ​អ្នកស្ម័គ្រចិត្ត​របស់​កម្ម​វិធី ណាហ្គា​វើ​លដ៍ បេះដូង​សប្បុរស (NagaWorld Kind Hearts) នៅតាម​បរិវេណ​បឋមសិក្សា​ដែល​ពាក់ព័ន្ធ​នឹង​សិស្សានុសិស្ស ដែលមាន​ចាប់ពី​ថ្នាក់​ទី ១ ដល់ទី ៦ ។ ការសន្យា​នេះ​នឹង​លើកទឹកចិត្ត​ពួកគេ ខិតខំ​សិក្សា​ឲ្យ​បាន​ខ្លាំងក្លា​ដើម្បី​អនាគត​របស់​ពួកគេ​។ រង្វាន់​ក៏ត្រូវ​បាន​ផ្តល់ជូន​ដល់​សិស្សានុសិស្ស និស្សិត​ផងដែរ ដូចជា​ការលើកទឹកចិត្ត​ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ពួកគេ និង​មិនឱ្យ​បាត់បង់​នូវ​គោលដៅ​របស់​ពួកគេ​៕​សរន

ទីតាំងផ្សាយពាណិជ្ជកម្ម