តោ​កំណាច​ឡើង​ដេក​ថ្ងៃ​លើ​ដើមឈើ​

1629
ចែករម្លែក

គ្រាន់តែ​នឹក​ដល់​សត្វ​តោ​កំណាច ក៏មាន​អារម្មណ៍​ខ្លាច​ញាក់សាច់​បាត់ទៅហើយ ព្រោះ វា​ជា​ស្តេច​ពិឃាដ​ត​ដ៏​គ្រោះថ្នាក់​នៅលើ​គោក​។ ទោះជា​យ៉ាងណា​មាន​មនុស្ស​មិន​ច្រើន ទេ​ដែល​ធ្លាប់​ឃើញ​វា​ដេក​ពេល​ថ្ងៃ​លើ​ដើមឈើ​។
​ ​
​រូបភាព​ដ៏​កម្រ​បានឃើញ​ទាំងនេះ ដែល​គេ​ថត​បាន​នៅ​ឧទ្យាន​សត្វព្រៃ​មួយកន្លែង កាលពីពេល​ថ្មីៗ​នេះ បង្ហាញ​ពី​តោ​កំណាច​ដល់​ទៅ ៣ ក្បាល​ញី​មួយ​ឈ្មោល​ពីរ​ឡើង លើ​ដើមឈើ​ដើម្បី​ដេក​ថ្ងៃ​យ៉ាង​រំភើយ​។​

​រូបភាព​ទាំងនេះ​ត្រូវ​អ្នក​ថតរូប​សត្វព្រៃ​ម្នាក់​ឈ្មោះ វីន​ស៍ បឺ​ថុ​ន (Vince Burton) វ័យ ៤៦ ឆ្នាំ​មកពី​ប្រទេស​អង់គ្លេស ថត​បាន​នៅ​ឧទ្យាន​ជាតិ​ម្ចាស់​ក្ស​ត្រី អេ​លីហ្សា​បេ​ត (Queen Elizabeth National Park) ជា​ឧទ្យាន​ជាតិ​មួយ​ដែលមាន​មនុស្ស​ទៅលេង​ច្រើន​បំផុត ក្នុងប្រទេស​អ៊ុយ​ហ្គ​ង់​ដា​។

​តោះ​! ប្រសិនបើ​ចង់​ជ្រាប​កាន់តែច្បាស់​ថា​តើ​តោ​កំណាច​ដេក​លើ​មែកឈើ​ស្រួល​ប៉ុណ្ណា សូម​មើល​រូបភាព​ខាងក្រោម​ទាំងអស់គ្នា​៕ ប្រែ​សម្រួលៈ ខុម

ទីតាំងផ្សាយពាណិជ្ជកម្ម