​ចុះបង្ក្រាប​និង​រឹបអូស​យក​ឧបករណ៍​បទល្មើស​នេសាទ​ដុតបំផ្លាញ​ចោល​

551
ចែករម្លែក

​ដោយ​បាយ័ន​/​សៀមរាបៈ​កាលពី​ថ្ងៃទី​១​ខែកក្កដា​ឆ្នាំ​២០១៩​ដោយយោង​តាម​អនុសាសន៍​ណែនាំ​របស់​សម្តេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​និង​ក្រោម​ការបញ្ជា​ផ្ទាល់​របស់លោក​ទៀ​សីហា​អភិបាលខេត្ត​សៀមរាប​។​កម្លាំងចម្រុះ​បាន​ចុះបង្ក្រាប​បទល្មើស​ជលផល​ក្នុងភូមិ​សាស្ត្រ​ភូមិ​មាត់​ខ្លា​ឃុំ​អន្លង់​សំណរ​ស្រុក​ជីក្រែង​។​

​លទ្ធផល​នៃ​ការបើក​យុទ្ធនាការ​នា​ព្រឹក​នេះ សមត្ថកិច្ច បាន​រឹបអូស និង​ដុតបំផ្លាញ​នូវ​៖១.​សាច់​មង​រ៉ាវ ប្រវែង​ប្រមាណ ១១.០០០​ម៉ែត្រ​។​២. បង្គោល​ចំរឹង ចំនួន ៦.៨០០​ដើម​។​៣.​ក្បាល​បរ​ចំនួន​១៥​ក្បាល​បរ​។​

​លោក​អភិបាលខេត្ត​បាន​ណែនាំ​ឲ្យ​កំលាំង​ជំនាញ​ពាក់ព័ន្ធ​រៀបចំ​ផែនការ​ចុះបង្ក្រាប​បទល្មើស​ជលផល​ជាប់​ជាប្រចាំ​និង​ណែ​នាំឱ្យ​សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន​បង្កើន​ការអប់រំ​និង​ការណែនាំ​ដល់​ប្រជាពលរដ្ឋ​មិនឱ្យ​នេសាទ​ល្មើសច្បាប់​កំណត់​ក្នុង​រដូវ​បិទ​នេសាទ​។​

​សូមបញ្ជាក់ថា រដ្ឋបាល ជលផល នៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បាន ប្រកាស អំពី រដូវ​បិទ នេសាទ សម្រាប់​ឆ្នាំ ២០១៩​នេះ គឺ​នឹង ចាប់ផ្ដើម ពី ថ្ងៃទី​១​ខែ មិថុនា រហូតដល់​ថ្ងៃទី ៣០​ខែ កញ្ញា ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម